ព្រឹត្តិការណ៍ចុងក្រោយ

កិច្ចពិភាក្សាគោលនយោបាយក្នុងអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអូស្ត្រាលី
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 15 កញ្ញា 2025
  • ម៉ោង៖ 12:00 pm > 2:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កម្មវិធីពន្លកចំណេះ មានសេចក្តីរីករាយក្នុងការជួបជុំអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអូស្ត្រាលី ព្រឹទ្ធសមាជិក Maria Kovacic លោកស្រី Fiona Phillips MP និងលោក Steve Georganas MP រួមជាមួយលោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលី។

ពួកយើងមានការពិភាក្សាយ៉ាងសំបូរបែបលើវិស័យស្រាវជ្រាវរបស់ប្រទេសកម្ពុជា បទពិសោធន៍របស់យុវជនយើងដែលចូលរួមក្នុងការស្រាវជ្រាវ ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការស្រាវជ្រាវ និងតួនាទីនៃការស្រាវជ្រាវក្នុងការបង្កើតគោលនយោបាយ និងការទទួលយក។ ‍ អ្នកស្រាវជ្រាវរបស់យើងមកពីអង្គការវេទិកាអនាគត និងមជ្ឈមណ្ឌលខេមរសិក្សា បានចែករំលែកដំណើររបស់ពួកគេ ដែលបង្ហាញពីការគាំទ្ររបស់ប្រទេសអូស្ត្រាលីតាមរយៈកម្មវិធីពន្លកចំណេះ ដែលកំពុងបណ្ដុះអ្នកវិភាគគោលនយោបាយខ្មែរជំនាន់ក្រោយ។

ចែករំលែក