PUBLISHED: 27 សីហា 2019

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ក្នុងចន្លោះពីឆ្នាំ ២០០៦ ដល់ ២០១០ រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងតុលាការ​, ក្រសួងយុត្តិធម៌​ និងក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និង ភ្នាក់ងារអេស្ប៉ាញសំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍន៍ (AECID) បានអនុវត្តន៍គំរោងមួយស្តីពី ការទទួលបាននូវសេវាកម្មផ្នែកច្បាប់។ ផ្នែកមួយនៃគំរោងនេះគឺ ការបង្កើតទ្បើងនូវ ប្រព័ន្ធដំណោះស្រាយវិវាទមួយដែលមានឈ្មោះថា “មណ្ឌលសេវាកម្មយុត្តិធម៌” នៅថ្នាក់ស្រុក/ខ័ណ្ឌ និង គណៈកម្មការដោះស្រាយទំនាស់ឃុំ/សង្កាត់ នៅថ្នាក់ឃុំ/សង្កាត់។ យន្តការនេះបានផ្តល់នូវជម្រើសផ្សេង ក្រៅពីប្រព័ន្ធតុលាការដែលមានស្រាប់។ គិតត្រឹមឆ្នាំ ២០១០ មណ្ឌលសេវាកម្មយុត្តិធម៌ មានចំនួន ២០​ និង​ គណៈកម្មការដោះស្រាយទំនាស់ឃុំ/សង្កាត់ចំនួន ៥៦​ ត្រូវបានបង្កើតទូទាំងប្រទេស។​ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមណ្ឌលសេវាកម្មយុត្តិធម៌ចំនួន ៣១ បន្ថែមទៀត។​ គិតត្រឹមឆ្នាំ២០១៦នេះ យន្តការនេះមានស្ទើរតែគ្រប់ឃុំ/សង្កាត់ និង​ស្រុក/ខ័ណ្ឌ នៅទូទាំងប្រទេស។​

Share