PUBLISHED: 27 សីហា 2019

ការលើកស្ទួយ​ សហគ្រាស​ធុនតូច និងមធ្យម

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ កំពុងស្ថិត​នៅក្នុង​ដំណើរការ​​នៃ​ការ​ធ្វើសេចក្តីព្រាង​គោលនយោបាយ​ស្ដីពីការ​លើកស្ទួយ​សហគ្រាស​ធុនតូច និងមធ្យម ក្នុងគោលបំណង​ដើម្បី​ផ្ដល់​ក្របខ័ណ្ឌ​ថ្នាក់ជាតិ​មួយ ដើម្បី​លើកស្តួយ និង​ធ្វើ​និយ័តកម្មលើ​សហគ្រាស​ធុនតូច និងមធ្យម ក៏ដូចជា​ពន្យល់​យ៉ាងលម្អិត​អំពី​របបពន្ធ​ច្បាស់​លាស់មួយ​សម្រាប់​វិស័យនេះ។ គោលនយោបាយ​នេះ​មានគោលបំណង​ផ្ដល់​ផែនទីចង្អុលផ្លូវ​ច្បាស់លាស់មួយ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រាស​ធុនតូច និង​មធ្យម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបង្កើត​និយមន័យជាតិ​នៃ​សហគ្រាសធុនតូច និងមធ្យម ការ​ធ្វើ​ឱ្យ​វិធានពន្ធ​មានលក្ខណៈ​សាមញ្ញ ដើម្បី​ឱ្យ​អាជីវកម្មនានា​ប្រើប្រាស់​វិធីសាស្ត្រ​ធ្វើ​​បញ្ជី​គណនេយ្យ និង​គោរព​តាម​ពន្ធដារកាន់តែ​ប្រសើរ​ឡើង។

See original documents here and here.

Share