ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី ការហាមឃាត់ការប្រើប្រាស់ ការផ្សេព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់។ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១
ក្រសួងអប់រំ យុវជន និងកីឡា
ការបង្ការ ទប់ស្កាត់ការគំរាមកំហែង និងឆបោកលើកុមារ
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី ការបង្ការ ទប់ស្កាត់ការគំរាមកំហែង និងឆបោកលើកុមារ។ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃី២៨ ខែមករា ឆ្នាំ២០២១
សេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីត្រីវិស័យនៅតាមគ្រឹះស្ថានមធ្យមសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីត្រីវិស័យនៅតាមគ្រឹះស្ថានមធ្យមសិក្សា។ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
ប្រកាសអន្តរក្រសួងស្តីពី ការដាក់ឱ្យប្រើប្រាស់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត
ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអន្តរក្រសួងស្តីពី ការដាក់ឱ្យប្រើប្រាស់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត។ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១
កម្មវិធីទូរសព្ទដៃ «ការអប់រំពីចម្ងាយ»
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ដំណើរការកម្មវិធីទូរសព្ទដៃ «ការអប់រំពីចម្ងាយ» ដើម្បីអនុញ្ញាតឱ្យសិស្សអាចបន្តការសិក្សាររបស់ខ្លួនពីចម្ងាយ និងដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺកូវីដ-១៩។ សិស្សានុសិស្ស និងសាធារណជនទាំងអស់អាចទាញយកកម្មវិធីទូរស័ព្ទដៃ App “ការអប់រំពីចម្ងាយ” លើប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមតំណភ្ជាប់ខាងក្រោម៖ Google Play៖ https://bit.ly/2EnVTf5 App Store៖ https://apple.co/30VPXlg ប្រភព៖ គណនីហេ្វសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
យុទ្ធនាការសុវត្ថិភាពចំណីអាហារ
ក្រសួងអប់រំ យុវជន និងកីឡាបានចេញយុទ្ធនាការសុវត្ថិភាពចំណីអាហារ ដែលអំពាវនាវដល់គ្រប់នាយក-នាយិកាសាលាធានាថា ចំណីអាហារដែលលក់នៅក្នុងសាលាមានសុវត្ថិភាព មានប្រតេអ៊ីន និងគុណភាព។ គោលបំណងរបស់យុទ្ធនាការនេះគឺចូលរួមលើកកម្ពស់ការយល់ដឹងនៅក្នុងចំណោមគណៈកម្មាធិការសាលា នាយកសាលា អ្នកលក់ចំណីអាហារ និងភាគីពាក់ព័ន្ធនានាក្នុងការធានាអំពីអាហារដែលផ្តល់ឱ្យសិស្សានុសិស្សប្រកបដោយអនាម័យ និងសុខភាពល្អ។ ជាងនេះទៅទៀត ក្រសួងក៏បានចេញនូវសារាចរណ៍ហាមមិនឱ្យលក់ចំណីអាហារ ឬភេសជ្ជៈចំនួនប្រាំមួយប្រភេទនៅតាមសាលារៀនរដ្ឋ និងឯកជន រួមមាន ចំណីអាហារដែលហួសកាលបរិច្ឆេទ គ្រឿងស្រវឹង ផលិតផលថ្នាំជក់ អាហារដែលគ្មានប្រភពច្បាស់លាស់ ភេសជ្ជប៉ូវកម្លាំង និងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់។ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២០
ការអប់រំ (កែលំអគុណភាពនៃការអប់រំ ទាំងការសិក្សា ទាំងការបង្រៀន)
I.គោលនយោបាយស្តីពីគ្រូបង្រៀន៖ ក. ទាក់ទាញបុគ្គលដែលមានសមត្ថភាពឲ្យចាប់យកវិជ្ជាជីវៈបង្រៀន៖ បេក្ខជនដែលទទួលបាននិទ្ទេស A, B, C សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានសិទ្ធិជាប់ការប្រលងចូលវគ្គបណ្តុះបណ្តាលគ្រូបង្រៀន (១២ បូក ៤) ដោយស្វ័យប្រវត្តិ បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់អាចចូលរួមក្នុងកម្មវិធីបរិញាបត្រជាន់ខ្ពស់ បូក ១ នៅវិទ្យាស្ថានជាតិអប់រំ ដើម្បីក្លាយជាគ្រូវិទ្យាល័យទទួលយកបេក្ខជនពីសាលារដ្ឋ និងឯកជនពង្រឹងការប្រលងជ្រើសរើសគ្រូថ្នាក់ជាតិ។ ខ. ពង្រឹងការបណ្តុះបណ្តាលគ្រូបង្រៀន៖ កែទម្រង់កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅគ្រប់កម្រិតទាំងអស់មានការរឹតបន្តឹងជាងមុនក្នុងពេលធ្វើកម្មសិក្សាបង្កើនគុណវឌ្ឍិគ្រូឧទ្ទេសនៅតាមមជ្ឈមណ្ឌលគរុកោសល្យឲ្យបានយ៉ាងហោចណាស់ត្រឹមសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់។ គ. ការគ្រប់គ្រងគ្រូ៖ ពង្រឹងការគ្រប់គ្រងគ្រូការពង្រាយគ្រូ និងយន្តការផ្ទេរគ្រូរៀបចំមាគ៌ាអាជីពគ្រូ ដើម្បីឈានទៅរកការអភិវឌ្ឍផ្នែកវិជ្ជាជីវៈ និងបន្តការការវិវត្តអាជីពគ្រូធ្វើប្រតិភូកម្មការជ្រើសរើស និងការគ្រប់គ្រងគ្រូទៅថ្នាក់ក្រោមៗ។ ឃ. ការអភិវឌ្ឍអាជីពគ្រូបង្រៀន៖ លើកកម្ពស់វប្បធម៌នៃការរៀនសូត្រពេញមួយជីវិត និងបង្កើនបេងើកនគុណវុឌ្ឍិគ្រូឲ្យដល់យ៉ាងហោចណាស់កម្រិតបរិញ្ញាបត្រ តាមរយៈកម្មវិធីពន្លឿនការអប់រំបរិញ្ញាបត្រ(BA-Fast Track Program)ដែលជាការបណ្តុះបណ្តាលចំនួន ៣វគ្គ ដោយមួយវគ្គមានរយៈពេលខែកន្លះនិងផ្តល់អាហារូបករណ៍ឲ្យគ្រូបន្តការអប់រំថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ១០០០ កន្លែង ក្នុងមួយឆ្នាំ។ ង. លើកទឹកចិត្តគ្រូដើម្បីកាត់បន្ថយការលាឈប់ពីការងារ៖ កែលំអលក្ខខណ្ឌការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រូ ផ្តល់សម្ភារៈ និងបរិក្ខារសម្រាប់ការបង្រៀន និងការស្រាវជ្រាវបានបង្កើត “ពានរង្វាន់គ្រូ” ទូទាំងប្រទេសដើម្បីផ្តល់រង្វាន់ដល់គ្រូដែលមានស្នាដៃឆ្នើម និងលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀនបានបង្កើតក្រុមបច្ចេកទេសក្នុងវិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀន។ បង្កើនបៀវត្សរ៍គ្រូ និងដាក់ឲ្យអនុវត្តការតែងតាំងទៅតាមគុណសម្បត្តិការងារ (ចូលជាធរមាននៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៥ បៀវត្សរ៍មូលដ្ឋានកម្រិតអប្បបរមារបស់គ្រូ ត្រូវបានបង្កើនដល់ ៦៥០០០០ រៀល)។ ច. ពង្រឹងអភិបាលកិច្ចគ្រឹះស្ថានអប់រំ៖ រៀបចំស្តង់ដា សម្រាប់នាយកសាលា […]
វិស័យកីឡា
ក. បានរៀបចំគោលនយោបាយជាតិស្តីពីការអប់រំកាយ និងកីឡា។ ខ. កំពុងរៀបចំផែនការបង្កើតគណៈកម្មាធិការគ្រប់គ្រងពហុកីឡាដ្ឋានអូឡាំពិច។ គ. បានរៀបចំផែនការបណ្តុះបណ្តាលអត្តពលិកថ្មីៗ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ក្នុងឆ្នាំ ២០២៣។ See original document here.
យុវជន
ក. រដ្ឋាភិបាលបានបង្កើតលេខាធិការដ្ឋានមួយ ដើម្បីសម្របសម្រួលការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន។ ខ. ក្រសួងបានផ្តល់វគ្គសិក្សា និងបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីសហគ្រិនភាព និងការងារស្ម័គ្រចិត្ត ដល់យុវជន នៅតាមមជ្ឈមណ្ឌលយុវជនផ្សេងៗ។ គ. ក្រសួងបានរៀបចំ “វេទិកាការងារ” ជាទៀងទាត់ សម្រាប់យុវជន និងនិស្សិត។ See original document here.
ការអនុវត្តគោល-នយោបាយ
ក. បឋមសិក្សា៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឲ្យអនុវត្តនូវគោលនយោបាយសាលាកុមារមេត្រី ជាមួយនឹងចក្ខុវិស័យ ដើម្បីផ្តល់ឲ្យកុមារដល់អាយុចូលរៀនទាំងអស់នូវឳកាសចុះឈ្មោះចូលរៀន និងសិក្សាឲ្យបានយ៉ាងហោចណាស់ត្រឹមការអប់រំកម្រិតមូលដ្ឋាន ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ខ្លួន។ ខ. មធ្យមសិក្សា និង បច្ចេកទេស៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយស្តីពីមជ្ឈមណ្ឌលធនធានមធ្យមសិក្សា ជាមួយនឹងចក្ខុវិស័យ ដើម្បីបង្កើតនូវមជ្ឈមណ្ឌលឧត្តមភាពខាងការសិក្សា។ មជ្ឈមណ្ឌលទាំងនេះផ្តល់ឳកាសរៀនសូត្រ ដល់សហគមន៍ និងកសាងមូលដ្ឋានចំណេះដឹងដ៏រឹងមាំ ដើម្បីសម្រេចបាននូវសសរស្តម្ភនៃការអប់រំ លើការបណ្តុះបណ្តាល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាព និងសមធម៌។ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំនូវក្របខ័ណ្ឌសមស្រមមួយ ដើម្បីចេញវិញ្ញាបនបត្របណ្តោះអាសន្ន និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតទី ៣ និងបានរៀបចំឯកសារតម្រង់ទិសផ្នែកវិជ្ជាជីវៈ សម្រាប់ការអប់រំមធ្យមសិក្សាបឋមភូមិ។ កម្មវិធីសិក្សាសម្រាប់ការអប់រំផ្នែកបច្ចេកទេស នៅកម្រិតមធ្យមសិក្សា បានទទួលការអនុម័ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ។ គ. ឧត្តមសិក្សា៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយស្តីពីការស្រាវជ្រាវអប់រំ ជាមួយនឹងចក្ខុវិស័យ ដើម្បីកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ ការច្នៃប្រឌិត នវានុវត្តន៍ […]
