លក្ខន្តិកៈ​ធនធានមនុស្សនៃ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ

ដើម្បី​មាន​ស្វ័យភាព និង​គណនេយ្យភាព រដ្ឋបាលថ្នាក់​ក្រោម​ជាតិ (SNAs) ចាំបាច់​ត្រូវ​គ្រប់គ្រង​ធនធានមនុស្ស​របស់ខ្លួន។ រដ្ឋបាលទាំងនេះ​ចាំបាច់​ត្រូវ​ដឹកនាំ​នៅក្នុងការ​ជ្រើសរើស តែង​តាំង និង​ដាក់វិន័យ​លើ​បុគ្គលិករបស់ខ្លួន​ ដោយផ្អែកលើ​គោលការណ៍​​ណែនាំ​ថ្នាក់ជាតិ។ គ.ជ.អ.ប បាន​ធ្វើសេចក្តី​ព្រាង​​លក្ខន្តិកៈ​ធនធានមនុស្ស​រដ្ឋបាលថ្នាក់ក្រោមជាតិ (ព្រះរាជក្រិត្យ​ស្ដីពី​លក្ខន្តិកៈ​ពិសេស​សម្រាប់​មន្ត្រីរាជការ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ)។

ការអនុវត្ត​គណនេយ្យភាព​សង្គម​នៅក្នុង​ឃុំទាំងអស់​នៅក្នុង​ស្រុក​ចំនួន​ ២២

ដើម្បី​ផ្ដល់ព័ត៌មាន​ដល់​ពលរដ្ឋ​អំពីសិទ្ធិ ស្ដង់ដារ​ផ្ដល់សេវា ថវិការ និង​លទ្ធផលការងារ។ អ្នកសម្របសម្រួលគណនេយ្យភាពឃុំចំនួន ២១៥ រូបត្រូវបានជ្រើសរើស ការបណ្ដុះបណ្ដាល​ត្រូវបានបញ្ចប់​នៅក្នុង​ស្រុក​ទាំង ​​២២ សម្ភារៈ​រួមមាន​ផ្ទាំងផ្សព្វផ្សាយ និងសៀវភៅព័ត៌មាន​ត្រូវបាន​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​ទាំង ២២ ស្រុកចំនួន ១១ បានបញ្ចប់​សកម្មភាព​ត្រួតពិនិត្យ​តាមដាន​ដោយប្រជាពលរដ្ឋ ស្រុក​ចំនួន ១១ បាន​រៀបចំកិច្ច​ប្រជុំផ្ទាល់ (រវាង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល) និង​ស្រុកចំនួន ១១ បានបញ្ចប់ផែនការ សកម្មភាព​គណនេយ្យភាព​រួម (JAAPs) ថ្នាក់​ឃុំចំនួន ៣៧

ការផ្ទេរមុខងារ

ដំណើរការនៃការផ្ទេរមុខងារ​រួមមាន​ការកំណត់ និង​ការវិភាគ​អំពី​មុខងារ​ (ហៅថា “ការរៀបចំបញ្ជីមុខងារ”) ការ​វាយតម្លៃ​លើ​សមិទ្ធិលទ្ធភាពនៃ​ការការផ្ទេរ​មុខងារ​ និង​ការធ្វើសេចក្តីសម្រេច​ចិត្ត​ថាតើ​មុខងារ​ណាខ្លះ ដែល​ត្រូវ​ផ្ទេរ (ហៅថា “ការ​ត្រួតពិនិត្យមុខងារឡើងវិញ”) និង​ការអនុវត្តការចាត់តាំងមុខងារទាំងនោះ។

ការអនុវត្ត​មូលនិធិ​ ស្រុក/ក្រុង

ដើម្បីបញ្ជូនធនធាន​អភិវឌ្ឍន៍ឲ្យបាន​គ្រប់គ្រាន់​ទៅថ្នាក់​ស្រុក/ក្រុង តាម​រយៈមូលនិធិ​ស្រុក/ក្រុង។ អនុក្រិត្យស្ដីពី​ការរួមចំណែក​ថវិកា​រដ្ឋ​ទៅក្នុង​មូលនិធិ​ស្រុក/ក្រុង​ត្រូវបានអនុម័ត។ បច្ចុប្បន្ន មូលនិធិស្រុក/ក្រុងនេះ​​កំពុងត្រូវបាន​ប្រើប្រាស់ ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​​ប្រាក់បៀវត្សរ៍ និង​ចំណាយលើប្រតិបត្តិការ។ ការ​អនុញ្ញាត​​ឱ្យ​ទទួលបាន​មូលនិធិ​ស្រុក/ក្រុង​សម្រាប់​ការ​ចំណាយ​លើការអភិវឌ្ឍនេះ​ត្រូវបាន​ផ្ដល់​ឱ្យ​នៅឆ្នាំ ២០១៥ ដែលមាននៅក្នុង​សារាចរថវិការឆ្នាំ ២០១៥។