ទំព័រនេះធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ នៅកម្ពុជាក្នុងឆ្នាំ២០២១

២៥ ធ្នូ ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដូសជំរុញ (ស៊ីណូវ៉ាក់) សម្រាប់កុមារ និងយុវជនអាយុ១២ ឆ្នាំដល់១៨ ឆ្នាំ។ (ប្រភព៖ ក្រសួងសុខាភិបាល)

០៩ ធ្នូ ២០២១

ក្រសួង​សុខា​ភិបាល​ និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ បាន​ចេញ​សេច​ក្ដី​ប្រកាស​រួម​គ្នា​​ ស្ដី​ពី​ បច្ចុប្បន្ន​ភាព​នៃ​វីរុស​កូវីដ​-១៩ ​បំប្លែង​ថ្មី​ អូមីក្រុង​។ (ប្រភព៖ ក្រសួង​សុខា​ភិបាល)​​

២៩​ វិច្ឆិកា ២០២១

ក្រសួង​សុខា​ភិបាល​ បានសម្រេច​ហាម​ឃាត់​អ្នក​ដំណើរ​ ឬ​អ្នក​ដែល​បាន​ឆ្លង​កាត់​ប្រទេស​ចំនួន​១០ នៅ​ទ្វីប​អាហ្វ្រិក​ ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​១០​ ក្នុង​អំឡុង​ពេល​៣​សប្ដាហ៍។ (ប្រភព៖ ក្រសួង​សុខា​ភិបាល)​​

២៧​ វិច្ឆិកា ២០២១

ក្រសួង​សុខា​ភិបាល​ បាន​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​ ជូន​ដំណឹង​ដល់​សាធារណជន​ ពី​មេរោគ​កូវីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី​ ឈ្មោះ​ថា​ «អូ​មី​ក្រុង​» ដែល​បាន​រក​ឃើញដោយ​ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ​ក្នុង​ប្រទេស​អាហ្វ្រេក​ខាង​ត្បូង​។ (ប្រភព៖ ក្រសួង​សុខា​ភិបាល)​​

១៧​ វិច្ឆិកា ២០២១

ក្រសួងអប់រំ យុវជន និងកីឡា​ បាន​ចេញសេច​ក្ដី​ណែ​នាំ ពី​វិធាន​ការ​សុខភាព​ និង​សុវត្ថិ​ភាព​សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ សម័យ​ប្រឡង៖​ ២៧​ ធ្នូ ២០២១។ ​(ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)​​

១៦​ វិច្ឆិកា ២០២១

ក្រសួង​សុខា​ភិបាល បាន​ចេញ​សេច​ក្ដី​សម្រេច​លើ​លក្ខ​ខណ្ឌ​ធ្វើ​ដំណើរ​ថ្មី​សម្រាប់​អ្នក​ដំណើរ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​ចាំ​បាច់​ធ្វើ​ចត្តា​ឡីស័ក។​ (ប្រភព៖ ក្រសួង​សុខា​ភិបាល)​​

១៥​ វិច្ឆិកា ២០២១

ក្រសួង​ទេស​ចរណ៍ បាន​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​ អនុញ្ញាត​ឲ្យ​ទេសចរ​អន្តរ​ជាតិ និង​អ្នក​ដំណើរ​ ដែល​បាន​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ពេញ​លេញ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក។​ (ប្រភព​៖ ក្រសួង​ទេស​ចរណ៍)

១៣ កញ្ញា ២០២១

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីណែនាំស្ដីពីគោលការណ៍ប្រតិបត្តិស្ដង់ដារសម្រាប់ការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់សាលារដ្ឋ និងឯកជន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

០៩ កញ្ញា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសម្រេចបន្តផ្អាកសកម្មភាពការងារមុខរបរដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យបើកឡើងវិញចំពោះសាលារដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ នៅភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

០៨ កញ្ញា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ (ប្រភព៖ ក្រសួងសុខាភិបាល)។

០៦ កញ្ញា ២០២១

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩(អាស្ត្រាហ្សេនីកា)ដូសជំរុញឬដូសទី៣ សម្រាប់ថ្នាក់ដឹកនាំក្រសួងនិងបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡា (ថ្នាក់ជាតិ)ដែលបានចាក់វ៉ាក់សាំងកូវីសេល ដូសទី១ និងដូសទី២រួច​រាល់ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការក្រើនរំលឹកដល់ពលរដ្ឋអាយុពី១៨ ឆ្នាំឡើងទៅ និងមាតាបិតា-អាណាព្យាបាលកុមារ និងយុវជនអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនៅក្នុងរាជធានីភ្នំពេញដើម្បីមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

០៣ កញ្ញា ២០២១

ក្រសួងផែនការ និងសាសនាបានចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទាន (ប្រភព៖ ក្រសួងផែនការ និងសាសនា)។

០១ កញ្ញា ២០២១

ក្រសួងសុខាភិបាលបានចេញការអនុញ្ញាតឱ្យសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ_និងខេត្តសៀមរាបទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩​ កម្រិតស្រាល (ប្រភព៖ ក្រសួងសុខាភិបាល)

៣១ សីហា ២០២១

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីណែនាំស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់សាលារៀនរដ្ឋនិងឯកជននៅភូមិសាស្ត្រដែលមានហានិភ័យទាប (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្រ្តាហ្សេនីកា)​ ដូសជំរុញជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១ និងទឺ២ រួចរាល់ (ប្រភព៖ ក្រសួងសុខាភិបាល)។

៣០ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញលក្ខខណ្ឌចាំបាច់ក្នុងការស្នើរអនុញ្ញាតផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ (ប្រភព៖ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចបន្កការបិទខ្ទប់លំនៅឋានអ៊ូស៊ាណា ស្ថិតភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងថ្មី (Delta)​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

២៨ សីហា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ«ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩»​ (ប្រភព៖​ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសអន្តរក្រសួងស្តីពីការកែសម្រួល និងកំណត់គោលរបបឧបត្ថម្ភសម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ (ប្រភព៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)។

២៦ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចបន្កការបិទខ្ទប់កំណាត់ផ្លួវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងថ្មី (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

២៥ សីហា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាស ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ(ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពីការដាក់វិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ កុមារ និងយុវវ័យអាយុចាប់ពី១២ ឆ្នាំដល់១៨ឆ្នាំ ដែលខកខានមិនទាន់បានទទួលវ៉ាក់សាំង នៅភូមិសាស្ត្ររាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។​

ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ (ប្រភព៖ ក្រសួងសុខាភិបាល)។

១៩ សីហា ២០២១

រាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទបញ្ចប់ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៦ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពីភូមិសាស្រ្តដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព (ប្រភព៖ ក្រសួងសុខាភិបាលបានចេញ)។

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ
“រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”  (ប្រភព៖ ក្រសួងសុខាភិបាល)។

១៥ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១៤ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩​ (ប្រភព៖ ក្រសួងសុខាភិបាល)។

១១ សីហា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ (ប្រភព៖​ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានសេចក្តីសម្រេចស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់នៃការឆ្លងរាលដាលជំងីកូវីដ១៩ បន្តអនុវត្តបម្រាមគោចរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (ប្រភព៖រដ្ឋបាលរាជធានីភ្នំពេញ)។

០៩ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងសុខាភិបាល)។

០៧ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញផ្សាយមគ្គុទេ្ទសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល)។

០៦ សីហា ២០២១

រាជរដ្ឋាភិបាលកម្ពុជា​ចេញសារាចរ ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

០៥ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច បិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ (ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ)។

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច បិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

០៤ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពី ការមិនគិតថ្លៃធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ​ (ប្រភព៖​ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា នៃរាជធានីភ្នំពេញ​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

០៣ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញ​សេចក្តីសម្រេចអនុញ្ញាតឱ្យ ភោជនីយដ្ឋាន- អាហារដ្ឋាន ដែលធានាសុវត្ថិភាព អាចដំណើរការប្រក្រតីឡើងវិញបានជាធម្មតា (ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ)។

០២ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញ​ចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដោយសង្ស័យថាមានការពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta (ប្រភព៖ រដ្ឋបាលរាជធានី​ភ្នំពេញ)។

រដ្ឋបាលរាជធានីភ្នំពេញ​បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៍ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)

ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនសមាជិកគ្រួសារអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ របស់ថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ជាតិ (ប្រភព៖​ ក្រសួងមុខងារសាធារណៈ)។

៣០ កក្កដា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖​ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពី ការធានាបាននូវប្រក្រតីភាពនៃការដឹកជញ្ជូន ទំនិញក្នុងអំឡុងពេល នៃការអនុវត្ត វិធានការរដ្ឋបាល និងបម្រាមគោចរ នៅតាមបណ្តា រាជធានី-ខេត្ត (ប្រភព៖ ក្រសួងសុខាភិបាល)។

២៩ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញប្រកាសស្ដីពីការ ដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ (ប្រភព៖​ ក្រសួងសុខាភិបាល)។

២៨ កក្កដា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖​ រាជរដ្ឋាភិបាលកម្ពុជា)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ)

២៧ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញលិខិតទៅបណ្តាគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ អាចស្នើសុំ​ការ​នាំចូល​វ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (ប្រភព៖​ សារព័ត៌មានថ្មីៗ)។

២៦ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញលិខិតស្តីពី ការអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ (ប្រភព៖ ក្រសួងសុខាភិបាល)។

២៣ កក្កដា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៨០ សសរ ស្តីពីការបង្កើត​អនុគណៈកម្មការ​ដឹកនាំការអនុវត្តច្បាប់​ចំណុះឲ្យគណៈកម្មការ​អន្តរក្រសួងដើម្បីប្រយុទ្ធ​នឹងជំងឹកូវីដ-១៩ (០៨០/០៧២១) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពី ការបន្តដាក់ចេញនូវវិធានការណ៍រដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចុះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់ក្នុងការឆ្លងរាលដាលជំងឺកូវីត១៩ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

២២ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ស្ដីពី ការដាក់ឱ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប្រភព៖ ក្រសួងសុខាភិបាល)។

២១ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចលេខ៣៥២ សខល ស្តីពី ការតែងតាំងសមាសភាពនៃរចនាសម្ព័ន្ធ ចំណុះអនុគណៈកម្មការគ្រប់គ្រង ច្រកទ្វាចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ (ប្រភព៖​  ក្រសួងសុខាភិបាល)។

១៦ កក្កដា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៧៧សសរ ស្តីពីការបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សា​ការចាក់វ៉ាក់សាំងកូវីដ-១៩ (០៧៧/០៧២១) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៥ កក្កដា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

រាជរដ្ឋាភិបាលកម្ពុជាបានចេញគោលការណ៍ណែនាំទូទៅរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

០៧ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

០១ កក្កដា ២០២១

ក្រសួងសុខាភិបាល​បានចេញសេចក្តីសម្រេច លេខ៖៣១១សខល ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះ អនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

២៩ មិថុនា ២០២១

គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីត-១៩ (គ.ប.ក.) សេចក្តីណែនាំវិធានការ និងផែនការឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងការគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta ដែលត្រូវបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ (ប្រភព៖ គណៈប្រចាំការ នៃគ.ប.ក.)។

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

២៤ មិថុនា ២០២១

ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌទូទាំងប្រទេស និងរាជធានីភ្នំពេញ ទៅតាមជំហានកម្មវិធី និងទីតាំងដែលបានកំណត់ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។

២៣ មិថុនា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេច ស្តីពី ការកំណត់ភូមិសាស្រ្ត ”តំបន់លឿងទុំ” ក្នុងសេចក្តីសម្រេច លេខ១៣៩​/២១ សសរ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ របស់ រដ្ឋបាលរាជធានីភ្នំពេញមកជា “តំបន់លឿង”​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២១ មិថុនា ២០២១

អយ្យការអមសាលាដំបូងខេត្តកោះកុងបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកនីតិវិធី​កោះហៅ និងការចូលឆ្លើយបំភ្លឺ (ប្រភព៖ ក្រសួងយុត្តិធម៌)។

២០ មិថុនា ២០២១

ក្រសួងក្រសួងសុខាភិបាលបានចេញ ប្រកាសលេខ ២៩៦ ស្តីពីការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយអនវុត្ត ជាជំហាន ដំបូង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ (ប្រភព៖ ក្រសួងក្រសួងសុខាភិបាល)។

១៩ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច លេខៈ​៧០ សសរ ស្តីពីការ​តែងតាំង​សមាសភាព នៃអនុគណៈ​កម្មការនានា ចំណុះឱ្យគណៈ​កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច លេខៈ​២៩៣ សខល ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការតែងតាំងអ្នកនាំពាក្យនៃគណៈកម្មកាអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច លេខៈ២៩៥សខល. ស្តីពី ការតែងតាំងសមាសភាពលេខាធិការដ្ឋាន របស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ (ប្រភព៖ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចលេខៈ១៦០/២១សសរ ស្តីពី ការដាក់ចេញនូវវិធានរដ្ឋបាល ដោយផ្អាក ជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឫអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឫ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ (ដប់បួន)ថ្ងៃ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១៧ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច លេខៈ៦៩សសរ ចុះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១  ស្តីពី សមាសភាព និង ការរៀបចំនិងការ ប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៥ មិថុនា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញផែនការលេខៈ០១១/២១ផ.ក ស្តីពី វិធានការគ្រប់គ្រងការរីករាលជំងឺកូវីដ-១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅភូមិសាស្ត្ររាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១៤ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖​ រាជរដ្ឋាភិបាលកម្ពុជា)។

១៣ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១១ មិថុនា ២០២១

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្តីពីការក្រើនរំលឹកបន្ថែមដើម្បីពង្រឹងការ ត្រួតពិនិត្យសុខភាពអ្នកដំណើរចូលកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស (ប្រភព៖ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំបន្ថែម ស្តីពី ការឹតបន្តឹងកាអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព មុខរបរ ឫអាជីវកម្ម និង ការជួបជុំ ឫការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១០ មិថុនា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នរបស់កម្មករ និយោជិត ជូនអាជ្ញាធរសមត្ថកិច្ច (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៩ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតស្តីពី ការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភក្រោម «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបទិខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ ឬគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-19 និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមស្តីពី ការពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជា (ប្រភព៖ ក្រសួងមហាផ្ទៃ)។

ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តស្តីពី ការចាត់វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត (ប្រភព៖​ ក្រសួងមហាផ្ទៃ)។

៦ មិថុនា ២០២១

រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងកម្មករ កម្មការិនី នៅក្រុងតាខ្មៅ និងតាមទីប្រជុំជនក្នុងស្រុកទាំង១០ នៃខេត្តកណ្តាល (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)

៣ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបន្ថែមសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១ មិថុនា ២០២១

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី​ការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី​ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ប្រភព៖ ក្រសួងទេសចរណ៍)។

៣១ ឧសភា ២០២១

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)។

២៤ ឧសភា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ក្នុងបណ្ណចាក់វ៉ាក់សាំង (ប្រភព៖ ក្រសួងសុខាភិបាល)។

២១​ ឧសភា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

អភិបាលខេត្តកណ្ដាលបានចេញសេចក្តីសម្រេចស្តីពីការបន្ដអនុវត្តវិធានការរដ្ឋបាលកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិមួយចំនួននៅស្រុកអង្គស្នូល (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)។

២០ ឧសភា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឺកដល់រាជធានី-ខេត្តក្នុងការពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័កនៅមូលដ្ឋានរាជធានី-ខេត្ត​ (ប្រភព៖ ក្រសួងសុខាភិបាល)។

១៩ ឧសភា ២០២១​

ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីសម្រេច ស្ដីពីការបន្ថែមភារកិច្ចដល់ក្រុមការងារពិនិត្យសំណុំឯកសារបេក្ខជនដែលត្រូវបាន ជ្រើសរើសបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការសុខាភិបាលឆ្នាំ២០២១ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការរឹតបន្ដឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលិកល្មើសសេចក្ដីណែនាំ និងបំរាមគោចរ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១៤ ឧសភា ២០២១​

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេលប្រាំពីរថ្ងៃគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

១៣ ឧសភា ២០២១

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពី យន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

១២ ឧសភា ២០២១

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានចេញសេចក្តីសម្រេចស្តីពី ការដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (ប្រភព៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍)។

ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់កម្មករនិយោជិតរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងមុខងារសាធារណៈបានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារពិនិត្យសំណុំឯកសារបេក្ខជនដែលត្រូវបានជ្រើសរើសបញ្ចូល ក្នុងក្របខ័ណ្ឌមន្ត្រីរាជការសុខាភិបាលឆ្នាំ២០២១ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។

១១ ឧសភា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

៨ ឧសភា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឹក មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យបង្អែក រាជធានី-ខេត្ត ស្រុក-ខណ្ឌ ដើម្បីធានាឱ្យមានប្រក្រតីភាពក្នុងការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យសាធារណៈក្នុងស្ថានភាពដែលមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង លេខ២២/២១ ស្ដីពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សេចក្តីជូនដំណឹង លេខ២២/២១ ស្ដីពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសដែលបើកដំណើរការឡើងវិញក្រោយបញ្ចប់វិធានការបិទខ្ទប់ (ប្រភព៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៧ ឧសភា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង លេខ២១/២១ ស្ដីពីការពន្យារពេល នៃការលក់ និងទទួលពាក្យ ប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល២០២១​ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

៦ ឧសភា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំរួមស្តីពី លក្ខណវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញនូវសកម្មភាពអាជីវកម្ម/ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេលប្រាំពីរថ្ងៃគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

៥ ឧសភា ២០២១

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

៤ ឧសភា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពី ការអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនចំនួន ៣ទីតាំងមានសិទ្ធិទទួលពិនិត្យ ថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ​-១៩ រួមមាន មន្ទីរពេទ្យសង់ត្រាល់ មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ និងមន្ទីរពហុព្យាបាលវិសាលសុខ (ប្រភព៖ ក្រសួងសុខាភិបាល)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

៣ ឧសភា​ ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីសម្រេច លេខ៤៤/២១ ស្ដីពីការបង្កើតគណៈកម្មការ ដើម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ត្រនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មី សំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១ ឧសភា ២០២១

ក្រសួងសុខាភិបាល បានជូនដំណឹងស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងមូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់រួមមាន មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភពដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពីក្រសួងសុខាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការអនុញ្ញាតគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង«តំបន់លឿង» នៃភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២៩ មេសា ២០២១

ក្រសួងការពារជាតិ បានដាក់ចេញផែនការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងការពារជាតិ)។

២៨ មេសា ២០២១

ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពឆ្លងដែនដោយខុសច្បាស់ និងការលួយលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់ (ប្រភព៖ ក្រសួងមហាផ្ទៃ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកសម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង«តំបន់លឿង» (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី គោលការណ៍អនុវត្ថចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង«តំបន់លឿង» នៃភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២៧ មេសា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាមួយរយៈរហូតដល់មានការជូនដំណឹងជាថ្មីចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេលបីសប្តាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក (ប្រភព៖ ក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញជា «តំបន់ក្រហម»​ «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២៦ មេសា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្តីណែនាំដល់គណៈអ៊ីមុាំរាជធានី-ខេត្តទូទាំងប្រទេសស្តីពី ការត្រៀមស្មារតី និងសម្ភារៈចាំបាច់ដើម្បីរៀបចំបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩ (ប្រភព៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា)។

២៥ មេសា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី​ ការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញរហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស (ប្រភព៖ ក្រសួងទេសចរណ៍)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

២៣​ មេសា ២០២១

ក្រសួងសុខាភិបាល បានចេញគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់ (ប្រភព៖ ក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត «តំបន់ក្រហម» នៅរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២២ មេសា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពី ការអនុញ្ញាតដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់ អាចលក់ឱសថចាំបាច់ជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់ (ប្រភព៖ ក្រសួងសុខាភិបាល)។

២០ មេសា ២០២១

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសស្តីពី ការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញក្រសួងពាណិជ្ជកម្មសម្រាប់លក់គ្រឿងឧបភោគបរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)។

១៩ មេសា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី វិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ចីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៨ មេសា ២០២១

ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ស្តីពីការបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ៨ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងទេសចរណ៍)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

១៦ មេសា ២០២១

ក្រសួងសុខាភិបាល បានជូនព័ត៌មានដល់អ្នកទទួលខុសត្រូវរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសឱ្យដឹងជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យរដ្ឋ ឬគ្លីនិកឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ (ប្រភព៖ ក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

១៥ មេសា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី តម្រូវការឯកសារ និងទីកន្លែងស្នើសុំ «លិខិតអនុញ្ញាតចេញ-ចូល» រោងចក្រ សហគ្រាស និងសិប្បកម្ មដែលត្រូវបានអនុញ្ញាតឱ្យដំណើរការក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់​ ជាបណ្តោះអាសន្ននៅភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីសម្រេចស្តីពី ប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុវញ្ញាតឱ្យដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ននូវភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១៤ មេសា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៣ មេសា ២០២១

ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពី វិធានការចាំបាច់ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកផ្នែកឯកជនក្នុងវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងទេសចរណ៍)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

១១ មេសា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១០ មេសា ២០២១

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

៩ មេសា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៨ មេសា ២០២១

ក្រសួងសុខាភិបាល បាចចេញសេចក្តីជូនដំណឹងស្តីពី យន្តការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេសនៅប្រទេសកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល)។

៧ មេសា ២០២១

ក្រសួងសុខាភិបាល បានចេញនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងបរិស្ថាន បានចេញសេចក្តីណែនាំស្តីពី ការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ជាបណ្តោះអាសន្ន នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងបរិស្ថាន)។

ក្រសួងទេសចរណ៍ បានជូនដំណឹងដល់អភិបាលរាជធានីខេត្តស្តីពី ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងទេសចរណ៍)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៦ មេសា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រើប្រាស់បណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

៥ មេសា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិតតាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងសុខាភិបាល បានជូនដំណឹងដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ស្តីពី​ ការក្រើនរំលឹកក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

៣ មេសា ២០២១

សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២ មេសា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឹករបស់គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (ប្រភព៖ ក្រសួងសុខាភិបាល)។

១ មេសា ២០២១

ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី «ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» និង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥» (ប្រភព៖ ក្រសួងទេសចរណ៍)។

ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតី (ប្រភព៖ ក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

៣១ មីនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី វិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពី វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០២១​ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សំាងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសស្តីពី​ យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥៧) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥៦) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៣០ មីនា ២០២១

ក្រសួងសាធារណការ និងដឹកជញ្ជុន​ បានចេញសេចក្តីណែនាំស្តីពី វិធានការនៃការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ ដល់ម្ចាប់ក្រុមហ៊ុន និងអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)។

២៧ មីនា ២០២១

ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់អភិបាលរាជធានី ខេត្តស្តីពី ការផាកពិន័យអន្តរការណ៍លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល (ប្រភព៖ ក្រសួងមហាផ្ទៃ)។

២៦ មីនា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់សហគ្រាស រោងចក្រ ក្រុមហ៊ុនទាំងអស់ ស្តីពីការពន្យាពេលស្នើសុំពន្យារសុពលភាពបណ្ណ ឬសៀវភៅការងារជនបរទេសឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០២១ ដោយមិនតម្រូវឱ្យធ្វើការផាកពិន័យសម្រាប់ជនបរទេស ដែលធ្លាប់មានបណ្ណ ឬសៀវភៅការងារជនបរទេសឆ្នាំ២០២០ ឡើយ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២៥ មីនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៨ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១)​ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរនៅតាមមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស នាឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០២១ (ប្រភព៖ ក្រសួងទេសចរណ៍)។

២៤ មីនា ២០២១

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច ដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យស្រ្តីនគរទេព​ [ដើម្បីប្រើប្រាស់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩] (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តាគោលដៅចត្តាឡីស័កទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២២ មីនា ២០២១

ក្រសួងសុខាភិបាល បានចេញប្រកាសស្តីពី កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ (ប្រភព៖ ក្រសួងសុខាភិបាល)។

២១ មីនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពី ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០២១ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកនេះ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

២០ មីនា ២០២១

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ន នៅទូទាំងប្រទេស (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល ០២ សប្តាហ៍ នៅក្រុងសៀមរាប ខេត្តសៀមរាប (ប្រភព៖ ក្រសួងអប់រំយុវជន និងកីឡា)។

១៩ មីនា ២០២១

ប្រកាសអន្តរក្រសួងស្តីពី ការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល)។

១៨ មីនា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥៥) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១៧ មីនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំស្តីពី ការផ្អាកពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ (ប្រភព៖ ក្រសួងធម្មការ និងសាសនា)។

១៦ មីនា ២០២១

ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្តល់រយៈពេលអនុគ្រោះលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)។

១២ មីនា ២០២១

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកគីរីសាគរ ខេត្តកោះកុង (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

១១ មីនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥៤) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពី ការបន្តពង្រឹងការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងរាជធានី ខេត្ត (ប្រភព៖ ក្រសួងទេសចរណ៍)។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងដល់ជនបរទេស និងសមាជិកគ្រួសារដែលស្នាក់នៅ និងធ្វើការនៅតាមបណ្តាអង្គការក្រៅរដ្ឋភិបាលអន្តរជាតិនៅក្នុងប្រទេសកម្ពុជាថា ពួកគាត់អាចទទួលបានវ៉ាក់សំាងប្រឆាំងនឹងវីរុសកូវីដ-១៩ ដោយឥតគិតថ្លៃ ដោយអនុឡោមតាមផែនការចាក់វ៉ាក់សាំងកូវីដ-១៩របស់កម្ពុជា​ (ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីជនជាតិខ្មែរ ស្លាប់លើកទី១ ដោយសារជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

១០ មីនា ២០២១

គ្រឹះស្ថានអង្គរ បានចេញសេចក្ដីជូនដំណឹងស្តីពី ការអនុវត្តគោលនយោបាយលើកទឹកចិត្ត នៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១​ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (ប្រភព៖ គ្រឹះស្ថានអង្គរ)។

៩ មីនា ២០២១

ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំបន្ថែមស្តីពី វិធានការបន្ទាន់ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ដេលជាប់ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ក្នុងរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

ក្រសួងផែនការ បានចេញសេចក្តីណែនាំបន្ថែមស្តីពី វិធានការបន្ទាន់ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ (ប្រភព៖ ក្រសួងផែនការ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាបណ្តោះអាសន្ននៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៨ មីនា ២០២១

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការរឹតបន្តឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកពាមរក៍ ខេត្តព្រៃវែង (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ (ប្រភព៖ ក្រសួងអប់រំ​ យុវជន និងកីឡា)។

៧ មីនា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យដំណើរការការប្រើប្រាស់អគារនៃសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល (ប្រភព៖ ក្រសួងសុខាភិបាល)។

៤ មីនា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៣ មីនា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះថា Khmer Vacc (ប្រភព៖ ក្រសួងសុខាភិបាល)។

២៦ កុម្ភៈ ២០២១

ក្រសួងទេសចរណ៍ បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្ត ស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងរាជធានី-ខេត្តឡើងវិញជាបណ្តោះអាសន្ន (ប្រភព៖ ក្រសួងទេសចរណ៍)។

ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព​៖ ក្រសួងសុខាភិបាល)។

ក្រសួងមហាផ្ទៃ បានជូនដំណឹងស្តីពី ការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» (ប្រភព៖ ក្រសួងមហាផ្ទៃ)។

២៥ កុម្ភៈ ២០២១

ទីស្តីការគណៈរដ្ឋមន្រ្តី បានជូនដំណឹងដល់ក្រសួងមហាផ្ទៃចំពោះករណីសំណើសុំគោលការណ៍អនុវត្តច្បាប់ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់សុខាភិបាលចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំងមិនសហការផ្តល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បន្ថែមលើអនុក្រឹត្យលេខ ២៧ អនក្រ.បក នូវវិធានការមួយចំនួនដូចខាងក្រោម៖

  • ចំពោះជនបរទេស ត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។
  • ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។
  • ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។ (ប្រភព៖ ទីស្តីការគណៈរដ្ឋមន្រ្តី)

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្តីណែនាំបន្ថែមស្តីពី វិធានការបន្ទាន់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ​-១៩ ក្នុងសហគមន៍ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» (ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)។

ក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពី ការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងមហាផ្ទៃ)។

ក្រសួងព័ត៌មាន បានចេញលិខិតលុបប្រកាសលេខ៣៥១ ព.ម.ប្រក ដែលអនុញ្ញាតឱ្យបើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today) (ប្រភព៖ ក្រសួងព័ត៌មាន)។​

២៤ កុម្ភៈ ២០២១

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងដល់ជនបរទេសដែលស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាថា ពួកគាត់អាចទទួលបានវ៉ាក់សំាងប្រឆាំងនឹងវីរុសកូវីដ-១៩ ដោយឥតគិតថ្លៃ ដោយអនុឡោមតាមផែនការចាក់វ៉ាក់សាំងកូវីដ-១៩របស់កម្ពុជា (ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។

ក្រសួងអប់រំ យុវជន​ និងកីឡា បានជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពី​ ការផ្អាកដំណើរការជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល ០២ សប្តាហ៍ (ប្រភព៖ ក្រសួងទេសចរណ៍)។

២៣ កុម្ភៈ​ ២០២១

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទដំណើរការបណ្តោះអាសន្នរយៈពេល០២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល​ (ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកការពិនិត្យកាយសម្បទាដោយផ្ទាល់នៅនាយកដ្ឋានពេទ្យការងារ ដោយសារស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»​ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការលើកពេលសវនាការ ដោយសារស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»​ (ប្រភព៖ សាលាដំបូងរាជធានីភ្នំពេញ)។

២២ កុម្ភៈ ២០២១

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពី ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២១ (ប្រភព៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល​ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»​ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២១ កុម្ភៈ ២០២១

ក្រសួងទេសចរណ៍ បានជូនដំណឹងដល់អភិបាលរាជធានីខេត្តឱ្យបន្តជម្រុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងរាជធានីខេត្ត (ប្រភព៖ ក្រសួងទេសចរណ៍)។

ក្រសួងទេសចរណ៍ បានជូនដំណឹងដល់អភិបាលរាជធានី ខេត្ត ស្តីពី ការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTV​ ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) និងការត្រួតពិនិត្យឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ (ប្រភព៖ ក្រសួងទេសចរណ៍)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ (ប្រភព៖ ក្រសួងអប់រំ យុវជន​ និងកីឡា)។

២០​ កុម្ភៈ ២០២១

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមបណ្តារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនានា ក្នុងព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី វិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី វិធានការសម្រាប់មន្រ្តីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននៅរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

១៨ កុម្ភៈ ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី វិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរាដ្ឋាភិបាលកម្ពុជា)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី​ ការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល​ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៥ កុម្ភៈ ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការផាកពិន័យចំពោះបងប្អូនពលករកម្ពុជាដែលគេចវេះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានសុខាភិបាល (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១២ កុម្ភៈ ២០២១

ក្រសួងសុខាភិបាល បានចេញលិខិតអនុញ្ញាតស្តីពី ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ AstraZeneca (ប្រភព៖ ក្រសួងសុខាភិបាល)។

១១ កុម្ភៈ ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៥ កុម្ភៈ ២០២១

ក្រសួងសុខាភិបាល​ បានសេចក្តីប្រកាសព័ត៌មានស្តីពី​ ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ Beijing Institute of Biological Products ឈ្មោះ Sinopharm ដែលជាជំនួយជាវ៉ាក់សាំងពីរដ្ឋាភិបាលចិន។ វ៉ាក់សាំងចំនួន ៣០០ ០០០ ដូស និងសេរំុាងចំនួន ៣០០ ៨០០​ នឹងមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ (ប្រភព៖ ក្រសួងសុខាភិបាល)។

៤ កុម្ភៈ ២០២១

ក្រសួងសុខាភិបាល បានចេញលិខិតអនុញ្ញាតស្តីពីការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ Sinopharm COVID-19​ ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២៦ មករា ២០២១

ក្រសួងសុខាភិបាល បានជូនដំណឹងដល់អភិបាលរាជធានីខេត្តស្តីពី ការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ (ប្រភព៖ ក្រសួងសុខាភិបាល)។

២២​ មករា ២០២១

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរតាមប្រព័ន្ធ Telegram BOT ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងប្រទេស (ប្រភព៖ ក្រសួងទេសចរណ៍)។

២១ មករា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤៧) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១៥ មករា ២០២១

រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីអំពាវនាវជាថ្មីចំពោះបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមបន្តស្នាក់នៅក្នុងប្រទេសថៃបន្តទៀត និងចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ ក្នុងអំឡុងពេលមានការឆ្លងកូវីដ-១៩ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

១២ មករា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤៦) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៥​ មករា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤៥) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

 


សូមចុចលើតំណភ្ជាប់នេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជំងឺកូវីដ-១៩ នៅកម្ពុជា ជាភាសាខ្មែរ

ព័ត៌មានទំនាក់ទំនង៖