ប្រកាសស្តីពី ពន្ធលើចំណេញមូលធន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពី ពន្ធលើចំណេញមូលធន។ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០)

ការបង្កើតមជ្ឃមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជា»​ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ មជ្ឈមណ្ឌលនេះមានភារកិច្ចជាអាទិ៍៖ ជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការសិក្សាស្រាវជ្រាវនានាទាក់ទងនឹងធុរកិច្ចថ្មី និងសេដ្ឋកិច្ចនវានុវត្តន៍ និងផ្តល់ប្រឹក្សាលើគោលនយោបាយ និងផែនការយុទ្ធសាស្រ្តលើការអភិវឌ្ឍធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី បង្កើត បណ្តុះ និងប្រតិបត្តិការធុរកិច្ចថ្មីក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ផ្តល់សេវា បណ្តុះពន្លកអាជីវកម្ម និងពន្លឿនអាជីវកម្ម តាមគោលការណ៍បណ្តុះធុរកិច្ចថ្មីនានា ជាបរធនបាលនៃបរធនបាលកិច្ចដើម្បីវិនិយោគ និងគាំទ្រធុរកិច្ចថ្មី សំដៅផ្តល់ផលប្រយោជន៍ដល់ធុរជន អត្ថគាហកៈ និងសាធារណជន អភិវឌ្ឍ និងប្រតិបត្តិថ្នាលគ្រឹះនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា សម្រាប់ជាឃ្នាស់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងពន្លឿនការបណ្តុះធុរកិច្ចថ្មី ផ្តល់កម្មសិក្សា និងសហការបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់ការកសាងសមត្ថភាព និងជុំរុញការស្រាវជ្រាវបែបអនុវត្តន៍ក្នុងន័យស្វែងរកនវានុវត្តន៍ក្នុងការបណ្តុះធុរកិច្ចថ្មី ផ្តល់សេវានានាសម្រាប់គាំទ្រធុរកិច្ចថ្មី ដែលជាផ្អែកនៃការបង្កើតធុរកិច្ចថ្មីមានដូចជា សេវាចុះបញ្ជីអាជីវកម្ម វិញ្ញាបនបត្រ និង/ឬ អាជ្ញាបណ្ណ និងសេវាប្រឹក្សាផ្សេងៗ សហប្រតិបត្តិការជាមួយអង្គភាព ស្ថាប័នជាតិ និងអន្តរជាតិ លើផ្នែកបង្កើត បណ្តុះ និងវិនិយោគលើធុរកិច្ចថ្មី និង បំពេញភារកិច្ចដទៃទៀតតាមការចាំបាច់តាមការកំណត់របស់រាជរដ្ឋាភិបាល។ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាផ្តល់អាទិភាពទៅលើ អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ ដើម្បីធានាថា សេវាកម្មនៅតែត្រូវបានប្រើប្រាស់ និងផ្តល់ជូនទាន់ពេលវេលា។ កាសែតខ្មែរថាមស៍ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០

ធនាគារសម្រាប់សហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជាបានវិភាជន៍ថវិកាចំនួន ១០០ លានដុល្លា ដើម្បីបង្កើតធនាគារសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងគោលបំណងគាំទ្រដល់អាជីវកម្មធុនតូននៅកម្ពុជា។ ធនាគារនេះនឹងផ្តោតទៅលើវិស័យមួយចំនួនដូចជា ផលិតកម្ម ទេសចរណ៍ អាហារ និងក្រុមហ៊ុនចាប់ផ្តើមដំបូងផ្នែកបច្ចេកវិទ្យា ជាដើម។ បើយោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រទេសកម្ពុជាមានសហគ្រាសធុនតូចនិងមធ្យមប្រហែល ៥២០ ០០០ សហគ្រាស ប៉ុន្តែនៅក្នុងចំណោមសហគ្រាសទាំងអស់នោះ មានតែសហគ្រាសចំនួន ១៥០ ០០០ ប៉ុណ្ណោះដែលបានចុះបញ្ជីជាសហគ្រាសផលិត។ សហគ្រាសមីក្រូ (micro-enterprises) សំដៅដល់អាជីវកម្មទាំងឡាយណាដែលមាននិយោជិកតិចជាង ១០ នាក់។ រីឯ សហគ្រាសធុនតូច និងមធ្យមមាននិយោជិកចាប់ពី ១១ នាក់ឡើងទៅ។ ខ្មែរថាមស៍ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩

កិច្ចព្រមពៀងស្តីពីការយកពន្ធត្រួតស៊ីគ្នាជាមួយសាធារណរដ្ឋកូរ៉េ

កម្ពុជាបានចុះកិច្ចព្រមពៀងជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងជៀសវាងការយកពន្ធត្រួតស៊ីគ្នាទៅលើប្រាប់ចំណូល និងទប់ស្កាត់ការគេចវៀះមិនព្រមបង់ពន្ធ ដើម្បីទាក់ទាញអ្នកវិនិយោគមកពីសាធារណរដ្ឋកូរ៉េ។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានចុះកិច្ចព្រមពៀងស្រដៀងគ្នានេះជាមួយប្រទេសជាង១០ រួមមាន សហរដ្ឋអាមេរិក កាណាដា ចិន ជប៉ុន សិង្ហបុរី និងវៀតណាម ជាដើម។ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៩ កម្ពុជាបានចំណូលពីការប្រមូលពន្ធជាង ២,៤ ពាន់លានដុល្លា។ ប្រភព

កម្មវិធីទូរស័ព្ទស្តីពីពន្ធគយកម្ពុជា

អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបង្កើត និងដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទមួយ សម្រាប់សាធារណៈជន។កម្មវិធីទូរស័ព្ទនេះអនុញ្ញាតឱ្យសាធារណៈជនចូលដំណើរការទិន្នន័យអំពីពន្ធគយកម្ពុជា។ សម្រាប់អ្នកប្រើប្រាស់Android ៖ https://play.google.com/store/apps/details?id=com.gdce.customstariff2017&hl=en សម្រាប់អ្នកប្រើប្រាស់IOS ៖ https://itunes.apple.com/us/app/cambodia-customs-tariff-2017/id1218781092?mt=8)

កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការយល់ដឹងពីនីតិវិធីគយ

ដើម្បីឆ្លើយតបទៅនឹងមតិអ្នកប្រើដែលបានផ្ដល់តាមរយៈយន្តការភាពជាដៃគូនៃនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានចេញប្រកាសលេខ១១៥៥ដែលនៅក្នុងចំណោមបទប្បញ្ញត្តិដទៃទៀត តម្រូវឱ្យផ្នែកគយផ្សាយជាសាធារណៈនូវនីតិវិធីការងារ ស្តង់ដារនិងរយៈពេល ប្រកាសនេះតម្រូវឱ្យនាយកដ្ឋានផែនការបច្ចេកទេសនិងកិច្ចការអន្តរជាតិ លើកកម្ពស់ឱ្យទូលំទូលាយនូវការផ្សាយព័ត៌មានគយ និងទិន្នន័យនៅលើគេហទំព័រ(www.customs.gov.kh) ថែមទាំងតម្រូវឱ្យមានការបង្រ្កាបលើសកម្មភាពរត់ពន្ធឆ្លងដែន។ តម្រូវការទាំងនេះកំពុងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធិភាព និងបម្រើឱ្យការបង្កើនតម្លាភាពនិងកម្រិតនៃការយល់ដឹងអំពីនីតិវិធីគយ។ នៅក្នុងការអនុវត្តប្រកាសនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានដាក់ចេញនូវឯកសារមួយចំនួនដែលសំដៅបង្កើនការទំនាក់ទំនងជាមួយវិស័យឯកជន និងធ្វើឱ្យព័ត៌មានពីដំណើរការនិងបទប្បញ្ញត្តិមានភាពងាយស្រួលដើម្បីទទួលបាន។ ឧទាហរណ៍សំខាន់មួយគឺ សៀវភៅណែនាំស្តីនីតិវិធីបញ្ចេញទំនិញពីគយ ត្រូវបានចេញផ្សាយក្នុងខែតុលាឆ្នាំ២០១៥ ដោយសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ See original document here.

ប្រកាសថ្មីលើនីតិវិធីពន្ធ

អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចេញប្រកាសថ្មីលើនីតិវិធីពន្ធ។ វាមានគោលបំណងដើម្បីកាត់បន្ថយកង្វះនៃតម្លាភាពនិងបែបបទនៃភាពមិនជាប់លាប់នៅក្នុងដំណើរការនៃការប្រមូលពន្ធ ដោយផ្តល់នូវគោលការណ៍ណែនាំច្បាស់លាស់លើតម្រូវការរបស់រដ្ឋបាលនិង កំឡុងពេលដំណើរការ។ ពីមុន ក្រុមហ៊ុនដែលរកប្រាក់ចំណូលបានតិចជាង ១២៥,០០០ដុល្លា​ក្នុងមួយឆ្នាំពីការលក់ទំនិញ ត្រូវស្ថិតនៅក្រោមរបបម៉ៅការ។ ប៉ុន្តែក្រុមហ៊ុនធុនមធ្យមនិងធំដែលមានប្រាក់ចំនូលប្រចាំឆ្នាំខ្ពស់នោះអាចស៊ីខ្សែលើ ដោយបង់ពន្ធទាបដូចក្រុមហ៊ុនដែលរកបានប្រាក់ចំណូលទាបដែរ។ ការអនុវត្តបែបនេះមិនបានលើកទឹកចិត្តឱ្យប្រើប្រាស់របបពន្ធពិតឡើយ។​ លើបញ្ហានេះដែរ ប្រកាសលេខ៤៩៦ មានគោលបំណងផ្តល់នូវរបបពន្ធដែលមានប្រសិទ្ធិភាពជាងមុនដែរ ប៉ុន្តែរដ្ឋាភិបាលនៅតែត្រូវបង្រៀន​អាជីវកម្មធុនតូចនិងមធ្យមឱ្យគោរពតាមកាតព្វកិច្ចពន្ធ។ នៅក្នុងលក្ខខណ្ឌដ៏ជាក់លាក់ ប្រកាសលេខ៤៩៦មានគោលបំណងបង្កើនអាជីវកម្មនិងការវិនិយោគ។ ជាឧទាហរណ៍ វានឹងដោះស្រាយចំពោះក្តីបារម្ភរបស់វិនិយោគិនបរទេសពាក់ព័ន្ធនឹងកង្វះខាតតម្លាភាព។ មិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុនដែលជាជនជាតិបរទេស និងកំពុងរស់នៅបរទេស មិនតម្រូវឱ្យបង្ហាញខ្លួននៅឯអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ដំណើរការចុះបញ្ជីពន្ធឡើយ។ គោលដៅនេះគឺដើម្បីទទួលបានរបបពន្ធដែលមានប្រសិទ្ធិភាពនិងជាប់លាប់សម្រាប់ក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស។ សំគាល់៖ ប្រកាសលេខ៤៩៦គឺជាគំរូដែលត្រូវបានកែប្រែពីប្រកាស១១៣៩។​ ប្រកាស១១៣៩បានប៉ុនប៉ងដើម្បីបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធចុះបញ្ជីពន្ធ។

បង្កើនការចូលរួមពីសំណាក់វិស័យឯកជន

យន្តការភាពជាដៃគូនៃវិស័យឯកជននៃអគ្គនាយកដ្ឋានពន្ធដារ (GDT) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ និងជាការបង្ហាញពីឆន្ទៈរបស់នាយកដ្ឋានក្នុងការសហការបន្ថែមទៀតជាមួយនឹងវិស័យឯកជន ក្នុងការបង្កើនការយល់ដឹងនៃច្បាប់ពន្ធ ការបកស្រាយនិងការអនុវត្តន៍នៃច្បាប់នេះ។

ការទូទាត់ប្រាក់ពន្ធតាមអនឡាញ

អគ្គនាយកដ្ឋានពន្ធដារបាននាំមកនូវដំណើរការថ្មីមួយសម្រាប់ការចុះបញ្ជីពន្ធនិងការបង់ប្រាក់ដែលរួមមានទាំងជម្រើសអនឡាញ។ មូលដ្ឋាន​ទិន្នន័យពន្ធពីមុនត្រូវបាន បំបែករវាងក្រសួងពាណិជ្ជកម្មនិងស្ថាប័នដទៃ ដែលធ្វើឱ្យវាមានការលំបាកសម្រាប់មន្ត្រីពន្ធក្នុងការចងក្រងរបាយការណ៍និងគ្រប់គ្រងប្រាក់ចំណូលពន្ធដោយសារតែការចុះបញ្ជីត្រូវបានធ្វើឡើងនៅកន្លែងផ្សេងគ្នា។ ប្រព័ន្ធចុះបញ្ជីពន្ធអនឡាញថ្មីនេះត្រូវបានរចនាឡើងដើម្បីកែលម្អប្រសិទ្ធភាពនិងធានានូវតម្លាភាព។ វានឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលដើម្បីត្រួតពិនិត្យពន្ធដែលដល់ថ្ងៃកំណត់ និងសម្រាប់អាជីវកម្មដើម្បីធ្វើការបង់ពន្ធ។ នៅក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលអាចបង្កើនចំណូលពន្ធ២៥%តាមរយៈធានានូវការយល់ដឹងកាន់តែប្រសើរនិងការអនុលោមតាមច្បាប់ពន្ធ។ See original document here.