បោះពុម្ពផ្សាយ៖ 28 សីហា 2025

គោលការណ៍ណែនាំសម្រាប់ការពិភាក្សាប្រកបដោយបរិយាបន្ន

កម្មវិធីពន្លកចំណេះ សូមចែករំលែកសៀវភៅ «គោលការណ៍ណែនាំសម្រាប់ការពិភាក្សាប្រកបដោយបរិយាបន្ន» ដែលសហការតាក់តែងជាមួយស្ថាប័នដៃគូរបស់កម្មវិធី រួមមាន ដៃគូយុទ្ធសាស្រ្ត ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងក្រុមការងាររបស់កម្មវិធីពន្លកចំណេះ។

ដៃគូយុទ្ធសាស្ត្រ និងក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម​ បានចែករំលែកបទពិសោធន៍អនុវត្តន៍​ និងចំណេះដឹងរបស់ពួកគេដែលទាញ​ចេញពីការចូលរួមរបស់ពួកគេក្នុងទម្រង់ជា​ការពិភាក្សា​ផ្សេងៗ ដូចជា សិក្ខាសាលាផ្សព្វ​ផ្សាយ សិក្ខាសាលាសិក្សា ការពិគ្រោះយោបល់ជាមួយសហគមន៍ ការពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ កិច្ចពិភាក្សា​តុមូល និងសន្និសីទ។

គោលការណ៍ណែនាំទាំងនេះមានគោលបំណងជួយដល់អ្នកពាក់ព័ន្ធក្នុងការបង្កើត និងសម្របសម្រួលការពិភាក្សា​ ដែលមិនត្រឹមតែប្រកប​ដោយ​​បរិយាបន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលិតភាពផងដែរ ដោយធានាការ​រួមបញ្ចូល​តម្រូវការ និងការយល់ដឹងផ្សេងៗរបស់ភាគីពាក់ព័ន្ធទាំងអស់​ ទៅ​ក្នុងដំណើរការធ្វើសេចក្តី​សម្រេច។ គោលដៅគឺដើម្បីលើកកម្ពស់ការសម្រេចចិត្តដោយសហការ និងការរួមបញ្ចូលទស្សនៈផ្សេងៗក្នុងដំណើរការរៀបចំគោលនយោបាយ ដោយពង្រឹងគុណភាព និងភាពពាក់ព័ន្ធជារួមនៃគោលនយោបាយសាធារណៈនៅកម្ពុជា។

សូមចុចលើពាក្យ “ទាញយកឯកសារ PDF” ដើម្បីទាញយកសៀវភៅគោលការណ៍ណែនាំនេះ ឬចុចលើតំណភ្ជាប់នេះ

ទាញយកឯកសារ PDF

ចែករំលែក