បោះពុម្ពផ្សាយ៖ 7 តុលា 2026

ផតខាស់ដើម្បីបរិយាបន្នភាគទី១៥៖ ការវាយតម្លៃការពិភាក្សា​ប្រកបដោយបរិយាបន្ន

សូមស្វាគមន៍មកកាន់ភាគទី១៥! នៅក្នុងភាគនេះ លោក ប៊ុន រិទ្ធី ​មកពីអង្គការវេទិកាអនាគត និងវាគ្មិន លោក ផុន​ សុខា អនុប្រធានការិយាល័យអន្តរវិស័យ និងសហប្រតិបតិ្តការ​ នៃអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប នឹងស្វែងយល់អំពីរបៀបដែលឥទ្ធិពលនៃការពិភាក្សាអាចត្រូវបានវាស់វែង ដើម្បីពង្រឹងការចូលរួម ការរៀនសូត្រ និងដំណើរការសម្រេចចិត្តនាពេលអនាគត។

ក្នុងភាគនេះបង្ហាញពីគោលការណ៍ និងសូចនាករគន្លឹះទាំង៥ ដែលត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃថាតើការពិភាក្សាសម្រេចបានការចូលរួមដ៏មានអត្ថន័យ និងផលជះពិតប្រាកដដែរឬទេ។

ចំណុចសំខាន់ៗក្នុងភាគនេះ៖

  • សារៈសំខាន់នៃការវាយតម្លៃ៖ ជួយឱ្យអ្នកៀបចំមើលឃើញពីចំណុចខ្វះខាត កែលម្អចំណុចខ្សោយ និងវាស់វែងគុណភាពនៃការចូលរួម។
  • គោលការណ៍នៃការវាយតម្លៃ៖ ការសម្របប្រធានបទឱ្យស្របនឹងកម្រិតចំណេះដឹង ការប្រើប្រាស់ភាសាងាយស្រួលយល់ និងការគិតគូរពីតម្រូវការជាក់ស្តែងរបស់អ្នកចូលរួម។
  • សូចនាករគន្លឹះទាំង៥៖ ការផ្តល់ព័ត៌មានច្បាស់លាស់ ការលើកទឹកចិត្តឱ្យមានការចូលរួម ការពិភាក្សាឱ្យបានស៊ីជម្រៅ ការសហការល្អ និងការរួមចំណែកក្នុងការសម្រេចចិត្ត។

ចុចទីនេះដើម្បីទាញយកសៀវភៅ៖ https://policypulse.org/publications/references/guidelines-for-inclusive-dialogue/

ទស្សនាឥឡូវនេះ ដើម្បីរៀនពីរបៀបវាយតម្លៃ និងវាស់វែងផលជះនៃការពិភាក្សាឱ្យមានប្រសិទ្ធភាព!

សូមរង់ចាំតាមដានទស្សនាសេរ៊ីផតខាស់ថ្មីនៅពេលក្រោយ!

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

 

ចែករំលែក