PUBLISHED: 2 មករា 2020

ធនាគារសម្រាប់សហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជាបានវិភាជន៍ថវិកាចំនួន ១០០ លានដុល្លា ដើម្បីបង្កើតធនាគារសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងគោលបំណងគាំទ្រដល់អាជីវកម្មធុនតូននៅកម្ពុជា។ ធនាគារនេះនឹងផ្តោតទៅលើវិស័យមួយចំនួនដូចជា ផលិតកម្ម ទេសចរណ៍ អាហារ និងក្រុមហ៊ុនចាប់ផ្តើមដំបូងផ្នែកបច្ចេកវិទ្យា ជាដើម។

បើយោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រទេសកម្ពុជាមានសហគ្រាសធុនតូចនិងមធ្យមប្រហែល ៥២០ ០០០ សហគ្រាស ប៉ុន្តែនៅក្នុងចំណោមសហគ្រាសទាំងអស់នោះ មានតែសហគ្រាសចំនួន ១៥០ ០០០ ប៉ុណ្ណោះដែលបានចុះបញ្ជីជាសហគ្រាសផលិត។ សហគ្រាសមីក្រូ (micro-enterprises) សំដៅដល់អាជីវកម្មទាំងឡាយណាដែលមាននិយោជិកតិចជាង ១០ នាក់។ រីឯ សហគ្រាសធុនតូច និងមធ្យមមាននិយោជិកចាប់ពី ១១ នាក់ឡើងទៅ។

ខ្មែរថាមស៍ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩

Share