សៀវភៅណែនាំស្តីពី ការស្រាវជ្រាវប្រកបដោយគុណភាព
កម្មវិធីពន្លកចំណេះ សូមចែករំលែក «សៀវភៅណែនាំស្តីពី ការស្រាវជ្រាវប្រកបដោយគុណភាព» ដែលតាក់តែងឡើងជាមួយអង្គការដៃគូរបស់កម្មវិធី រួមមាន ដៃគូយុទ្ធសាស្រ្ត ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ក្រុមការងាររបស់កម្មវិធី និងការិយាល័យវាយតម្លៃ និងរៀនសូត្រ របស់ អង្គការមូលនិធិអាស៊ី។
សៀវភៅណែនាំនេះ មានគោលបំណងគាំទ្រដល់ស្ថាប័នស្រាវជ្រាវនៅកម្ពុជា និងអ្នកស្រាវជ្រាវពាក់ព័ន្ធរបស់ស្ថាប័នទាំងនោះ ក្នុងការធ្វើការស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ បរិយាបន្ន និងឆ្លើយតបទៅនឹងបរិបទ ដែលរួមចំណែកដល់ការរៀបចំគោលនយោបាយ និងកម្មវិធី ផ្អែកលើទិន្នន័យ។ រៀបរៀងឡើងសម្រាប់បណ្តាញស្រាវជ្រាវនៃកម្មវិធីពន្លកចំណេះ សៀវភៅណែនាំនេះផ្តល់នូវការណែនាំជាក់ស្តែងអំពីរបៀបធ្វើការស្រាវជ្រាវប្រកបដោយក្រមសីលធម៌ និងមានមូលដ្ឋានគ្រឹះវិធីសាស្រ្តត្រឹមត្រូវ។ សៀវភៅនេះត្រូវបានរៀបចំឡើងជាឯកសារយោងសម្រាប់ដៃគូនៃកម្មវិធីពន្លកចំណេះ ដើម្បីឱ្យការរៀបចំ និងការអនុវត្តការស្រាវជ្រាវរបស់ពួកគេកាន់តែមានភាពរឹងមាំ។
សៀវភៅណែនាំនេះ ចាប់ផ្តើមជាមួយការបង្ហាញត្រួសៗអំពីដំណាក់កាលផ្សេងៗនៃដំណើរការស្រាវជ្រាវ។ បន្ទាប់មក សៀវភៅណែនាំនេះនឹងរៀបរាប់លម្អិតអំពីដំណាក់កាលនីមួយៗនៃដំណើរការស្រាវជ្រាវ។ សៀវភៅណែនាំនេះត្រូវបានរៀបចំជាប្រាំបួនផ្នែកធំៗ ដោយផ្នែកនីមួយៗគ្របដណ្តប់លើទិដ្ឋភាពសំខាន់ៗនៃការធ្វើការស្រាវជ្រាវប្រកបដោយគុណភា។
សូមចុចលើតណភ្ជាប់នេះ ដើម្បីអានសៀវភៅណែនាំ។
