សេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីត្រីវិស័យនៅតាមគ្រឹះស្ថានមធ្យមសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីត្រីវិស័យនៅតាមគ្រឹះស្ថានមធ្យមសិក្សា។   ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១

ប្រកាសអន្តរក្រសួងស្តីពី ការដាក់ឱ្យប្រើប្រាស់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអន្តរក្រសួងស្តីពី ការដាក់ឱ្យប្រើប្រាស់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត។   ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១

កម្មវិធីទូរសព្ទដៃ «ការអប់រំពីចម្ងាយ»

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ដំណើរការកម្មវិធីទូរសព្ទដៃ «ការអប់រំពីចម្ងាយ»  ដើម្បីអនុញ្ញាតឱ្យសិស្សអាចបន្តការសិក្សាររបស់ខ្លួនពីចម្ងាយ និងដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺកូវីដ-១៩។​ សិស្សានុសិស្ស និងសាធារណជនទាំងអស់អាចទាញយកកម្មវិធីទូរស័ព្ទដៃ App “ការអប់រំពីចម្ងាយ” លើប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមតំណភ្ជាប់ខាងក្រោម៖ Google Play៖ https://bit.ly/2EnVTf5 App Store៖ https://apple.co/30VPXlg   ប្រភព៖ គណនីហេ្វសប៊ុករបស់ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍

យុទ្ធនាការសុវត្ថិភាពចំណីអាហារ

ក្រសួងអប់រំ យុវជន និងកីឡាបានចេញយុទ្ធនាការសុវត្ថិភាពចំណីអាហារ ដែលអំពាវនាវដល់គ្រប់នាយក-នាយិកាសាលាធានាថា ចំណីអាហារដែលលក់នៅក្នុងសាលាមានសុវត្ថិភាព មានប្រតេអ៊ីន និងគុណភាព។ គោលបំណងរបស់យុទ្ធនាការនេះគឺចូលរួមលើកកម្ពស់ការយល់ដឹងនៅក្នុងចំណោមគណៈកម្មាធិការសាលា នាយកសាលា អ្នកលក់ចំណីអាហារ និងភាគីពាក់ព័ន្ធនានាក្នុងការធានាអំពីអាហារដែលផ្តល់ឱ្យសិស្សានុសិស្សប្រកបដោយអនាម័យ និងសុខភាពល្អ។ ជាងនេះទៅទៀត ក្រសួងក៏បានចេញនូវសារាចរណ៍ហាមមិនឱ្យលក់ចំណីអាហារ ឬភេសជ្ជៈចំនួនប្រាំមួយប្រភេទនៅតាមសាលារៀនរដ្ឋ និងឯកជន រួមមាន ចំណីអាហារដែលហួសកាលបរិច្ឆេទ គ្រឿងស្រវឹង ផលិតផលថ្នាំជក់ អាហារដែលគ្មានប្រភពច្បាស់លាស់ ភេសជ្ជប៉ូវកម្លាំង និងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់។ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២០

ការអប់រំ (កែលំអ​គុណភាព​នៃ​ការ​អប់រំ ទាំង​ការសិក្សា ទាំងការ​បង្រៀន)

I.គោលនយោបាយស្តីពីគ្រូបង្រៀន៖ ក. ទាក់ទាញ​បុគ្គលដែលមាន​សមត្ថភាពឲ្យ​ចាប់យក​វិជ្ជាជីវៈបង្រៀន៖ បេក្ខជនដែល​ទទួលបាន​និទ្ទេស A, B, C សម្រាប់ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិមាន​សិទ្ធិ​ជាប់​ការ​ប្រលងចូលវគ្គបណ្តុះបណ្តាលគ្រូបង្រៀន (១២ បូក ៤) ដោយស្វ័យប្រវត្តិ​ បេក្ខជនដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រជាន់ខ្ពស់អាច​ចូលរួម​ក្នុង​កម្មវិធី​បរិញាបត្រជាន់ខ្ពស់ បូក ១ នៅ​វិទ្យាស្ថានជាតិអប់រំ ដើម្បី​ក្លាយជាគ្រូ​វិទ្យាល័យទទួលយក​បេក្ខជនពីសាលា​រដ្ឋ និង​ឯកជនពង្រឹង​ការ​ប្រលងជ្រើសរើស​គ្រូ​ថ្នាក់​ជាតិ។ ខ. ពង្រឹង​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន៖ កែទម្រង់​កម្មវិធី​បណ្តុះបណ្តាល​គ្រូបង្រៀននៅ​គ្រប់កម្រិតទាំងអស់មានការរឹតបន្តឹងជាងមុនក្នុង​ពេល​ធ្វើ​កម្មសិក្សាបង្កើនគុណវឌ្ឍិ​គ្រូឧទ្ទេស​នៅ​តាម​មជ្ឈមណ្ឌល​គរុកោសល្យឲ្យបាន​យ៉ាងហោចណាស់​ត្រឹម​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់។​ គ. ការគ្រប់គ្រងគ្រូ៖ ពង្រឹង​ការ​គ្រប់គ្រងគ្រូការ​ពង្រាយគ្រូ និង​យន្តការ​ផ្ទេរគ្រូរៀបចំ​មាគ៌ាអាជីពគ្រូ ដើម្បី​ឈានទៅរក​ការ​អភិវឌ្ឍផ្នែកវិជ្ជាជីវៈ និង​បន្ត​ការ​ការវិវត្តអាជីពគ្រូធ្វើ​ប្រតិភូកម្ម​ការ​ជ្រើសរើស​ និង​ការ​គ្រប់គ្រងគ្រូទៅ​ថ្នាក់​ក្រោមៗ។ ឃ. ការ​អភិវឌ្ឍអាជីពគ្រូបង្រៀន៖ លើកកម្ពស់​វប្បធម៌​នៃ​ការរៀន​សូត្រ​ពេញ​មួយជីវិត និង​បង្កើនបេងើកនគុណវុឌ្ឍិគ្រូឲ្យដល់​យ៉ាងហោចណាស់​កម្រិត​បរិញ្ញាបត្រ តាមរយៈកម្មវិធីពន្លឿន​ការអប់រំ​បរិញ្ញាបត្រ​(BA-Fast Track Program)ដែលជាការបណ្តុះបណ្តាល​ចំនួន ៣វគ្គ ដោយមួយវគ្គមានរយៈពេលខែកន្លះនិងផ្តល់​អាហារូបករណ៍​ឲ្យគ្រូបន្ត​ការ​អប់រំ​ថ្នាក់បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រជាន់ខ្ពស់ ១០០០ កន្លែង ក្នុង​មួយឆ្នាំ។​ ង. លើកទឹកចិត្តគ្រូដើម្បី​កាត់បន្ថយ​ការលា​ឈប់ពីការងារ៖ កែលំអ​លក្ខខណ្ឌ​ការងារ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់គ្រូ ផ្តល់​សម្ភារៈ និង​បរិក្ខារសម្រាប់ការ​បង្រៀន និង​ការស្រាវជ្រាវបានបង្កើត “ពានរង្វាន់​គ្រូ” ទូទាំង​ប្រទេសដើម្បី​ផ្តល់​រង្វាន់​ដល់​គ្រូ​ដែលមាន​ស្នាដៃឆ្នើម និង​លើកកម្ពស់វិជ្ជាជីវៈ​គ្រូបង្រៀនបានបង្កើត​ក្រុម​បច្ចេកទេស​ក្នុង​វិទ្យាស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន។ បង្កើនបៀវត្សរ៍គ្រូ និង​ដាក់ឲ្យ​អនុវត្ត​ការ​តែងតាំងទៅតាម​គុណសម្បត្តិ​ការងារ (ចូលជាធរមាននៅ​ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៥ បៀវត្សរ៍​មូលដ្ឋាន​កម្រិត​អប្បបរមារបស់គ្រូ ត្រូវបាន​បង្កើន​ដល់ ៦៥០០០០ រៀល)។ ច. ពង្រឹង​អភិបាលកិច្ច​គ្រឹះស្ថាន​អប់រំ៖ រៀបចំ​ស្តង់ដា សម្រាប់​នាយក​សាលា […]

វិស័យ​កីឡា

ក. បានរៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ការ​អប់រំ​កាយ និង​កីឡា។ ខ. កំពុង​រៀបចំ​ផែនការ​បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​ពហុកីឡាដ្ឋាន​អូឡាំពិច។ គ. បាន​រៀបចំ​ផែនការ​បណ្តុះបណ្តាល​អត្តពលិកថ្មីៗ សម្រាប់​ការ​ប្រកួត​កីឡាស៊ីហ្គេម ក្នុង​ឆ្នាំ ២០២៣។​ See original document here.

យុវជន

ក. រដ្ឋាភិបាលបាន​បង្កើត​លេខាធិការដ្ឋានមួយ ដើម្បី​សម្របសម្រួល​ការ​អនុវត្ត​គោលនយោបាយជាតិ​ស្តីពី​ការអភិវឌ្ឍ​យុវជន។​ ខ. ក្រសួង​បាន​ផ្តល់​វគ្គសិក្សា និងបណ្តុះបណ្តាល​រយៈពេល​ខ្លី ស្តីពី​សហគ្រិនភាព និង​ការងារស្ម័គ្រចិត្ត ដល់​យុវជន នៅ​តាម​មជ្ឈមណ្ឌល​យុវជន​ផ្សេងៗ។​ គ. ក្រសួង​បាន​រៀបចំ “វេទិកា​ការងារ” ជាទៀងទាត់ សម្រាប់​យុវជន និង​និស្សិត។ See original document here.

ការអនុវត្ត​គោល-នយោបាយ

ក. បឋមសិក្សា៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ​សាលាកុមារមេត្រី ជាមួយ​នឹង​ចក្ខុវិស័យ ដើម្បី​ផ្តល់ឲ្យ​កុមារ​ដល់​អាយុ​ចូលរៀន​ទាំងអស់នូវ​ឳកាស​ចុះ​ឈ្មោះ​ចូលរៀន និង​សិក្សាឲ្យ​បាន​យ៉ាងហោចណាស់​ត្រឹម​ការ​អប់រំ​កម្រិត​មូលដ្ឋាន ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព ដើម្បី​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន។​ ខ.​ មធ្យម​សិក្សា និង ​បច្ចេកទេស៖ ក្រសួង​អប់រំ យុវជន និងកីឡា បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ស្តីពី​មជ្ឈមណ្ឌល​ធនធាន​មធ្យម​សិក្សា ជាមួយនឹងចក្ខុវិស័យ ដើម្បី​បង្កើតនូវ​មជ្ឈមណ្ឌលឧត្តមភាព​ខាង​ការ​សិក្សា។ មជ្ឈមណ្ឌលទាំងនេះ​ផ្តល់​​ឳកាសរៀន​សូត្រ ដល់​សហគមន៍ និង​កសាង​មូលដ្ឋាន​ចំណេះដឹងដ៏​រឹងមាំ ដើម្បី​សម្រេចបាន​នូវ​សសរស្តម្ភ​នៃ​ការ​អប់រំ លើ​ការ​បណ្តុះ​បណ្តាល ការ​អប់រំ​ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព ផលិតភាព និង​សមធម៌។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំនូវ​ក្របខ័ណ្ឌសមស្រមមួយ ដើម្បី​ចេញ​វិញ្ញាបនបត្របណ្តោះអាសន្ន និង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិតទី ៣ និង​បាន​រៀបចំ​ឯកសារ​តម្រង់ទិសផ្នែក​វិជ្ជាជីវៈ សម្រាប់​ការ​អប់រំ​មធ្យម​សិក្សា​បឋមភូមិ។ កម្មវិធី​សិក្សា​សម្រាប់​ការ​អប់រំផ្នែក​​បច្ចេកទេស នៅ​កម្រិត​មធ្យម​សិក្សា បាន​ទទួល​ការ​អនុម័ត និងប្រកាស​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ។​ គ. ឧត្តម​សិក្សា៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​គោលនយោបាយ​ស្តីពីការស្រាវជ្រាវ​អប់រំ ជាមួយ​នឹង​ចក្ខុវិស័យ​ ដើម្បី​កសាង​ធនធាន​មនុស្ស ប្រកប​ដោយ​ចំណេះដឹង ជំនាញ សីលធម៌ ការ​ច្នៃប្រឌិត នវានុវត្តន៍ […]

ការបង្កើត​ស្ថាប័ន​ថ្មី

ក. ដើម្បី​ធានា​ឲ្យបាននូវប្រសិទ្ធភាព និង​តម្លាភាព​នៃ​សេវា​សាធារណៈ ក្រសួង​បាន​បង្កើត​ច្រក​ចេញចូលតែមួយ និង​មន្ត្រី​ដោះស្រាយ​ពាក្យ​បណ្តឹង ដើម្បីកែលំអ​ការ​ផ្តល់សេវា​របស់​ក្រសួង និង​​ទទួលពាក្យ​បណ្តឹង​ពី​សាធារណជន។​ ខ. បាន​បង្កើត​ស្ថាប័នខាង​គោលនយោបាយសម្រាប់វិស័យ​អប់រំ៖ ក្រុមប្រឹក្សា​ស្រាវជ្រាវ​អប់រំត្រូវបាន​បង្កើតឡើងដោយមានសមាជិក ២២ នាក់ និង​មាន​រដ្ឋមន្ត្រីជា​ប្រធាន។