ក្រុមការងារបច្ចេកទេសដើម្បីត្រួតពិនិត្យយានយន្តដែលធ្វើការកែប្រែខុសច្បាប់

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានបង្កើតក្រុមការងារបច្ចេកទេសក្នុងការត្រួតពិនិត្យរថយន្តណាដែលត្រូវបានកែប្រែដោយខុសច្បាប់។ ក្រុមការងារនេះធ្វើការត្រួតពិនិត្យនិងពិន័យរថយន្តណាដែលល្មើសច្បាប់។

ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ

ក្រសួងបានផ្លាស់ប្តូរទម្រង់នៃបណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ។ កាតថ្មីនេះធន់នឹងការជ្រាបទឹក ធន់នឹងភាពរហែក និងមានលេខកូដQR ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។ លើសពីនេះទៅទៀតម៉ាស៊ីនបោះពុម្ពដែលមានតំលៃសមរម្យដែលត្រូវបានដំឡើងនៅតាមមន្ទីរខេត្តទាំងអស់នៃការិយល័យចេញចូលច្រកតែមួយ និងក្នុងហាងម៉ូតូ។ ម្ចាស់យានយន្តអាចទទួលបានកាតទាំងនោះនៅនឹងកន្លែងតែម្តង។

ការដាក់អោយដំណើរការនៃប្រព័ន្ធស្វ័យប្រវត្តិកម្ម

ដើម្បីកាត់បន្ថយនីតិវិធីរដ្ឋបាល លុបបំបាត់ការចំណាយក្រៅផ្លូវការនិងការធានានូវតម្លាភាពនិងទំនុកចិត្តពីសាធារណជន ក្រសួងបានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មជាច្រើនដែលបានដាក់អោយដំណើរការចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ ប្រព័ន្ធទាំងនោះរួមមាន:​ ប្រព័ន្ធត្រួតពិនិត្យបច្ចេកទេសយានយន្ត ប្រព័ន្ធចុះបញ្ជីយានយន្តអនឡាញ និងការដាក់ពាក្យសុំប័ណ្ណបើកបរអនឡាញ។​ លើសពីនេះទៅទៀត ក្រសួងក៏បានបង្កើតកម្មវិធីស្មាតហ្វូនសម្រាប់សាធារណៈជនចូលទៅសិក្សាស្វែងយល់បន្ថែម​អំពីច្បាប់ចរាចរណ៍។ – Play Store: http://dr.mpwt.gov.kh/android – App Store:​ http://dr.mpwt.gov.kh/ios

កន្លែងចុះបញ្ជីយានយន្តតាមប្រពន្ធ័អនឡាញ

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងបង្កើតការចុះបញ្ជីយានយន្តតាមប្រពន្ធ័អេឡិចត្រូនិក ដែលនឹងត្រូវសម្រេចបាននៅចុងឆ្នាំ២០១៦នេះ បើយោងតាមប្រសាសន៍របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ សម្រាប់យានយន្ត នៅផ្សារទំនើបអ៊ីអន ក្នុងខែមិថុនា ឆ្នាំ២០១៦។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនេះអាចជួយអោយប្រជាពលរដ្ឋទទួលបាន និងពន្យាបណ្ណបើកបរ ក្នុងរយៈពេលតែ ១៥ទៅ២០នាទីប៉ុណ្ណោះ ដោយពីមុនត្រូវចំណាយពេលដល់ទៅបីខែ។ លោករដ្ឋមន្រ្តីរូបនេះ បានមានប្រសាសន៍ថា ក្រសួងកំពុងស្រាវជ្រាវការចុះបញ្ជីយានយន្តតាមប្រពន្ធ័អេឡិចត្រូនិក នៅតាមប្រទេសដទៃ ដូចជា ប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសអាល្លឺម៉ង់។ «យើងកំពុងរៀបចំប្រព័ន្ធអនឡាញសម្រាប់ ផ្តល់ជូននូវសេវាដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដូចទៅនឹងអ្វីដែលថ្នាក់ដឹកនាំរដ្ឋាភិបាលចង់បាន វាគឺជាការផ្តល់ប្រសិទ្ធិភាព តម្លាភាព សេវាដែលមានល្បឿនលឿនសម្រាប់ប្រជាពលរដ្ឋ»។​ The Phnom Penh Post