ការអភិវឌ្ឍដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺការបង្កើតវែបសាយ «និហិតដ្ឋានជាតិព័ត៌មានពាណិជ្ជកម្មកម្ពុជា»(http://www.cambodiantr.gov.kh/) ដែលជាប្រភពផ្លូវការសម្រាប់បទប្បញ្ញត្តិទាំងអស់ដែលមានសារៈសំខាន់សម្រាប់ឈ្មួញដែលមានបំណងចង់នាំចូលទំនិញចូលក្នុងប្រទេសកម្ពុជាឬនាំចេញទៅកាន់ បណ្តាប្រទេសដទៃ។ See original document here.
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៦(ការផ្លាស់ប្តូរទៅរបបពិត)
មកដល់ដើមឆ្នាំ២០១៦ កម្ពុជាមានប្រព័ន្ធពន្ធចំនួនពីរ។ ទីមួយគឺ «របបពិត»ដែលតម្រូវឱ្យអ្នកបង់ពន្ធដាក់លិខិតប្រកាសពន្ធប្រចាំខែ និងឆ្នាំ មានការបើកចំហក្នុងការធ្វើសវនកម្ម និងគិតពន្ធតម្លៃបន្ថែម(VAT)ទៅលើអតិថិជនរបស់ខ្លួន។ ចំនែកឯ «របបម៉ៅការ» ដែលធ្លាប់ជារបបស្របច្បាប់ ប៉ុន្តែជាវិធីសាស្រ្តមិនផ្លូវការនៃការគណនាពន្ធសំដៅសម្រាប់អាជីវកម្មខ្នាតតូច។ ក្នុងការអនុវត្ត ជារឿយៗរបបម៉ៅការនេះត្រូវបានគេកេងប្រវ័ញ្ចដោយក្រុមហ៊ុនធំៗជាមធ្យោបាយក្នុងការបង់ពន្ធតិចជាងចំនួនដែលពួកគេគួរតែបង់តាមរបបពិត។ របបម៉ៅការនេះត្រួវបានអាជីវកម្មដែលស្ថិតនៅក្រោមរបបពិត ចាត់ទុកថាជាប្រភពនៃការប្រកួតប្រជែងមិនស្មើភាពគ្នា។ ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៦តម្រូវឱ្យអាជីវកម្មទាំងអស់ចុះបញ្ជីនៅក្រោមរបបពិត។ នេះគឺជាកំណែទម្រង់ដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដោយពីមុនមានអាជីវកម្មប្រមាណ៨០ភាគរយក្នុងប្រទេសចូលរួមជាមួយតែរបបម៉ៅការប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះគឺជាធាតុផ្សំដ៏ធំមួយនៃគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែមកជាសេដ្ឋកិច្ចផ្លូវការដែលនេះជាជំហានដ៏សំខាន់ក្នុងការធានាឱ្យមានលក្ខណៈស្មើភាពសម្រាប់វិនិយោគិនបរទេស។ នៅក្នុងឆ្នាំ២០១៥ ការប្រមូលពន្ធមានការកើនឡើងចំនួន២៥ភាគរយ លើសពីឆ្នាំមុនបើទោះជាគ្មានការកើនឡើងលើអត្រាពន្ធសាជីវកម្មក៏ដោយ ដែលនេះបានបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តតម្រូវការពន្ធរបស់ប្រទេស បានចេញជាផ្លែផ្កា។ See original document here.
កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក.ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)៖ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី១ (FMIS Go-Live 1) ត្រូវបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៥ ដើម្បីកែលម្អការប្រើប្រាស់ថវិការឱ្យកាន់តែប្រសើរឡើង តាមរយៈការទូទាត់ប្រាក់ដែលត្រូវបានកែលម្អឱ្យប្រសើរ និងស្វ័យប្រវត្តិ ការទទួលចំណូល (ការប្រមូល និងការផ្ញើ) និងគណនេយ្យ និងការរាយការណ៍នៅក្នុងរតនាគារកណ្ដាល និងខេត្ត។ ប្រព័ន្ធនេះត្រូវបានបំពាក់នៅនាយកដ្ឋាននានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគារខេត្តទាំង ២៤។ ប្រព័ន្ធនេះផ្ដល់ភាពឆាប់រហ័ស និងងាយស្រួលក្នុងការទទួលបាននូវព័ត៌មានហិរញ្ញវត្ថុ ដោយអាចឲ្យគេទាញយករបាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងបាន។ ខ.កំណែទម្រង់រដ្ឋបាលនៃអគ្គនាយកដ្ឋានពន្ធដារ៖ ការបង្កើតប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីសហគ្រាសមួយ តាមរយៈប្រព័ន្ធមូលដ្ឋានទិន្នន័យមជ្ឈការមួយ ការបង្កើតផ្នែកសេវាផ្ដល់ព័ត៌មាន និងការិយាល័យទំនាក់ទំនងសាធារណៈមួយ នៅនាយកដ្ឋានផ្ដល់សេវាអ្នកបង់ពន្ធ និងបំណុលពន្ធ និងការិយាល័យប្រឹក្សាយោបល់ពន្ធមួយនៅនាយកដ្ឋាននីមួយៗ និងនៅសាខាស្រុក/ខេត្ត ការរៀបចំរបាយការណ៍ស្ដង់ដារមួយអំពីការរៀបចំឯកសារប្រចាំខែសម្រាប់រាល់ពន្ធគ្រប់ប្រភេទទាំងអស់ នៅក្នុងអង្គភាពនីមួយៗ ការបង្កើត និងអនុវត្តយន្តការផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់សវនករ ផ្អែកលើលទ្ធផលការងារជាក់ស្ដែង និងការចងក្រងសៀវភៅណែនាំស្ដីពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបង់ពន្ធទាក់ទងនឹងសវនកម្ម។ គ.កំណែទម្រង់រដ្ឋបាលសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៖ ការពង្រឹងប្រព័ន្ធប្រតិវេទន៍គយដោយស្វ័យប្រវត្តិ និងការផ្សារភ្ជាប់ទៅវិញទៅមកជាមួយប្រព័ន្ធសហគមន៍កំពងផែ ការដំឡើងប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រប់គ្រងហានិភ័យគយ (CRMDS) ការអនុវត្តយន្តផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់ពាណិជ្ជករដែលគោរពវិន័យខ្ពស់ និងការបង្កើនចំនួនប្រអប់ដាក់ពាក្យបណ្ដឹងតវ៉ាគយនៅប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែនសំខាន់ៗ។ […]