ព្រឹត្តិការណ៍ចុងក្រោយ

សប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាព ឆ្នាំ២០២៦៖ ការបង្វឹកអំពីពិការភាព និងការតេស្តល្បងគំនិត
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 30 កញ្ញា 2026 1:30 pm > ថ្ងៃ ព្រហស្បតិ៍, 1 តុលា 2026 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ កម្មវិធីពន្លកចំណេះ បានប្រមូលផ្តុំស្ថាប័នដៃគូសហការគ្នាក្នុងវគ្គបង្វឹកចំនួនពីរ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងគំនិត បង្កើនភាពច្បាស់លាស់លើគោលគំនិត និងគាំទ្រដល់វិធីសាស្ត្រប្រកបដោយបរិយាបន្នសម្រាប់ការលើកកម្ពស់បរិយាបន្នពិការភាព។ រយៈពេលពីរថ្ងៃនេះ៖

  • ថ្ងៃទី១ | វគ្គបង្វឹកអំពីពិការភាព
    អ្នកចូលរួមបានធ្វើតេស្ត និងកែលម្អគោលគំនិតរបស់ខ្លួន ទទួលបានមតិយោបល់ជាក់ស្តែង និងពង្រឹងទំនុកចិត្តក្នុងការងាររបស់ពួកគាត់។
  • ថ្ងៃទី២ | ការតេស្តល្បងគំនិត ស្ថាប័នដៃគូ និងក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បានស្វែងយល់ពីគំនិតជុំវិញការលើកកម្ពស់បរិយាបន្នពិការភាព កំណត់អាទិភាព និងពិភាក្សាអំពីឱកាសដើម្បីពង្រឹងកិច្ចសហការនាពេលអនាគត។

វគ្គបង្វឹកទាំងនេះបានបង្កើតកន្លែងមួយសម្រាប់ការរៀនសូត្រតាមបែបជាក់ស្តែង ការផ្តល់មតិកែលម្អក្នុងន័យស្ថាបនា និងការចូលរួមយ៉ាងមានអត្ថន័យ ដែលជួយបម្លែងគំនិតឱ្យទៅជាវិធីសាស្ត្រកាន់តែរឹងមាំសម្រាប់ការស្រាវជ្រាវ ការផ្សព្វផ្សាយ និងការពិភាក្សាប្រកបដោយបរិយាបន្ន។