PUBLISHED: 27 សីហា 2019

សាលាជាតិរដ្ឋបាលមូលដ្ឋាន

ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ និងពង្រឹងសម្ថភាពរបស់មន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ និងដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ។​
សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីមួយចំនួន រួមមានរៀបចំ និងបង្កើតកម្មវិធីសិក្សា ផ្តល់វគ្គហ្វឹកហ្វឺនខ្លី និងមធ្យម និងសិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍ជុំវិញគោលនយោបាយគ្រប់គ្រងនៅថ្នាក់ក្រោមជាតិ។

Share