PUBLISHED: 27 សីហា 2019

កន្លែងចុះបញ្ជីយានយន្តតាមប្រពន្ធ័អនឡាញ

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងបង្កើតការចុះបញ្ជីយានយន្តតាមប្រពន្ធ័អេឡិចត្រូនិក ដែលនឹងត្រូវសម្រេចបាននៅចុងឆ្នាំ២០១៦នេះ បើយោងតាមប្រសាសន៍របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ សម្រាប់យានយន្ត នៅផ្សារទំនើបអ៊ីអន ក្នុងខែមិថុនា ឆ្នាំ២០១៦។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនេះអាចជួយអោយប្រជាពលរដ្ឋទទួលបាន និងពន្យាបណ្ណបើកបរ ក្នុងរយៈពេលតែ ១៥ទៅ២០នាទីប៉ុណ្ណោះ ដោយពីមុនត្រូវចំណាយពេលដល់ទៅបីខែ។ លោករដ្ឋមន្រ្តីរូបនេះ បានមានប្រសាសន៍ថា ក្រសួងកំពុងស្រាវជ្រាវការចុះបញ្ជីយានយន្តតាមប្រពន្ធ័អេឡិចត្រូនិក នៅតាមប្រទេសដទៃ ដូចជា ប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសអាល្លឺម៉ង់។
«យើងកំពុងរៀបចំប្រព័ន្ធអនឡាញសម្រាប់ ផ្តល់ជូននូវសេវាដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដូចទៅនឹងអ្វីដែលថ្នាក់ដឹកនាំរដ្ឋាភិបាលចង់បាន វាគឺជាការផ្តល់ប្រសិទ្ធិភាព តម្លាភាព សេវាដែលមានល្បឿនលឿនសម្រាប់ប្រជាពលរដ្ឋ»។​

The Phnom Penh Post

Share