ព្រឹត្តិការណ៍ចុងក្រោយ

ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់
  • កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 15 ធ្នូ 2025 8:00 am > ថ្ងៃ អង្គារ, 16 ធ្នូ 2025 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដែលជាដៃគូមួយរបស់កម្មវិធីពន្លកចំណេះ បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងស្ថាប័នពាក់ព័ន្ធ រៀបចំសន្និសីទសេដ្ឋកិច្ចការងារលើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» នៅថ្ងៃទី ១៥–១៦ ខែធ្នូ ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមជាង ៣៥០ នាក់ រួមមានមន្ត្រីរាជការ អង្គការអន្តរជាតិ វិស័យឯកជន សហជីព ស្ថាប័នអប់រំ អង្គការសង្គមស៊ីវិល និងអ្នកជំនាញជាតិ-អន្តរជាតិ។​ 

គោលបំណងនៃសន្និសីទនេះគឺ ដើម្បីពិភាក្សាអំពីការប្រែប្រួលទីផ្សារការងារ ការបង្កើតយុទ្ធសាស្រ្តសម្រាប់ពង្រឹងកម្លាំងពលកម្មរបស់កម្ពុជានាពេលអនាគត ការស្វែងយល់តួនាទីរបស់បេឡាជាតិសន្តិសុខសង្គម និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមតួអង្គសំខាន់ៗក្នុងប្រទេសកម្ពុជា និងទូទាំងអាស៊ាន