Published: 3 កក្កដា 2023

សៀវភៅកម្មវិធីពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង

កម្មវិធីពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង របស់កម្មវិធីពន្លកចំណេះនៃអង្គការមូលនិធិអាស៊ី​ មានសេចក្តីសោមនស្សរីករាយក្នុងការចេញផ្សាយសៀវភៅអំពីកម្មវិធីពិភាក្សា និងផ្លាស់ប្តូរចំណេះដឹងស្តីពី “ការលើកកម្ពស់វិស័យសេវាសាធារណៈសម្រាប់ក្រុមងាយរងគ្រោះនៅកម្ពុជា” ដែលបានធ្វើឡើងនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣។ សៀវភៅនេះសង្ខេបការបើកកិច្ចពិភាក្សា និងកិច្ចពិភាក្សា លើវិស័យទេសចរណ៍ ទេសន្តប្រវេសន៍ ការអប់រំរបស់ជនមានពិការភាព ប្រាក់សោធន៍និវត្តន៍ សេវាផ្គត់ផ្គង់ទឹកស្អាត អក្ខរកម្មផ្នែកឌីជីថល និងការអភិវឌ្ឍសហគមន៍។

សូមស្វែងរកសៀវភៅតាមរយៈតំណភ្ជាប់ខាងក្រោម:
https://policypulse.org/wp-content/uploads/2023/07/Knowledge-Exchange-and-Dialogue-KH-Booklet.pdf

សៀវភៅនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។ ទស្សនៈដែលលើកឡើងនៅក្នុងសៀវភៅនេះ គឺជាទស្សនៈរបស់វាគ្មិនផ្ទាល់ ពោលគឺមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអូស្ត្រាលី ឬអង្គការមូលនិធិអាស៊ីឡើយ។