ច្បាប់ ស្ដីពីការគ្រប់គ្រងទឹកស្អាត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញផ្សាយ ច្បាប់ ស្ដីពីការគ្រប់គ្រងទឹកស្អាត ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ (ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)

របៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញផ្សាយរបៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)

ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញផ្សាយផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ (ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)

សេចក្ដីប្រកាស ស្ដីពី ការដាក់ឱ្យប្រើប្រាស់ក្រមសីលធម៌ស្រាវជ្រាវ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសស្តីពីការដាក់​​ឱ្យប្រើប្រាស់ក្រមសីលធម៌ស្រាវជ្រាវ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ (ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)

ការដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព។   ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១

ការតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០២០

ប្រព័ន្ធកត់ត្រាពត៌មានរបស់អ្នកផ្តល់សេវាទឹកស្អាត(WSMS)

នាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម រួមគ្នាជាមួយនឹង កម្មវិធីទឹកស្អាត និងអនាម័យ (WSP) បង្កើតគេហទំព័រជាសាធារណៈមួយដែលអនុញ្ញាតឱ្យប្រតិបត្តិករទឹកប្រើប្រាស់ប្រព័ន្ធនេះដើម្បីដាក់របាយការណ៍របស់ខ្លួនជាលក្ខណៈអេឡិចត្រូនិច ធ្វើបែបនេះគឺដើម្បីបំពេញកាតព្វកិច្ចរាយការណ៍របស់ខ្លួនដូចដែលតម្រូវតាមប្រកាសរបស់ក្រសួង។ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ប្រើប្រាស់ប្រព័ន្ធនេះដើម្បីធ្វើឱ្យទំនួលខុសត្រូវក្នុងការត្រួតពិនិត្យ និងបទប្បញ្ញត្តិកាន់តែមានភាពប្រសើរឡើង បូករួមទាំងការបង្ហាញព័ត៌មានអំពីវិស័យទឹក។ ប្រព័ន្ធនេះដើរតួនាទីជាវេទិកាអេឡិចត្រូនិចសំរាប់ការប្រមូលទិន្នន័យ រក្សាទុក គ្រប់គ្រង និងផ្សព្វផ្សាយទិន្នន័យអំពីវិស័យទឹកស្អាត រួមទាំងទិន្នន័យដែលមានលក្ខណៈភូមិសាស្ត្រ ទៅដល់អ្នកប្រើប្រាស់ប្រភេទនីមួយៗ រួមទាំងសាធារណជនទូទៅ។ វាក៏ផ្ដល់ដល់ក្រសួងដែលជានិយតករក្នុងវិស័យនេះនូវប្រព័ន្ធ M&E (ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ) សម្រាប់ការតាមដានវឌ្ឍនភាពនៃសូចនាករគន្លឹៈនានា ដែលទាក់ទងនឹងប្រតិបត្តិការរបស់ប្រតិបត្តិករទឹកស្អាត នូវគេហទំព័រមួយសម្រាប់ការប្រមូល​ វិភាគ​ និងចែកចាយព័ត៌មាន និងនូវការកំណត់ទីតាំងGISនៃទិន្នន័យប្រតិបត្តិករទឹកស្អាត​ នៅក្នុងចំណោមការងារផ្សេងទៀត។

លើកកម្ពស់ការទទួលបានទឹកទទួលទាន និងគុណភាពនៃការផ្គត់ផ្គង់ទឹកទទួលទាននៅទីក្រុង

ពាក់ព័ន្ធនឹងសកម្មភាពលើកកម្ពស់ការទទួលបានការប្រើប្រាស់ទឹកទទួលទាន និងគុណភាពនៃការផ្គត់ផ្គង់ទឹកទទួលទាននៅទីក្រុង​ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​ ២០១៤-២០១៨ បានកំណត់នូវសកម្មភាពដូចខាងក្រោមៈ បង្កើតក្របខណ្ឌច្បាប់សម្រាប់ការផ្គត់ផ្គង់ទឹកទទួលទាននៅទីក្រុង លើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងវិស័យផ្គត់ផ្គង់ទឹកនៅទីក្រុង ផ្ទេរស្វយ័តភាពពេញលេញសម្រាប់ការផ្តល់សេវា ទៅឲ្យប្រព័ន្ធគ្រប់គ្រងទឹកនៅតាមខេត្តទាំងអស់ បង្កើនហិរញ្ញវត្ថុរបស់វិស័យនេះ លើកកម្ពស់ការអនុវត្តន៍​ និងការទទួលបានការប្រើប្រាស់ទឹកដែលមានសុវត្ថិភាព​ តម្លៃសមរម្យ និងការផ្គត់ផ្គង់ទឹកដែលមាននិរន្តភាព និង លើកកម្ពស់ការថែរក្សាប្រភពទឹក និងការអនុវត្តន៍បទបញ្ជា។​ (ចំណុចនីមួយៗខាងលើ​ មានសកម្មភាពពិស្តារ​បន្ថែមដែលមានរៀបរាប់នៅក្នុងផែនការយុទ្ធសា្រស្រ្តអភិវឌ្ឍន៍ជាតិ​ ២០១៤-២០១៨) ក្រសួងឩស្សាហកម្ម និងសិប្បកម្មស​ម្រេចបាននូវការរីកចម្រើនមួយចំនួន​ ពាក់ព័ន្ធទៅនឹងចំណុចដែលមានលើកឡើងខាងលើនេះ​ តាមរបៀបមួយដែលមានលក្ខណៈជាប្រព័ន្ធ ​សហការណ៍ និងតាមដំណាក់កាលតាមរយៈ៖ ដាក់ចេញនូវប្រកាសមួយចំនួន​ (សូម​មើលត្រង់ឯកសារយោង) ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមទីប្រជុំជន នៅទូទាំងប្រទេស (ដើម្បីលើកកម្ពស់គុណភាព)​ ដែលរួមទាំងគម្រោងហេដ្ឋារ​ចនាសម្ព័ន្ធសំខាន់ៗរបស់ក្រុមហ៊ុនទឹកសាធារណៈនៅខេត្តបាត់ដំបង​ កំពត កំពង់ចាម។ វិនិយោគទុនឯកជន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវបានលើកទឹកចិត្ត និងកំពុងមានចំនួនកើនឡើង។ បង្កើនសមត្ថភាពអជ្ញាធរទឹកនៅតាមខេត្ត និងមជ្ឈឹម ដើម្បីបង្កើនគុណភាពសេវា ក៏ដូចជានិរន្តភាពគ្រប់គ្រងហិរញ្ញវត្ថុនៃអង្គភាពផ្គត់ផ្គង់ទឹកនីមួយៗ។ កំណែទម្រង់ស្ថាប័នដែលរួមមានទាំងការធ្វើឲ្យប្រសើឡើងនូវអង្គភាពរដ្ឋាភិបាលដែលពាក់ព័ន្ធ​ និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងអជ្ញាធរដែលពាក់ព័ន្ធ ​(ដូចជា ការប្តូរនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត​ ទៅជាអគ្គនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត ដើម្បីបង្កើនការគ្រប់គ្រងការផ្គត់ផ្គង់ទឹក និងការអនុវត្តបទបញ្ជាពាក់ព័ន្ធ)។ សកម្មភាពកំណែទម្រង់ទាំងនេះ កំពុងមានវឌ្ឍនភាព​ ប៉ុនែ្តកំណែទម្រង់ខ្លះ បានទទួលផលជាដុំកំភួនរួចហើយ ដែលជាការគួរឲ្យកោតសរសើរ​ […]

ការិយាល័យ​សេវាច្រកចេញចូលតែមួយ

ការិយាល័យនេះត្រូវបានបង្កើតឡើង ដើម្បី​សម្រួល​ដំណើរការ​ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំ​អាជ្ញាប័ណ្ណថ្មី ការបន្តអាជ្ញាប័ណ្ណ និង​ឯកសារពាក់ព័ន្ធដទៃទៀត។

គោលនយោបាយ​អភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ (អនុម័ត​ដោយ​ខុទ្ទកាល័យ​រដ្ឋមន្ត្រីនៅថ្ងៃទី ៦ ខែ​មីនា ឆ្នាំ ២០១៥)

គោលនយោបាយនេះ​នឹង​ធ្វើពិពិធកម្ម​លើ​សេដ្ឋកិច្ច ​កាត់​បន្ថយ​ការពឹងផ្អែក​លើ​វិស័យ​ដែលមានស្រាប់ដូចជា កាត់ដេរ ទេសចរណ៍ និង​កសិកម្ម និង​តម្រង់ទិសដៅ​​ការ​វិនិយោគ​​ផ្ទាល់​ពីក្រៅប្រទេសទៅរកកសិពាណិជ្ជកម្ម សិប្បកម្ម និង​កម្មន្តសាល​ធុនស្រាល។ ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​នឹង​រួមមាន​សសរស្ដម្ភចំនួនបួន៖ ការ​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពីក្រៅប្រទេសដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្មឯកជនក្នុងស្រុក ការ​ធ្វើទំនើបកម្ម​សហគ្រាសធុនតូច និងមធ្យម និង​ការផ្សារភ្ជាប់​សហគ្រាសទាំងនេះទៅនឹង​ក្រុមហ៊ុន​ពហុជាតិសាសន៍ ក្របខ័ណ្ឌគតិយុត្តិមួយដែល​មាន​គោលបំណង​​ជំរុញភាពប្រកួតប្រជែង និង​ការបង្កើត​គោលនយោបាយ​ស្ដីពី​ការអភិវឌ្ឍ​ធនធានមនុស្ស​រួមផ្សំជាមួយការកែលម្អ​​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្មឱ្យ​ប្រសើរឡើង។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ទទួលខុសត្រូវលើ​ការអនុវត្ត​គោលនយោបាយនេះ។ គោលនយោបាយថ្មីនេះ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមានសន្តិភាព​នៅភ្នំពេញ នឹងបង្កើន​ចំណែករបស់​វិស័យឧស្សាហកម្មក្នុង​ផលិតផលក្នុងស្រុកសរុប ​ពី ២៤.១ ភាគរយ​នៅឆ្នាំ ២០១៣​ ទៅដល់ ៣០ ភាគរយ​ត្រឹមឆ្នាំ ២០២៥។ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធទាំង​អស់​ត្រូវបង្កើត​អង្គភាព​មួយ ដែលទទួលបន្ទុក​លើ​ “គោលនយោបាយ​​អភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥” ដោយរៀបចំ​ផែនការសកម្មភាព​មួយ​សម្រាប់​ការអនុវត្ត​គោលនយោបាយ​នៅ​ក្រសួង និងស្ថាប័នរៀងៗខ្លួន។ See original documents here.