បោះពុម្ពផ្សាយ៖ 27 កុម្ភៈ 2026

ផតខាស់ដើម្បីបរិយាបន្ន ភាគទី៣៖ ពានរង្វាន់ការសិក្សាស្រាវជ្រាវប្រកបដោយបរិយាបន្ន

ស្វាគមន៍មកកាន់ ភាគទី៣នៃផតខាស់ដើម្បីបរិយាបន្ន ជាសេរីមួយដែលអបអរសាទរស្ថាប័ន និងបុគ្គលដែលបានលើកកម្ពស់ការស្រាវជ្រាវ ការផ្សព្វផ្សាយ និងការពិភាក្សាប្រកបដោយបរិយាបន្ន។

នៅក្នុងភាគទី៣នេះយើងមកជួបជាមួយនឹង កញ្ញា នាក់ សុគន្ធា ដែលមកពីសមាគមន៍ចលនាកុមារ និងយុវជនកម្ពុជា ដើម្បីសិទ្ធកុមារ (CCYMCR) ជាម្ចាស់ជ័យលាភីពានរង្វាន់បរិយាបន្នឆ្នាំ២០២៥ នៃកម្មវិធីពន្លកចំណេះ ៖ «ពានរង្វាន់ការសិក្សាស្រាវជ្រាវប្រកបដោយបរិយាបន្ន » សម្រាប់ការលើកកម្ពស់ការចូលរួមរបស់កុមារចម្រុះក្នុងការស្រាវជ្រាវ ដោយប្រើឧបករណ៍ដែលងាយស្រួលសម្រាប់កុមារ។

ក្នុងភាគនេះ អ្នកនឹងបានស្តាប់រឿងរ៉ាវបំផុសគំនិតពីម្ចាស់ជ័យលាភី និងស្វែងយល់បន្ថែមអំពី សមាគមន៍ចលនាកុមារ និងយុវជនកម្ពុជា ដើម្បីសិទ្ធកុមារ (CCYMCR) និងគម្រោងស្រាវជ្រាវដែលបានឈ្នះក្នុងការប្រកួត។​ យើងនឹងស្វែងយល់អំពីដំណើរការស្រាវជ្រាវ វិធីសាស្ត្រ បញ្ហាប្រឈមសំខាន់ៗ និងការដោះស្រាយបញ្ហាទាំងនោះ។

ការសន្ទនានេះក៏លើកឡើងអំពីរបៀបដែលលទ្ធផលស្រាវជ្រាវត្រូវបានយកទៅប្រើប្រាស់ ការរួមចំណែករបស់អ្នកតាក់តែងគោលនយោបាយ និងភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងការឆ្លុះបញ្ចាំងសម្រាប់អ្នកស្រាវជ្រាវជាយុវជន និងសាធារណជនទាំងអស់។

សូមចូលរួមស្តាប់ ដើម្បីស្វែងយល់ថា ការស្រាវជ្រាវដឹកនាំដោយយុវជន អាចជំរុញឱ្យមានការផ្លាស់ប្តូរប្រកបដោយអត្ថន័យបានយ៉ាងដូចម្តេច។

សូមរង់ចាំតាមដានទស្សនាភាគទី៤ នៅសប្តាហ៍ក្រោយ!

សូមចុចនៅទីនេះដើម្បីទស្សនាផតខាស់!

ចែករំលែក