ផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍបណ្តាញស្ថានីយបញ្ចូលភ្លើងរថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញផ្សាយផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍបណ្តាញស្ថានីយបញ្ចូលភ្លើងរថយន្តអគ្គិសនីនៅកម្ពុជា ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ការកំណត់ពេលវេលានៃការស្នើសុំលិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកំណត់ពេលវេលានៃការស្នើសុំលិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) 

ប្រកាសអន្តរក្រសួងស្តីពី នីតិវិធីការធ្វើអធិការកិច្ចផ្លូវថ្នល់

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទបានចេញសេចក្តីប្រកាសអន្តរក្រសួងស្តីពី នីតិវិធីការធ្វើអធិការកិច្ចផ្លូវថ្នល់ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ)

ប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០

ខ្សែទូរស័ព្ទលេខ «១២៧៥» សម្រាប់សេវាសាធារណការ និងដឹកជញ្ជូន

ក្រសួងសាធារណការ​ និងដឹកជញ្ជូនបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវខ្សែទូរស័ព្ទលេខ «១២៧៥» សម្រាប់សេវាសាធារណការ និងដឹកជញ្ជូនដែលអនុញ្ញាតឱ្យសាធារណជនសាកសួរអំពីប្រព័ន្ធស្វ័យប្រវត្តិ និងសេវាសាធារណៈ ការចុះឈ្មោះយានជំនិះ ការត្រួតពិនិត្យបច្ចេកទេស ការផ្ទេរកម្មសិទ្ធិយានយន្ត និងការចុះបញ្ជីអាជីវកម្ម។ ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០

ការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់

ក្រសួងសាធារណការ និងដឹកជញ្ជូនបានណែនាំរថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក និងរថយន្តដឹកទំនិញធុនធ្ងន់ផ្សេងទៀតដែលមានទម្ងន់លើសពី ៣.៥ តោនអោយប្រើប្រាស់ស្លាកសញ្ញាចាំងពន្លឺ។ ក្រសួងសាធារណការនិងដឹកជញ្ជូន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០

កម្មវិធីថែទាំផ្លូវសម្រាប់ទូរសព្ទដៃ

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្កើតកម្មវិធីថែទាំផ្លូវសម្រាប់ទូរសព្ទដៃ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លូវអាចរាយការណ៍ពីបញ្ហាផ្លូវខូច ដែលចង់អោយមានការអន្តរាគម៏ឆាប់រហ័សពីអាជ្ញាធរពាក់ព័ន្ធ។ កម្មវិធីនេះអាចទាញយកមកប្រើប្រាស់បាន៖ – App Store: roadcare.mpwt.gov.kh/ios – Play Store: roadcare.mpwt.gov.kh/android ប្រភពព័ត៌មាន    

កំណែទម្រង់បែបប្រជាធិបតេយ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ

ក្រសួងបានធ្វើប្រតិភូកម្មមុខងារចុះបញ្ជី ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ទៅរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ នៅតាមការិយាល័យច្រកចេញចូលតែមួយ ដែលមានចំនួន៤០កន្លែងទូទាំងប្រទេស(គិតត្រឹមថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០១៦)។ ក្រសួងបានធ្វើការផ្ទេរមុខងារ៖ ១​.ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសទោចក្រយានយន្ត សណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត។ ២.ការគ្រប់គ្រងយានដ្ឋានជួសជុលទោចក្រយានយន្ត ត្រីចក្រយានយន្ត ម៉ូតូកង់បួន។ ៣.​ការគ្រប់គ្រងចុះបញ្ជី និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសនាវា និងដរចម្លង ដែលស្ថិតក្នុងរាជធានី-ខេត្ត។

ការផ្ទេរកម្មសិទ្ធិយានយន្ត

ក្រសួងបានាអនុវត្តការផ្ទេរកម្មសិទ្ធិយានយន្តជូនប្រជាពលរដ្ឋជាម្ចាស់យានយន្តដែលបានប្តូរម្ចាស់ច្រើនតំណតែរកម្ចាស់មិនឃើញដោយសម្រួលនិតិវិធីអោយមានលក្ខណៈងាយស្រួល។ គិតមកត្រឹមថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៦ កម្មសិទ្ធិរថយន្ត៨,៤៨៨គ្រឿង និងកម្មសិទ្ធិម៉ូតូ២,២៤១គ្រឿងត្រូវបានផ្ទេរតាមរយៈនិតិវិធីពិសេសនេះ។