ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងស្តីពី ការបន្តសុពលភាពលិខិតលេខ ៣៦៧ សជណ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីគោលការណ៍ពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងការបន្តអនុគ្រោះបង់ពន្ធប្រថាប់តាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច (មានប័ណ្ណកម្មសិទ្ធិ) ហើយបានផ្ទេរទាំងស្រុង ឬពុះឡូតិ៍ ឬបំបែកក្បាលដី បន្តដៃគ្នាពីម្នាក់ទៅដៃម្នាក់ច្រើនដង នៅត្រឹមថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលបានធ្វើឡើងមុនឆ្នាំ២០១៧។ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អនុក្រឹត្យស្តីពី ប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
កម្មវិធីប្រកាសពន្ធតាមអនឡាញសម្រាប់អ្នកជាប់ពន្ធតូច
អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យប្រើ កម្មវិធីប្រកាសពន្ធតាមអនឡាញសម្រាប់អ្នកជាប់ពន្ធតូច (E-Filing App For Small Taxpayers)។ សូមដោនឡូតតាមរយៈតំណភ្ជាប់ខាងក្រោម៖ Play Store App Store ប្រភព៖ អគ្គនាយកដា្ឋនពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហ្វេសប៊ុក
អនុក្រឹត្យស្តីពី ការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន
រាជរដ្ឋាភិបាលកម្ពុជា បាចនចេញអនុក្រឹត្យស្តីពី ការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន។ ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០
បញ្ជីរាយឯកសារតម្រូវអំពីការចុះបញ្ជី និងបង់ពន្ធប្រថាប់ត្រា
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ បញ្ជីរាយឯកសារតម្រូអំពីការចុះបញ្ជី និងបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឆ្នាំ២០២០។ ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីជូនដំណឹងស្តីពីការពន្យាពេលបង់ពន្ធអចលនទ្រព្យ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលបង់ពន្ធអចលនទ្រព្យរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០
ការពន្យាពេលកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ ដល់ដំណាច់ឆ្នាំ២០២០ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២២ កញ្ញា ២០២០
ការពន្យាពេលនៃការអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរណែនាំមួយស្តីពីការពន្យាពេលនៃការអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២០
ប្រកាសស្តីពី ការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រតិបត្តិការធនធានរ៉ែ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពី ការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រតិបត្តិការធនធានរ៉ែ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលពន្ធលើវិស័យធនធានរ៉ែ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០
អនុក្រឹត្យស្តីពី ពិន័យអន្តរការណ៍ចំពោះបទល្មើសទៅនឹង នឹងច្បាប់គណនេយ្យ និងសវនកម្ម
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ពិន័យអន្តរការណ៍ចំពោះបទល្មើសទៅនឹង នឹងច្បាប់គណនេយ្យ និងសវនកម្ម។ រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០
