PUBLISHED: 8 មករា 2020

យុទ្ធនាការសុវត្ថិភាពចំណីអាហារ

ក្រសួងអប់រំ យុវជន និងកីឡាបានចេញយុទ្ធនាការសុវត្ថិភាពចំណីអាហារ ដែលអំពាវនាវដល់គ្រប់នាយក-នាយិកាសាលាធានាថា ចំណីអាហារដែលលក់នៅក្នុងសាលាមានសុវត្ថិភាព មានប្រតេអ៊ីន និងគុណភាព។ គោលបំណងរបស់យុទ្ធនាការនេះគឺចូលរួមលើកកម្ពស់ការយល់ដឹងនៅក្នុងចំណោមគណៈកម្មាធិការសាលា នាយកសាលា អ្នកលក់ចំណីអាហារ និងភាគីពាក់ព័ន្ធនានាក្នុងការធានាអំពីអាហារដែលផ្តល់ឱ្យសិស្សានុសិស្សប្រកបដោយអនាម័យ និងសុខភាពល្អ។ ជាងនេះទៅទៀត ក្រសួងក៏បានចេញនូវសារាចរណ៍ហាមមិនឱ្យលក់ចំណីអាហារ ឬភេសជ្ជៈចំនួនប្រាំមួយប្រភេទនៅតាមសាលារៀនរដ្ឋ និងឯកជន រួមមាន ចំណីអាហារដែលហួសកាលបរិច្ឆេទ គ្រឿងស្រវឹង ផលិតផលថ្នាំជក់ អាហារដែលគ្មានប្រភពច្បាស់លាស់ ភេសជ្ជប៉ូវកម្លាំង និងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់។

កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២០

Share