PUBLISHED: 27 សីហា 2019

ការ​ធ្វើ​វិមជ្ឈការ​លើ​ការផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​រុករករ៉ែ

ក្រសួង​រ៉ែ និងថាមពល​បានសម្រេច​ចិត្ត​ធ្វើ​វិមជ្ឈការ​លើដំណើរការ​​សម្រាប់​ក្រុមហ៊ុន​រុគរក​រ៉ែ​ និង​ក្រុមហ៊ុនបូមខ្សាច់​ធុនតូច ដើម្បី​ទទួលបានអាជ្ញាប័ណ្ណ ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ខេត្ត ធ្វើការ​ចេញ​អាជ្ញាប័ណ្ណ​ដោយផ្ទាល់​ទៅ​ប្រតិបត្តិករ ដោយ​មិនមានការ​មើលការខុសត្រូវ​ពី​ក្រសួង។ ក្រោម​បទប្បញ្ញត្តិថ្មី​នេះ ប្រតិបត្តិការ​រុគរករ៉ែ​ខ្នាតតូច​ត្រូវបានអោយនិយមន័យថា ​៖ ជាការរុករករ៉ែលើផ្ទៃដីដែលមាន​ទំហំមិនលើសពី​ ១ ហិចតា ហើយ​ជីក​មិន​ជ្រៅជាង ៥ ម៉ែត្រ​ ហើយ​ក្រុមហ៊ុន​រុគរករ៉ែក្រោមដី ដែល​ប្រតិបត្តិ​នៅជម្រៅ​មិនលើសពី ២០ ម៉ែត្រ​ក្រោមផ្ទៃដី ។ អាជ្ញាធររ៉ែ​ថ្នាក់​ខេត្ត​នឹងមាន​សិទ្ធិ​ក្នុងការ​ពិនិត្យតាមដាន ត្រួតពិនិត្យឡើងវិញ និង​វាយតម្លៃ​លើ​ប្រតិបត្តិការរុគរករ៉ែ​ដោយដៃ នៅពេល​ក្រុមហ៊ុន​ទាំងនេះត្រូវបានចុះបញ្ជី។ ប្រធាន​នាយកដ្ឋាន​រ៉ែថ្នាក់ខេត្ត​នីមួយៗ​នឹង​ត្រូវ​តម្រូវ​ឱ្យដាក់បញ្ជូន​សំណើសុំ​អាជ្ញាប័ណ្ណ​មួយជូន​អភិបាល​ខេត្ត។ ប្រសិនបើ​អភិបាល​មិន​ផ្ដល់​អាជ្ញាប័ណ្ណទេ ប្រធាននាយកដ្ឋាន​នឹង​ត្រូវ​រាយការណ៍ទៅ​ក្រសួង​សម្រាប់​ការសម្រេច​ចុងក្រោយ។ ការ​ផ្ដោតសំខាន់​ គឺដើម្បី​ធានាឲ្យបានថា​ ក្រុមហ៊ុន​នានានៅតាមមូលដ្ឋាន​ដាក់ពាក្យសុំ​អាជ្ញាប័ណ្ណ។

Phnom Penh Post, 8 April 2015

Share