យន្តការភាពជាដៃគូនៃវិស័យឯកជននៃអគ្គនាយកដ្ឋានពន្ធដារ (GDT) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ និងជាការបង្ហាញពីឆន្ទៈរបស់នាយកដ្ឋានក្នុងការសហការបន្ថែមទៀតជាមួយនឹងវិស័យឯកជន ក្នុងការបង្កើនការយល់ដឹងនៃច្បាប់ពន្ធ ការបកស្រាយនិងការអនុវត្តន៍នៃច្បាប់នេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ការទូទាត់ប្រាក់ពន្ធតាមអនឡាញ
អគ្គនាយកដ្ឋានពន្ធដារបាននាំមកនូវដំណើរការថ្មីមួយសម្រាប់ការចុះបញ្ជីពន្ធនិងការបង់ប្រាក់ដែលរួមមានទាំងជម្រើសអនឡាញ។ មូលដ្ឋានទិន្នន័យពន្ធពីមុនត្រូវបាន បំបែករវាងក្រសួងពាណិជ្ជកម្មនិងស្ថាប័នដទៃ ដែលធ្វើឱ្យវាមានការលំបាកសម្រាប់មន្ត្រីពន្ធក្នុងការចងក្រងរបាយការណ៍និងគ្រប់គ្រងប្រាក់ចំណូលពន្ធដោយសារតែការចុះបញ្ជីត្រូវបានធ្វើឡើងនៅកន្លែងផ្សេងគ្នា។ ប្រព័ន្ធចុះបញ្ជីពន្ធអនឡាញថ្មីនេះត្រូវបានរចនាឡើងដើម្បីកែលម្អប្រសិទ្ធភាពនិងធានានូវតម្លាភាព។ វានឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលដើម្បីត្រួតពិនិត្យពន្ធដែលដល់ថ្ងៃកំណត់ និងសម្រាប់អាជីវកម្មដើម្បីធ្វើការបង់ពន្ធ។ នៅក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលអាចបង្កើនចំណូលពន្ធ២៥%តាមរយៈធានានូវការយល់ដឹងកាន់តែប្រសើរនិងការអនុលោមតាមច្បាប់ពន្ធ។ See original document here.
ច្បាប់ថ្មីស្តីពីគណនេយ្យនិងសវនកម្ម
សភាជាតិបានអនុម័តច្បាប់គណនេយ្យនិងសវនកម្មដែលជាច្បាប់ដែលមានគោលបំណងដើម្បីកំណត់គោលការណ៍ណែនាំថ្មីនៅក្នុងការរាយការណ៍អំពីនីតិវិធីហិរញ្ញវត្ថុដល់រដ្ឋាភិបាល។ ច្បាប់នេះបានអនុម័តគោលការណ៍ថ្មីមួយចំនួនដែលសាកសមនឹងបទដ្ឋានអន្តរជាតិ។ គោលដៅគឺដើម្បីឱ្យមានតម្លាភាពនិងគណនេយ្យភាពបន្ថែមទៀតនៅក្នុងការធ្វើអាជីវកម្ម។ ច្បាប់ថ្មីនេះនឹងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន។ នៅក្នុងករណីនៃការមិនអនុវត្តច្បាប់នេះ ឬក៏គោលបំណងក្នុងការកែប្រែតួលេខក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនក្នុងស្រុកនិងបរទេស និងអង្គការមិនមែនរដ្ឋាភិបាលនឹងត្រូវដាក់ទោសយ៉ាងធ្ងន់ធ្ងរ(ត្រូវពិន័យជាសាច់ប្រាក់យ៉ាងច្រើនឬដាក់ពន្ធធនាគារ) ។ See original document here.
កិច្ចព្រមព្រៀងកម្ពុជានិងសិង្ហបុរីស្តីពីទ្វេពន្ធដារ
ប្រទេសកម្ពុជានិងសិង្ហបុរីបានចុះកិច្ចព្រមព្រៀងស្តីពីការបញ្ជៀសពន្ធទ្វេដង(DTA)។ នេះគឺជាកិច្ចព្រមព្រៀងស្តីពីការបញ្ជៀសពន្ធទ្វេដង(DTA)ទីមួយរបស់កម្ពុជា។ ប្រជាជនរបស់ប្រទេសនីមួយៗមិនថារូបវន្តបុគ្គលឬនីតិបុគ្គលទេ សុទ្ធតែ មានសិទ្ធិទទួលបានឥណទានពន្ធមួយចំនួននិងការកាត់បន្ថយក្រោមកិច្ចព្រមព្រៀងនេះក្នុងគោលបំណងដើម្បីបញ្ជៀសពន្ធទ្វេដង។ ឧទាហរណ៍ដូចជា នៅក្រោមកិច្ចព្រមព្រៀងនេះ ពន្ធដែលត្រូវបានកាត់ទុក លើភាគលាភ ការប្រាក់ និងប្រាក់សួយសារ មិនអាចមានចំនួនលើសពី ១០% ដែលជាការកាត់បន្ថយពីអត្រា១៤%របស់កម្ពុជា។ See original document here.
ព័ត៌មាននៃការនាំចេញ និងនាំចូល
ការអភិវឌ្ឍដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺការបង្កើតវែបសាយ «និហិតដ្ឋានជាតិព័ត៌មានពាណិជ្ជកម្មកម្ពុជា»(http://www.cambodiantr.gov.kh/) ដែលជាប្រភពផ្លូវការសម្រាប់បទប្បញ្ញត្តិទាំងអស់ដែលមានសារៈសំខាន់សម្រាប់ឈ្មួញដែលមានបំណងចង់នាំចូលទំនិញចូលក្នុងប្រទេសកម្ពុជាឬនាំចេញទៅកាន់ បណ្តាប្រទេសដទៃ។ See original document here.
ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៦(ការផ្លាស់ប្តូរទៅរបបពិត)
មកដល់ដើមឆ្នាំ២០១៦ កម្ពុជាមានប្រព័ន្ធពន្ធចំនួនពីរ។ ទីមួយគឺ «របបពិត»ដែលតម្រូវឱ្យអ្នកបង់ពន្ធដាក់លិខិតប្រកាសពន្ធប្រចាំខែ និងឆ្នាំ មានការបើកចំហក្នុងការធ្វើសវនកម្ម និងគិតពន្ធតម្លៃបន្ថែម(VAT)ទៅលើអតិថិជនរបស់ខ្លួន។ ចំនែកឯ «របបម៉ៅការ» ដែលធ្លាប់ជារបបស្របច្បាប់ ប៉ុន្តែជាវិធីសាស្រ្តមិនផ្លូវការនៃការគណនាពន្ធសំដៅសម្រាប់អាជីវកម្មខ្នាតតូច។ ក្នុងការអនុវត្ត ជារឿយៗរបបម៉ៅការនេះត្រូវបានគេកេងប្រវ័ញ្ចដោយក្រុមហ៊ុនធំៗជាមធ្យោបាយក្នុងការបង់ពន្ធតិចជាងចំនួនដែលពួកគេគួរតែបង់តាមរបបពិត។ របបម៉ៅការនេះត្រួវបានអាជីវកម្មដែលស្ថិតនៅក្រោមរបបពិត ចាត់ទុកថាជាប្រភពនៃការប្រកួតប្រជែងមិនស្មើភាពគ្នា។ ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៦តម្រូវឱ្យអាជីវកម្មទាំងអស់ចុះបញ្ជីនៅក្រោមរបបពិត។ នេះគឺជាកំណែទម្រង់ដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដោយពីមុនមានអាជីវកម្មប្រមាណ៨០ភាគរយក្នុងប្រទេសចូលរួមជាមួយតែរបបម៉ៅការប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះគឺជាធាតុផ្សំដ៏ធំមួយនៃគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែមកជាសេដ្ឋកិច្ចផ្លូវការដែលនេះជាជំហានដ៏សំខាន់ក្នុងការធានាឱ្យមានលក្ខណៈស្មើភាពសម្រាប់វិនិយោគិនបរទេស។ នៅក្នុងឆ្នាំ២០១៥ ការប្រមូលពន្ធមានការកើនឡើងចំនួន២៥ភាគរយ លើសពីឆ្នាំមុនបើទោះជាគ្មានការកើនឡើងលើអត្រាពន្ធសាជីវកម្មក៏ដោយ ដែលនេះបានបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តតម្រូវការពន្ធរបស់ប្រទេស បានចេញជាផ្លែផ្កា។ See original document here.
កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក.ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)៖ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី១ (FMIS Go-Live 1) ត្រូវបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៥ ដើម្បីកែលម្អការប្រើប្រាស់ថវិការឱ្យកាន់តែប្រសើរឡើង តាមរយៈការទូទាត់ប្រាក់ដែលត្រូវបានកែលម្អឱ្យប្រសើរ និងស្វ័យប្រវត្តិ ការទទួលចំណូល (ការប្រមូល និងការផ្ញើ) និងគណនេយ្យ និងការរាយការណ៍នៅក្នុងរតនាគារកណ្ដាល និងខេត្ត។ ប្រព័ន្ធនេះត្រូវបានបំពាក់នៅនាយកដ្ឋាននានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគារខេត្តទាំង ២៤។ ប្រព័ន្ធនេះផ្ដល់ភាពឆាប់រហ័ស និងងាយស្រួលក្នុងការទទួលបាននូវព័ត៌មានហិរញ្ញវត្ថុ ដោយអាចឲ្យគេទាញយករបាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងបាន។ ខ.កំណែទម្រង់រដ្ឋបាលនៃអគ្គនាយកដ្ឋានពន្ធដារ៖ ការបង្កើតប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីសហគ្រាសមួយ តាមរយៈប្រព័ន្ធមូលដ្ឋានទិន្នន័យមជ្ឈការមួយ ការបង្កើតផ្នែកសេវាផ្ដល់ព័ត៌មាន និងការិយាល័យទំនាក់ទំនងសាធារណៈមួយ នៅនាយកដ្ឋានផ្ដល់សេវាអ្នកបង់ពន្ធ និងបំណុលពន្ធ និងការិយាល័យប្រឹក្សាយោបល់ពន្ធមួយនៅនាយកដ្ឋាននីមួយៗ និងនៅសាខាស្រុក/ខេត្ត ការរៀបចំរបាយការណ៍ស្ដង់ដារមួយអំពីការរៀបចំឯកសារប្រចាំខែសម្រាប់រាល់ពន្ធគ្រប់ប្រភេទទាំងអស់ នៅក្នុងអង្គភាពនីមួយៗ ការបង្កើត និងអនុវត្តយន្តការផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់សវនករ ផ្អែកលើលទ្ធផលការងារជាក់ស្ដែង និងការចងក្រងសៀវភៅណែនាំស្ដីពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបង់ពន្ធទាក់ទងនឹងសវនកម្ម។ គ.កំណែទម្រង់រដ្ឋបាលសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៖ ការពង្រឹងប្រព័ន្ធប្រតិវេទន៍គយដោយស្វ័យប្រវត្តិ និងការផ្សារភ្ជាប់ទៅវិញទៅមកជាមួយប្រព័ន្ធសហគមន៍កំពងផែ ការដំឡើងប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រប់គ្រងហានិភ័យគយ (CRMDS) ការអនុវត្តយន្តផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់ពាណិជ្ជករដែលគោរពវិន័យខ្ពស់ និងការបង្កើនចំនួនប្រអប់ដាក់ពាក្យបណ្ដឹងតវ៉ាគយនៅប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែនសំខាន់ៗ។ […]
