ព្រឹត្តិការណ៍ចុងក្រោយ

នៅពេលបរិយាបន្នត្រូវបានបង្ហាញនៅលើឆាក រឿងរ៉ាវដ៏មានអត្ថន័យបានលេចឡើងជារូបរាង
  • កាលបរិច្ឆេទ៖ ថ្ងៃ សៅរ៍, 3 តុលា 2026
  • ម៉ោង៖ 8:00 am > 12:20 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ សប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាព ឆ្នាំ២០២៦​ រ​បស់កម្មវិធីពន្លកចំណេះបានសហការជាមួយដៃគូនាំយកសិល្បៈ បទពិសោធន៍ជីវិតពិត និងកិច្ចពិភាក្សាជុំវិញបរិយាបន្នពិការភាព និងសិល្បៈនៃការសម្តែង។

ការសម្តែងល្ខោនរឿង «ឯករាជ្យ» ដោយ អង្គការល្ខោនគំនិត និងការសម្តែងសិល្បៈសហសម័យ «រលកនៃការផ្លាស់ប្តូរ» ដោ​យ អង្គការអេពិកអាត បានទាក់ទាញចិត្តទស្សនិកជន តាមរយៈរឿងរ៉ាវនៃភាពធន់ បទពិសោធន៍ជីវិតពិត និងការត្រៀមបម្រុងទុកប្រកបដោយបរិយាបន្ន។

ក្រៅពីការសម្តែងនៅលើឆាក ការតាំងពិព័រណ៍ «បរិយាបន្នលើសពីការនិយាយ » និងកិច្ចពិភាក្សាដ៏មានអត្ថន័យ បានបង្កើតជាកន្លែងសុវត្ថិភាពមួយសម្រាប់ស្តាប់ ផ្លាស់ប្តូរមតិយោបល់ និងឆ្លុះបញ្ចាំងពីរបៀបដែលយើងអាចធ្វើឱ្យការស្រាវជ្រាវ ការផ្សព្វផ្សាយ និងការពិភាក្សាកាន់តែមានបរិយាបន្ន។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិល្បករ វាគ្មិន ស្ថាប័នដៃគូ ភ្ញៀវកិត្តិយស និងអ្នកទាំងអស់គ្នាដែលបានចូលរួម និងនាំយកថាមពលដ៏អស្ចារ្យមកកាន់កម្មវិធីនេះ។ វត្តមានរបស់បងប្អូនបានជួយឱ្យការអបអរសាទរនេះកាន់តែមានលក្ខណៈពិសេសយ៉ាងពិតប្រាកដ។

សូមចុចទីនេះដើម្បីទស្សនារូបភាពអនុស្សាវរីយ៍ពីការសម្តែងសិល្បៈ!

ការផ្សាយព័ត៌មាន៖

  1. Agence Kampuchea Presse (AKP) / 1
  2. Agence Kampuchea Presse (AKP) / 2
  3. Agence Kampuchea Presse (AKP) / 3
  4. Agence Kampuchea Presse (AKP) / 4
  5. The Cambodia China Times / 1
  6. The Cambodia China Times / 2