គោលនយោបាយស្ដីពីប្រព័ន្ធរៀបចំផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងអនុម័តនៅខែវិច្ឆិកា ឆ្នាំ ២០១៤។ គោលនយោបាយនេះជំរុញស្វ័យភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ឲ្យរៀបចំផែនការ គ្រប់គ្រងធនធានផ្ទាល់ខ្លួន អនុវត្តមុខងារដែលបានផ្ទេរ និងអនុវត្តមុខងារជាជម្រើសតាមការជ្រើសរើសរបស់ខ្លួន ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរទៅលើអាទិភាព និងតម្រូវការតាមមូលដ្ឋាន។ គោលនយោបាយនេះបែងចែកដាច់រវាងផែនការយុត្តាធិការ និងផែនការសារជីវកម្ម កំណត់ប្រព័ន្ធផែនការខុសៗគ្នា (រាជធានី ខេត្ត ក្រុង ជនបទ) កំណត់ឧបករណ៍រៀបចំផែនការខុសៗគ្នា និងបង្កើតប្រព័ន្ធគាំទ្រប្រកបដោយប្រសិទ្ធភាពមួយសម្រាប់ការរៀបចំផែនការ និងការរៀបចំថវិកានៅថ្នាក់ក្រោមជាតិ ដោយមានការកំណត់យ៉ាងច្បាស់លាស់នូវតួនាទី និងមុខងាររបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្រសួងមហាផ្ទៃ
ការពង្រឹងអំណាចក្រុមប្រឹក្សានានា
អនុក្រិត្យស្ដីពីនីតិវិធីសម្រាប់ការរៀបចំ ការធ្វើវិសោធនកម្ម និងការចាត់ទុកជានិរាករណ៍ចំពោះដីការបស់ក្រុមប្រឹក្សារាជធានី និងខេត្ត ស្រុក ក្រុង និងខណ្ឌ ត្រូវបានអនុម័ត។ ក្រុមប្រឹក្សានេះអាចរៀបចំដីកានេះបានដោយខ្លួនឯង។ ទោះបីជាយ៉ាងណា ដីកាត្រូវធានាឲ្យបាននូវការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសសស្ត្រី យុវជន និងក្រុមងាយរងគ្រោះ។ ដីកាត្រូវតែឆ្លងកាត់ការត្រួតពិនិត្យឡើងវិញដោយគណៈអភិបាល និងបន្តាប់មកចែកជូនដល់សាធារណៈជនដើម្បីទទួលយកយោបល់។
លក្ខន្តិកៈធនធានមនុស្សនៃរដ្ឋបាលថ្នាក់ក្រោមជាតិ
ដើម្បីមានស្វ័យភាព និងគណនេយ្យភាព រដ្ឋបាលថ្នាក់ក្រោមជាតិ (SNAs) ចាំបាច់ត្រូវគ្រប់គ្រងធនធានមនុស្សរបស់ខ្លួន។ រដ្ឋបាលទាំងនេះចាំបាច់ត្រូវដឹកនាំនៅក្នុងការជ្រើសរើស តែងតាំង និងដាក់វិន័យលើបុគ្គលិករបស់ខ្លួន ដោយផ្អែកលើគោលការណ៍ណែនាំថ្នាក់ជាតិ។ គ.ជ.អ.ប បានធ្វើសេចក្តីព្រាងលក្ខន្តិកៈធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ (ព្រះរាជក្រិត្យស្ដីពីលក្ខន្តិកៈពិសេសសម្រាប់មន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិ)។
ការអនុវត្តគណនេយ្យភាពសង្គមនៅក្នុងឃុំទាំងអស់នៅក្នុងស្រុកចំនួន ២២
ដើម្បីផ្ដល់ព័ត៌មានដល់ពលរដ្ឋអំពីសិទ្ធិ ស្ដង់ដារផ្ដល់សេវា ថវិការ និងលទ្ធផលការងារ។ អ្នកសម្របសម្រួលគណនេយ្យភាពឃុំចំនួន ២១៥ រូបត្រូវបានជ្រើសរើស ការបណ្ដុះបណ្ដាលត្រូវបានបញ្ចប់នៅក្នុងស្រុកទាំង ២២ សម្ភារៈរួមមានផ្ទាំងផ្សព្វផ្សាយ និងសៀវភៅព័ត៌មានត្រូវបានផ្គត់ផ្គង់នៅក្នុងស្រុកទាំង ២២ ស្រុកចំនួន ១១ បានបញ្ចប់សកម្មភាពត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ស្រុកចំនួន ១១ បានរៀបចំកិច្ចប្រជុំផ្ទាល់ (រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល) និងស្រុកចំនួន ១១ បានបញ្ចប់ផែនការ សកម្មភាពគណនេយ្យភាពរួម (JAAPs) ថ្នាក់ឃុំចំនួន ៣៧
ការផ្ទេរមុខងារ
ដំណើរការនៃការផ្ទេរមុខងាររួមមានការកំណត់ និងការវិភាគអំពីមុខងារ (ហៅថា “ការរៀបចំបញ្ជីមុខងារ”) ការវាយតម្លៃលើសមិទ្ធិលទ្ធភាពនៃការការផ្ទេរមុខងារ និងការធ្វើសេចក្តីសម្រេចចិត្តថាតើមុខងារណាខ្លះ ដែលត្រូវផ្ទេរ (ហៅថា “ការត្រួតពិនិត្យមុខងារឡើងវិញ”) និងការអនុវត្តការចាត់តាំងមុខងារទាំងនោះ។
ការអនុវត្តមូលនិធិ ស្រុក/ក្រុង
ដើម្បីបញ្ជូនធនធានអភិវឌ្ឍន៍ឲ្យបានគ្រប់គ្រាន់ទៅថ្នាក់ស្រុក/ក្រុង តាមរយៈមូលនិធិស្រុក/ក្រុង។ អនុក្រិត្យស្ដីពីការរួមចំណែកថវិការដ្ឋទៅក្នុងមូលនិធិស្រុក/ក្រុងត្រូវបានអនុម័ត។ បច្ចុប្បន្ន មូលនិធិស្រុក/ក្រុងនេះកំពុងត្រូវបានប្រើប្រាស់ ដើម្បីផ្ដល់ហិរញ្ញប្បទានដល់ប្រាក់បៀវត្សរ៍ និងចំណាយលើប្រតិបត្តិការ។ ការអនុញ្ញាតឱ្យទទួលបានមូលនិធិស្រុក/ក្រុងសម្រាប់ការចំណាយលើការអភិវឌ្ឍនេះត្រូវបានផ្ដល់ឱ្យនៅឆ្នាំ ២០១៥ ដែលមាននៅក្នុងសារាចរថវិការឆ្នាំ ២០១៥។
