អនុក្រឹត្យស្តីពី ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងសម្រួល និងបង្កបរិយាកាសល្អដល់ការបង្កើតអាជីវកម្មតាមរយៈការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាសធរុកិច្ចឱ្យប្រសើរឡើង និងទាក់ទាញវិនិយោគនៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រនេះ៖ https://www.registrationservices.gov.kh ( រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០)

លទ្ធផលនៃកិច្ចប្រជុំស្តីពីនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញផ្សាយលទ្ធផលនៃកិច្ចប្រជុំស្តីពីនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ)។ ក្រសួងសេដ្ឋកិច្ចនិងហិដរញ្ញវត្ថុថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០

សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍សម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍សម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា (២០២០-២០២៥) ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០

បច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងស្តីពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារដែលក្នុងនោះរួមមាន៖ ពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស អាករលើតម្លៃបន្ថែម ការលើកលែងពន្ធចំពោះវិស័យនានាដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០២០

ប្រកាសស្តីពី ពន្ធលើចំណេញមូលធន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពី ពន្ធលើចំណេញមូលធន។ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០)

ការបង្កើតមជ្ឃមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជា»​ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ មជ្ឈមណ្ឌលនេះមានភារកិច្ចជាអាទិ៍៖ ជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការសិក្សាស្រាវជ្រាវនានាទាក់ទងនឹងធុរកិច្ចថ្មី និងសេដ្ឋកិច្ចនវានុវត្តន៍ និងផ្តល់ប្រឹក្សាលើគោលនយោបាយ និងផែនការយុទ្ធសាស្រ្តលើការអភិវឌ្ឍធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី បង្កើត បណ្តុះ និងប្រតិបត្តិការធុរកិច្ចថ្មីក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ផ្តល់សេវា បណ្តុះពន្លកអាជីវកម្ម និងពន្លឿនអាជីវកម្ម តាមគោលការណ៍បណ្តុះធុរកិច្ចថ្មីនានា ជាបរធនបាលនៃបរធនបាលកិច្ចដើម្បីវិនិយោគ និងគាំទ្រធុរកិច្ចថ្មី សំដៅផ្តល់ផលប្រយោជន៍ដល់ធុរជន អត្ថគាហកៈ និងសាធារណជន អភិវឌ្ឍ និងប្រតិបត្តិថ្នាលគ្រឹះនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា សម្រាប់ជាឃ្នាស់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងពន្លឿនការបណ្តុះធុរកិច្ចថ្មី ផ្តល់កម្មសិក្សា និងសហការបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់ការកសាងសមត្ថភាព និងជុំរុញការស្រាវជ្រាវបែបអនុវត្តន៍ក្នុងន័យស្វែងរកនវានុវត្តន៍ក្នុងការបណ្តុះធុរកិច្ចថ្មី ផ្តល់សេវានានាសម្រាប់គាំទ្រធុរកិច្ចថ្មី ដែលជាផ្អែកនៃការបង្កើតធុរកិច្ចថ្មីមានដូចជា សេវាចុះបញ្ជីអាជីវកម្ម វិញ្ញាបនបត្រ និង/ឬ អាជ្ញាបណ្ណ និងសេវាប្រឹក្សាផ្សេងៗ សហប្រតិបត្តិការជាមួយអង្គភាព ស្ថាប័នជាតិ និងអន្តរជាតិ លើផ្នែកបង្កើត បណ្តុះ និងវិនិយោគលើធុរកិច្ចថ្មី និង បំពេញភារកិច្ចដទៃទៀតតាមការចាំបាច់តាមការកំណត់របស់រាជរដ្ឋាភិបាល។ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាផ្តល់អាទិភាពទៅលើ អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ ដើម្បីធានាថា សេវាកម្មនៅតែត្រូវបានប្រើប្រាស់ និងផ្តល់ជូនទាន់ពេលវេលា។ កាសែតខ្មែរថាមស៍ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០

ធនាគារសម្រាប់សហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជាបានវិភាជន៍ថវិកាចំនួន ១០០ លានដុល្លា ដើម្បីបង្កើតធនាគារសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងគោលបំណងគាំទ្រដល់អាជីវកម្មធុនតូននៅកម្ពុជា។ ធនាគារនេះនឹងផ្តោតទៅលើវិស័យមួយចំនួនដូចជា ផលិតកម្ម ទេសចរណ៍ អាហារ និងក្រុមហ៊ុនចាប់ផ្តើមដំបូងផ្នែកបច្ចេកវិទ្យា ជាដើម។ បើយោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រទេសកម្ពុជាមានសហគ្រាសធុនតូចនិងមធ្យមប្រហែល ៥២០ ០០០ សហគ្រាស ប៉ុន្តែនៅក្នុងចំណោមសហគ្រាសទាំងអស់នោះ មានតែសហគ្រាសចំនួន ១៥០ ០០០ ប៉ុណ្ណោះដែលបានចុះបញ្ជីជាសហគ្រាសផលិត។ សហគ្រាសមីក្រូ (micro-enterprises) សំដៅដល់អាជីវកម្មទាំងឡាយណាដែលមាននិយោជិកតិចជាង ១០ នាក់។ រីឯ សហគ្រាសធុនតូច និងមធ្យមមាននិយោជិកចាប់ពី ១១ នាក់ឡើងទៅ។ ខ្មែរថាមស៍ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩

កិច្ចព្រមពៀងស្តីពីការយកពន្ធត្រួតស៊ីគ្នាជាមួយសាធារណរដ្ឋកូរ៉េ

កម្ពុជាបានចុះកិច្ចព្រមពៀងជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងជៀសវាងការយកពន្ធត្រួតស៊ីគ្នាទៅលើប្រាប់ចំណូល និងទប់ស្កាត់ការគេចវៀះមិនព្រមបង់ពន្ធ ដើម្បីទាក់ទាញអ្នកវិនិយោគមកពីសាធារណរដ្ឋកូរ៉េ។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានចុះកិច្ចព្រមពៀងស្រដៀងគ្នានេះជាមួយប្រទេសជាង១០ រួមមាន សហរដ្ឋអាមេរិក កាណាដា ចិន ជប៉ុន សិង្ហបុរី និងវៀតណាម ជាដើម។ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៩ កម្ពុជាបានចំណូលពីការប្រមូលពន្ធជាង ២,៤ ពាន់លានដុល្លា។ ប្រភព

កម្មវិធីទូរស័ព្ទស្តីពីពន្ធគយកម្ពុជា

អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបង្កើត និងដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទមួយ សម្រាប់សាធារណៈជន។កម្មវិធីទូរស័ព្ទនេះអនុញ្ញាតឱ្យសាធារណៈជនចូលដំណើរការទិន្នន័យអំពីពន្ធគយកម្ពុជា។ សម្រាប់អ្នកប្រើប្រាស់Android ៖ https://play.google.com/store/apps/details?id=com.gdce.customstariff2017&hl=en សម្រាប់អ្នកប្រើប្រាស់IOS ៖ https://itunes.apple.com/us/app/cambodia-customs-tariff-2017/id1218781092?mt=8)