ក្រសួងយុត្តិធម៌បានចេញបញ្ជីរាយនាមមេធាវីដែលស្ម័គ្រចិត្តផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំការនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។ ប្រភព៖ ក្រសួងយុត្តិធម៌ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០
ក្រសួងយុត្តិធម៌
គណៈកម្មាធិការដឹកនាំយុទ្ធនាកាដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត
ក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំយុទ្ធនាកាដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។ ក្រសួងយុត្តិធម៌ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០
ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
រាជរដ្ឋាភិបាលកម្ពុជា បានចេញច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្នុងគោលបំណងដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០
គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត
ក្រសួងយុត្តិធម៌បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត។ ប្រភព៖ ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌បានដាក់ដំណើរការគេហទំព័រផ្លូវការ
ក្រសួងយុត្តិធម៌បានដាក់ដំណើរការគេហទំព័រផ្លូវការរបស់ខ្លួន: www.moj.gov.kh
យុទ្ធនាការមួយរយថ្ងៃ
គណៈកម្មាធិការសម្រាប់កំណែទម្រង់ច្បាប់ និងយុត្តិធម៌បានរៀបចំ យុទ្ធនាការមួយរយថ្ងៃក្នុងការវាយតម្លៃគុណភាព និងប្រសិទ្ធភាពតុលាការ ជាមួយតុលាការក្រុង និងតុលាការខេត្តចាប់ពីខែមិថុនា ឆ្នាំ២០១៧តទៅ។ យុទ្ធនាការនេះមានបំណងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្ត កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាអំពីតម្លាភាពក្នុងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដែលតម្រូវឱ្យមានការវាយតម្លៃទៅលើប្រសិទ្ធភាព វឌ្ឍនៈភាពការងាររបស់តុលាការគ្រប់រាជធានី ខេត្ត ព្រមទាំងបញ្ហាប្រឈមផងដែរ ក្នុងការអនុវត្តយុទ្ធសាស្រ្តចុតុកោណរបស់រាជរដ្ឋាភីបាលដំណាក់កាលទីបី។ សេចក្តីជូនដំណឹង
គេហទំព័រច្បាប់របស់លេខាធិការដ្ឋានកំំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌
លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដាក់ឱ្យដំណើរការនូវគេហទំព័រច្បាប់ថ្មីដែលមានអាស័យដ្ឋាន http://www.pscljr.gov.kh/ តាមរយៈស្មាតហ្វូនប្រព័ន្ធ App Store និង Play Store។ គេហទំព័រមានផ្ទុកឯកសារ និងពត៌មានមួយចំនួនដែលមានសារៈសំខាន់ និងជាផលប្រយោជន៍ដល់សាធារណៈជន សម្រាប់ធ្វើការសិក្សា ស្រាវជ្រាវ និងស្វែងយល់។
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ក្នុងចន្លោះពីឆ្នាំ ២០០៦ ដល់ ២០១០ រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងតុលាការ, ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និង ភ្នាក់ងារអេស្ប៉ាញសំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍន៍ (AECID) បានអនុវត្តន៍គំរោងមួយស្តីពី ការទទួលបាននូវសេវាកម្មផ្នែកច្បាប់។ ផ្នែកមួយនៃគំរោងនេះគឺ ការបង្កើតទ្បើងនូវ ប្រព័ន្ធដំណោះស្រាយវិវាទមួយដែលមានឈ្មោះថា “មណ្ឌលសេវាកម្មយុត្តិធម៌” នៅថ្នាក់ស្រុក/ខ័ណ្ឌ និង គណៈកម្មការដោះស្រាយទំនាស់ឃុំ/សង្កាត់ នៅថ្នាក់ឃុំ/សង្កាត់។ យន្តការនេះបានផ្តល់នូវជម្រើសផ្សេង ក្រៅពីប្រព័ន្ធតុលាការដែលមានស្រាប់។ គិតត្រឹមឆ្នាំ ២០១០ មណ្ឌលសេវាកម្មយុត្តិធម៌ មានចំនួន ២០ និង គណៈកម្មការដោះស្រាយទំនាស់ឃុំ/សង្កាត់ចំនួន ៥៦ ត្រូវបានបង្កើតទូទាំងប្រទេស។ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមណ្ឌលសេវាកម្មយុត្តិធម៌ចំនួន ៣១ បន្ថែមទៀត។ គិតត្រឹមឆ្នាំ២០១៦នេះ យន្តការនេះមានស្ទើរតែគ្រប់ឃុំ/សង្កាត់ និងស្រុក/ខ័ណ្ឌ នៅទូទាំងប្រទេស។
ពន្ធធនាគារ
ចំនួននៃអ្នកទោស ដែលត្រូវបានកាត់ទោសនិងទទួលបានសាលក្រមស្ថាពរពីតុលាការត្រូវបានកើនទ្បើង។ ក្រសួងយុត្តិធម៌ និងក្រសួងពត៌មានបានបង្កើត និងតាមដានការអនុវត្តនីតិវិធីដ៏ច្បាស់លាស់ ដើម្បីធានាអោយបានថា សេចក្តីសម្រេចរបស់តុលាការត្រូវបានផ្តល់ភ្លាមៗទៅអោយអ្នកទោស។
រចនាសម្ព័ន្ធតុលាការ
ក. ច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ ដែលបានអនុម័តកាលពី ឆ្នាំ ២០១៤ បានបង្កើតតុលាការជំនាញនៅក្នុងរចនាសម្ព័ន្ធតុលាការដែលមានស្រាប់។ តុលាការជំនាញទាំងនេះរួមមាន តុលាការស៊ីវិល តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម និងតុលាការការងារ។ ច្បាប់មួយនេះក៏បានបញ្ជាក់ផងដែរថា អង្គភាពរដ្ឋបាលរបស់តុលាការនៅគ្រប់កំរិត គឺស្ថិតនៅក្រោមរដ្ឋបាលកណ្តាលរបស់ក្រសួងយុត្តិធម៌។ ច្បាប់ដដែលនេះក៏បានបង្កើតទ្បើងនូវសាលាឧទ្ធរណ៍ប្រចាំតំបន់ ។ សភាជំនាញចំនួន ៥ ត្រូវបានបង្កើតទ្បើងក្នុងសាលាឧទ្ធរណ៍ ដែលរួមមាន សភាព្រហ្មទណ្ឌ សភាស៊ីវិល សភាស៊ើបសួរ សភាពាណិជ្ជកម្ម និង សភាការងារ។ តុលាការកំពូលមានសភាជំនាញតែ ៤ ប៉ុណ្ណោះ គឺ សភាព្រហ្មទណ្ឌ សភាស៊ីវិល សភាពាណិជ្ជកម្ម និង សភាការងារ។ តុលាការជំនាញ ឬសភាជំនាញេផ្សេងទៀត អាចត្រូវបានបង្កើតក្នុងតុលាការនៅគ្រប់កំរិតទាំងអស់។ ខ. គោលនយោបាយជំនួយផ្នែកច្បាប់ត្រូវបានបង្កើតឡើងកំណត់ថវិកា និង អនុម័ត៖ ក្រសួងយុត្តិធម៌បានបង្កើនថវិកាជាតិសម្រាប់ជំនួយផ្នែកច្បាប់ និងបង្កើតគោលនយោបាយជំនួយផ្នែកច្បាប់ស្របជាមួយគោលការណ៍ និងសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិស្តីពីជំនួយផ្នែកច្បាប់នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។ គ. សាលក្រមស្ថាពរមួយចំនួនត្រូវបានចងក្រង និងបោះពុម្ភផ្សាយ: សាលក្រមស្ថាពរជ្រើសរើសមួយចំនួន ត្រូវបានបោះពុម្ភផ្សាយ ដែលការនេះអាចឈានទៅរកការបោះពុម្ភផ្សាយក្នុងប្រព័ន្ធអ៊ីនធឺណែត។ ឃ. ប្រព័ន្ធចុះបញ្ជីសំណុំរឿងក្តីនៅតុលាការត្រូវបានបង្កើតឡើង: ក្រសួងយុត្តិធម៌កំពុងតាមដាននិងវាយតម្លៃការប្រើប្រាស់ការចុះបញ្ជីសំណុំរឿងក្តីនេះ។
