PUBLISHED: 27 សីហា 2019
ការលើកស្ទួយ សហគ្រាសធុនតូច និងមធ្យម
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងស្ថិតនៅក្នុងដំណើរការនៃការធ្វើសេចក្តីព្រាងគោលនយោបាយស្ដីពីការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណងដើម្បីផ្ដល់ក្របខ័ណ្ឌថ្នាក់ជាតិមួយ ដើម្បីលើកស្តួយ និងធ្វើនិយ័តកម្មលើសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាពន្យល់យ៉ាងលម្អិតអំពីរបបពន្ធច្បាស់លាស់មួយសម្រាប់វិស័យនេះ។ គោលនយោបាយនេះមានគោលបំណងផ្ដល់ផែនទីចង្អុលផ្លូវច្បាស់លាស់មួយសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនិយមន័យជាតិនៃសហគ្រាសធុនតូច និងមធ្យម ការធ្វើឱ្យវិធានពន្ធមានលក្ខណៈសាមញ្ញ ដើម្បីឱ្យអាជីវកម្មនានាប្រើប្រាស់វិធីសាស្ត្រធ្វើបញ្ជីគណនេយ្យ និងគោរពតាមពន្ធដារកាន់តែប្រសើរឡើង។
See original documents here and here.