PUBLISHED: 27 សីហា 2019

ក្រុមការងារកំណែទម្រង់រដ្ឋបាល​សាធារណៈក្រសួងមហាផ្ទៃ

ក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល​ ជម្រុញការអនុវត្ត តាមដាន និងវាយតម្លៃកម្មវិធី យុទ្ធសាស្រ្ត និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចដែលមានចែងនៅក្នុងផែនការកំណែទម្រង់រដ្ឋបាលសាធារណៈជាតិ​ ២០១៥-២០១៨។​ ការងារខ្លះរបស់ក្រុមការងារនេះរួមមានៈ

សម្របសម្រួល គ្រប់គ្រង និងដឹកនាំកិច្ចការកំណែទម្រង់របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
រៀបចំផែនការកំណែទម្រង់។​
តាមដាន​ រាយការណ៍ និងវាយតម្លៃដំណើរការកំណែទម្រង់។​

Share