ទំព័រនេះធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ នៅកម្ពុជាក្នុងឆ្នាំ២០២១
២៩ វិច្ឆិកា ២០២១
ក្រសួងសុខាភិបាល បានសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ ក្នុងអំឡុងពេល៣សប្ដាហ៍។ (ប្រភព៖ ក្រសួងសុខាភិបាល)
២៧ វិច្ឆិកា ២០២១
ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹងដល់សាធារណជន ពីមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី ឈ្មោះថា «អូមីក្រុង» ដែលបានរកឃើញដោយ អង្គការសុខភាពពិភពលោក ក្នុងប្រទេសអាហ្វ្រេកខាងត្បូង។ (ប្រភព៖ ក្រសួងសុខាភិបាល)
១៧ វិច្ឆិកា ២០២១
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)
១៦ វិច្ឆិកា ២០២១
ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចលើលក្ខខណ្ឌធ្វើដំណើរថ្មីសម្រាប់អ្នកដំណើរចូលក្នុងប្រទេសកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ (ប្រភព៖ ក្រសួងសុខាភិបាល)
១៥ វិច្ឆិកា ២០២១
ក្រសួងទេសចរណ៍ បានចេញសេចក្ដីប្រកាសព័ត៌មាន អនុញ្ញាតឲ្យទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក។ (ប្រភព៖ ក្រសួងទេសចរណ៍)
១៣ កញ្ញា ២០២១
ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីណែនាំស្ដីពីគោលការណ៍ប្រតិបត្តិស្ដង់ដារសម្រាប់ការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់សាលារដ្ឋ និងឯកជន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
០៩ កញ្ញា ២០២១
រដ្ឋបាលរាជធានីភ្នំពេញបានចេញសម្រេចបន្តផ្អាកសកម្មភាពការងារមុខរបរដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យបើកឡើងវិញចំពោះសាលារដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ នៅភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
០៨ កញ្ញា ២០២១
ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (ប្រភព៖ ក្រសួងសុខាភិបាល)។
០៦ កញ្ញា ២០២១
ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩(អាស្ត្រាហ្សេនីកា)ដូសជំរុញឬដូសទី៣ សម្រាប់ថ្នាក់ដឹកនាំក្រសួងនិងបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡា (ថ្នាក់ជាតិ)ដែលបានចាក់វ៉ាក់សាំងកូវីសេល ដូសទី១ និងដូសទី២រួចរាល់ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការក្រើនរំលឹកដល់ពលរដ្ឋអាយុពី១៨ ឆ្នាំឡើងទៅ និងមាតាបិតា-អាណាព្យាបាលកុមារ និងយុវជនអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនៅក្នុងរាជធានីភ្នំពេញដើម្បីមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
០៣ កញ្ញា ២០២១
ក្រសួងផែនការ និងសាសនាបានចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទាន (ប្រភព៖ ក្រសួងផែនការ និងសាសនា)។
០១ កញ្ញា ២០២១
ក្រសួងសុខាភិបាលបានចេញការអនុញ្ញាតឱ្យសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ_និងខេត្តសៀមរាបទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល (ប្រភព៖ ក្រសួងសុខាភិបាល)
៣១ សីហា ២០២១
ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីណែនាំស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់សាលារៀនរដ្ឋនិងឯកជននៅភូមិសាស្ត្រដែលមានហានិភ័យទាប (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១ និងទឺ២ រួចរាល់ (ប្រភព៖ ក្រសួងសុខាភិបាល)។
៣០ សីហា ២០២១
ក្រសួងសុខាភិបាលបានចេញលក្ខខណ្ឌចាំបាច់ក្នុងការស្នើរអនុញ្ញាតផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ (ប្រភព៖ ក្រសួងសុខាភិបាល)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចបន្កការបិទខ្ទប់លំនៅឋានអ៊ូស៊ាណា ស្ថិតភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងថ្មី (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
២៨ សីហា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ«ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩» (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសអន្តរក្រសួងស្តីពីការកែសម្រួល និងកំណត់គោលរបបឧបត្ថម្ភសម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ (ប្រភព៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)។
២៦ សីហា ២០២១
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចបន្កការបិទខ្ទប់កំណាត់ផ្លួវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងថ្មី (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
២៥ សីហា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាស ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ(ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពីការដាក់វិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ កុមារ និងយុវវ័យអាយុចាប់ពី១២ ឆ្នាំដល់១៨ឆ្នាំ ដែលខកខានមិនទាន់បានទទួលវ៉ាក់សាំង នៅភូមិសាស្ត្ររាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ (ប្រភព៖ ក្រសួងសុខាភិបាល)។
១៩ សីហា ២០២១
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទបញ្ចប់ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
១៦ សីហា ២០២១
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពីភូមិសាស្រ្តដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព (ប្រភព៖ ក្រសួងសុខាភិបាលបានចេញ)។
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ
“រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” (ប្រភព៖ ក្រសួងសុខាភិបាល)។
១៥ សីហា ២០២១
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
១៤ សីហា ២០២១
ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។
១១ សីហា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ (ប្រភព៖ ក្រសួងសុខាភិបាល)។
រដ្ឋបាលរាជធានីភ្នំពេញបានសេចក្តីសម្រេចស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់នៃការឆ្លងរាលដាលជំងីកូវីដ១៩ បន្តអនុវត្តបម្រាមគោចរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (ប្រភព៖រដ្ឋបាលរាជធានីភ្នំពេញ)។
០៩ សីហា ២០២១
ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងសុខាភិបាល)។
០៧ សីហា ២០២១
ក្រសួងសុខាភិបាលបានចេញផ្សាយមគ្គុទេ្ទសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល)។
០៦ សីហា ២០២១
រាជរដ្ឋាភិបាលកម្ពុជាចេញសារាចរ ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
០៥ សីហា ២០២១
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច បិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច បិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
០៤ សីហា ២០២១
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពី ការមិនគិតថ្លៃធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ (ប្រភព៖ ក្រសួងសុខាភិបាល)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា នៃរាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
០៣ សីហា ២០២១
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យ ភោជនីយដ្ឋាន- អាហារដ្ឋាន ដែលធានាសុវត្ថិភាព អាចដំណើរការប្រក្រតីឡើងវិញបានជាធម្មតា (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
០២ សីហា ២០២១
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដោយសង្ស័យថាមានការពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៍ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)
ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនសមាជិកគ្រួសារអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ របស់ថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ជាតិ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។
៣០ កក្កដា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពី ការធានាបាននូវប្រក្រតីភាពនៃការដឹកជញ្ជូន ទំនិញក្នុងអំឡុងពេល នៃការអនុវត្ត វិធានការរដ្ឋបាល និងបម្រាមគោចរ នៅតាមបណ្តា រាជធានី-ខេត្ត (ប្រភព៖ ក្រសួងសុខាភិបាល)។
២៩ កក្កដា ២០២១
ក្រសួងសុខាភិបាលបានចេញប្រកាសស្ដីពីការ ដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ (ប្រភព៖ ក្រសួងសុខាភិបាល)។
២៨ កក្កដា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)
២៧ កក្កដា ២០២១
ក្រសួងសុខាភិបាលបានចេញលិខិតទៅបណ្តាគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ អាចស្នើសុំការនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (ប្រភព៖ សារព័ត៌មានថ្មីៗ)។
២៦ កក្កដា ២០២១
ក្រសួងសុខាភិបាលបានចេញលិខិតស្តីពី ការអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ (ប្រភព៖ ក្រសួងសុខាភិបាល)។
២៣ កក្កដា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៨០ សសរ ស្តីពីការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឲ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ (០៨០/០៧២១) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពី ការបន្តដាក់ចេញនូវវិធានការណ៍រដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចុះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់ក្នុងការឆ្លងរាលដាលជំងឺកូវីត១៩ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
២២ កក្កដា ២០២១
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ស្ដីពី ការដាក់ឱ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប្រភព៖ ក្រសួងសុខាភិបាល)។
២១ កក្កដា ២០២១
ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចលេខ៣៥២ សខល ស្តីពី ការតែងតាំងសមាសភាពនៃរចនាសម្ព័ន្ធ ចំណុះអនុគណៈកម្មការគ្រប់គ្រង ច្រកទ្វាចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងសុខាភិបាល)។
១៦ កក្កដា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៧៧សសរ ស្តីពីការបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ (០៧៧/០៧២១) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
១៥ កក្កដា ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
រាជរដ្ឋាភិបាលកម្ពុជាបានចេញគោលការណ៍ណែនាំទូទៅរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
០៧ កក្កដា ២០២១
ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។
០១ កក្កដា ២០២១
ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច លេខ៖៣១១សខល ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះ អនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។
២៩ មិថុនា ២០២១
គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីត-១៩ (គ.ប.ក.) សេចក្តីណែនាំវិធានការ និងផែនការឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងការគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta ដែលត្រូវបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ (ប្រភព៖ គណៈប្រចាំការ នៃគ.ប.ក.)។
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
២៤ មិថុនា ២០២១
ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌទូទាំងប្រទេស និងរាជធានីភ្នំពេញ ទៅតាមជំហានកម្មវិធី និងទីតាំងដែលបានកំណត់ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។
២៣ មិថុនា ២០២១
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេច ស្តីពី ការកំណត់ភូមិសាស្រ្ត ”តំបន់លឿងទុំ” ក្នុងសេចក្តីសម្រេច លេខ១៣៩/២១ សសរ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ របស់ រដ្ឋបាលរាជធានីភ្នំពេញមកជា “តំបន់លឿង” (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
២១ មិថុនា ២០២១
អយ្យការអមសាលាដំបូងខេត្តកោះកុងបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកនីតិវិធីកោះហៅ និងការចូលឆ្លើយបំភ្លឺ (ប្រភព៖ ក្រសួងយុត្តិធម៌)។
២០ មិថុនា ២០២១
ក្រសួងក្រសួងសុខាភិបាលបានចេញ ប្រកាសលេខ ២៩៦ ស្តីពីការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយអនវុត្ត ជាជំហាន ដំបូង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងក្រសួងសុខាភិបាល)។
១៩ មិថុនា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច លេខៈ៧០ សសរ ស្តីពីការតែងតាំងសមាសភាព នៃអនុគណៈកម្មការនានា ចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច លេខៈ២៩៣ សខល ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការតែងតាំងអ្នកនាំពាក្យនៃគណៈកម្មកាអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។
ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច លេខៈ២៩៥សខល. ស្តីពី ការតែងតាំងសមាសភាពលេខាធិការដ្ឋាន របស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចលេខៈ១៦០/២១សសរ ស្តីពី ការដាក់ចេញនូវវិធានរដ្ឋបាល ដោយផ្អាក ជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឫអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឫ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ (ដប់បួន)ថ្ងៃ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
១៧ មិថុនា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច លេខៈ៦៩សសរ ចុះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្តីពី សមាសភាព និង ការរៀបចំនិងការ ប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
១៥ មិថុនា ២០២១
រដ្ឋបាលរាជធានីភ្នំពេញបានចេញផែនការលេខៈ០១១/២១ផ.ក ស្តីពី វិធានការគ្រប់គ្រងការរីករាលជំងឺកូវីដ-១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅភូមិសាស្ត្ររាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
១៤ មិថុនា ២០២១
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
១៣ មិថុនា ២០២១
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
១១ មិថុនា ២០២១
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្តីពីការក្រើនរំលឹកបន្ថែមដើម្បីពង្រឹងការ ត្រួតពិនិត្យសុខភាពអ្នកដំណើរចូលកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស (ប្រភព៖ ក្រសួងសុខាភិបាល)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំបន្ថែម ស្តីពី ការឹតបន្តឹងកាអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព មុខរបរ ឫអាជីវកម្ម និង ការជួបជុំ ឫការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
១០ មិថុនា ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នរបស់កម្មករ និយោជិត ជូនអាជ្ញាធរសមត្ថកិច្ច (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
៩ មិថុនា ២០២១
រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតស្តីពី ការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភក្រោម «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបទិខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ ឬគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-19 និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមស្តីពី ការពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជា (ប្រភព៖ ក្រសួងមហាផ្ទៃ)។
ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តស្តីពី ការចាត់វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត (ប្រភព៖ ក្រសួងមហាផ្ទៃ)។
៦ មិថុនា ២០២១
រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងកម្មករ កម្មការិនី នៅក្រុងតាខ្មៅ និងតាមទីប្រជុំជនក្នុងស្រុកទាំង១០ នៃខេត្តកណ្តាល (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)។
៣ មិថុនា ២០២១
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបន្ថែមសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
១ មិថុនា ២០២១
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។
ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ប្រភព៖ ក្រសួងទេសចរណ៍)។
៣១ ឧសភា ២០២១
ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)។
២៤ ឧសភា ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ក្នុងបណ្ណចាក់វ៉ាក់សាំង (ប្រភព៖ ក្រសួងសុខាភិបាល)។
២១ ឧសភា ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
អភិបាលខេត្តកណ្ដាលបានចេញសេចក្តីសម្រេចស្តីពីការបន្ដអនុវត្តវិធានការរដ្ឋបាលកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិមួយចំនួននៅស្រុកអង្គស្នូល (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)។
២០ ឧសភា ២០២១
ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឺកដល់រាជធានី-ខេត្តក្នុងការពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័កនៅមូលដ្ឋានរាជធានី-ខេត្ត (ប្រភព៖ ក្រសួងសុខាភិបាល)។
១៩ ឧសភា ២០២១
ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីសម្រេច ស្ដីពីការបន្ថែមភារកិច្ចដល់ក្រុមការងារពិនិត្យសំណុំឯកសារបេក្ខជនដែលត្រូវបាន ជ្រើសរើសបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការសុខាភិបាលឆ្នាំ២០២១ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការរឹតបន្ដឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលិកល្មើសសេចក្ដីណែនាំ និងបំរាមគោចរ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
១៤ ឧសភា ២០២១
សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេលប្រាំពីរថ្ងៃគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
១៣ ឧសភា ២០២១
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពី យន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។
១២ ឧសភា ២០២១
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានចេញសេចក្តីសម្រេចស្តីពី ការដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (ប្រភព៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍)។
ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់កម្មករនិយោជិតរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
ក្រសួងមុខងារសាធារណៈបានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារពិនិត្យសំណុំឯកសារបេក្ខជនដែលត្រូវបានជ្រើសរើសបញ្ចូល ក្នុងក្របខ័ណ្ឌមន្ត្រីរាជការសុខាភិបាលឆ្នាំ២០២១ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។
១១ ឧសភា ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។
៨ ឧសភា ២០២១
ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឹក មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យបង្អែក រាជធានី-ខេត្ត ស្រុក-ខណ្ឌ ដើម្បីធានាឱ្យមានប្រក្រតីភាពក្នុងការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យសាធារណៈក្នុងស្ថានភាពដែលមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង លេខ២២/២១ ស្ដីពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សេចក្តីជូនដំណឹង លេខ២២/២១ ស្ដីពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសដែលបើកដំណើរការឡើងវិញក្រោយបញ្ចប់វិធានការបិទខ្ទប់ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
៧ ឧសភា ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង លេខ២១/២១ ស្ដីពីការពន្យារពេល នៃការលក់ និងទទួលពាក្យ ប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល២០២១ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)
៦ ឧសភា ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំរួមស្តីពី លក្ខណវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញនូវសកម្មភាពអាជីវកម្ម/ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល)។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេលប្រាំពីរថ្ងៃគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
៥ ឧសភា ២០២១
សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
៤ ឧសភា ២០២១
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពី ការអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនចំនួន ៣ទីតាំងមានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ រួមមាន មន្ទីរពេទ្យសង់ត្រាល់ មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ និងមន្ទីរពហុព្យាបាលវិសាលសុខ (ប្រភព៖ ក្រសួងសុខាភិបាល)។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
៣ ឧសភា ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីសម្រេច លេខ៤៤/២១ ស្ដីពីការបង្កើតគណៈកម្មការ ដើម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ត្រនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មី សំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
១ ឧសភា ២០២១
ក្រសួងសុខាភិបាល បានជូនដំណឹងស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងមូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់រួមមាន មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភពដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពីក្រសួងសុខាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល)។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការអនុញ្ញាតគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង«តំបន់លឿង» នៃភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
២៩ មេសា ២០២១
ក្រសួងការពារជាតិ បានដាក់ចេញផែនការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងការពារជាតិ)។
២៨ មេសា ២០២១
ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពឆ្លងដែនដោយខុសច្បាស់ និងការលួយលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់ (ប្រភព៖ ក្រសួងមហាផ្ទៃ)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកសម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង«តំបន់លឿង» (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី គោលការណ៍អនុវត្ថចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង«តំបន់លឿង» នៃភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
២៧ មេសា ២០២១
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាមួយរយៈរហូតដល់មានការជូនដំណឹងជាថ្មីចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេលបីសប្តាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក (ប្រភព៖ ក្រសួងសុខាភិបាល)។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
២៦ មេសា ២០២១
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្តីណែនាំដល់គណៈអ៊ីមុាំរាជធានី-ខេត្តទូទាំងប្រទេសស្តីពី ការត្រៀមស្មារតី និងសម្ភារៈចាំបាច់ដើម្បីរៀបចំបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩ (ប្រភព៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា)។
២៥ មេសា ២០២១
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញរហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស (ប្រភព៖ ក្រសួងទេសចរណ៍)។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
២៣ មេសា ២០២១
ក្រសួងសុខាភិបាល បានចេញគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់ (ប្រភព៖ ក្រសួងសុខាភិបាល)។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត «តំបន់ក្រហម» នៅរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
២២ មេសា ២០២១
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពី ការអនុញ្ញាតដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់ អាចលក់ឱសថចាំបាច់ជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់ (ប្រភព៖ ក្រសួងសុខាភិបាល)។
២០ មេសា ២០២១
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសស្តីពី ការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញក្រសួងពាណិជ្ជកម្មសម្រាប់លក់គ្រឿងឧបភោគបរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)។
១៩ មេសា ២០២១
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី វិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ចីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
១៨ មេសា ២០២១
ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ស្តីពីការបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ៨ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងទេសចរណ៍)។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។