រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា។ ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយ ក្រសួងមហាផ្ទៃ និងក្រសួងផែនការ បានចេញប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ (ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០)
គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ (ឆ្នាំ២០១៩-២០២៩)
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០១៩។ គោលនយោបាយនេះមានចក្ខុវិស័យក្នុងការធានាឱ្យកុមារគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសិទ្ធស្មើៗគ្នា ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធចូលរួម។ ប្រភព៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
នយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ
រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវគោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ (២០១៩-២០២៩) ដើម្បីធានាថាកុមារទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងនោះរួមមានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធិចូលរួម។ (ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០)
អនុស្សារណៈយោគយល់ក្នុងគោលបំណងជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយអង្គការចំនួន៧ ក្នុងគោលបំណងជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។ គម្រោងរយៈពេល៣ឆ្នាំដែលមានថវិកាប្រមាណ ៨៤ លានដុល្លារ នឹងជួយដល់កុមារនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ។ អង្គការចំនួន៧ ដែលចូលរួមក្នុងគម្រោងនេះរួមមាន Kaleb E.V, This Life Cambodia, Asia Hope Cambodia, Hope for the Silent Voices, M’lup Russey, New Future for Children ព្រមទាំងដៃគូដទៃទៀត។ (កាសែតខ្មែរថាមស៍ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០)
អនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងស្រ្តី។ អនុក្រឹត្យនេះក៏រួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី។ ប្រភព៖ កាសែត Fresh News; អនុក្រឹត្យលេខ២៤៥