ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលប្រភេទ និងតម្លៃសេវាសាធារណៈ ដែលស្ថិតក្នុងកម្រងសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលប្រភេទ និងតម្លៃសេវាសាធារណៈ ដែលស្ថិតក្នុងកម្រងសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) 

ប្រកាសអន្តរក្រសួង ស្ដីពី ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា​

ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ទកិច្ច និងហិរញ្ញវត្ថុ​ និង​​ ក្រសួងរ៉ែ និងថាមពល​ បានចេញសេចក្ដីប្រកាសអន្តរក្រសួង ស្ដីពី ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា​ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ទកិច្ច និងហិរញ្ញវត្ថុ​ និង​​ ក្រសួងរ៉ែ និងថាមពល) 

អនុក្រឹតស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ

រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹតស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ប្រភព៖ រដ្ឋាភិបាលកម្ពុជា)

សម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា​ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

ប្រកាសអន្តរក្រសួងស្តីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ ចុ

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍បានចេញប្រកាសអន្តរក្រសួងស្តីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍)

ប្រកាសរួមស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញប្រកាសរួមស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចុះថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២១។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

ប្រកាសស្តីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសស្តីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

ប្រកាសអន្តរក្រសួងស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ)

សេចក្ដីជូនដំណឹង ស្ដីពី បច្ចុប្បន្នភាពនៃបញ្ជីក្រុមហ៊ុន ដែលទទួលបាននីតិសម្បទាផ្ដល់សេវាវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម

និយ័ត​ករ​គណនេយ្យ​ និង​សវនកម្ម​ (ន.គ.ស) បាន​ចេញ​ផ្សាយ​សេច​ក្ដី​ជូន​ដំណឹងនា​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ ស្ដី​ពី​ បច្ចុប្បន្ន​ភាព​នៃ​បញ្ជី​ក្រុម​ហ៊ុន​​ ដែល​ទទួល​បាន​នីតិ​សម្បទា​ផ្ដល់​សេវា​វិជ្ជា​ជីវៈ​គណនេយ្យ​ និង​សវនកម្ម​។ (ប្រភព៖ ន.គ.ស​)

សេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់កម្មវិធីបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមទូរស័ព្ទដៃ និងការដឹកជញ្ជូនលតាបត្រ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់កម្មវិធីបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមទូរស័ព្ទដៃ និងការដឹកជញ្ជូនលតាបត្រ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ​ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ (ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ)។