បោះពុម្ពផ្សាយ៖ 8 តុលា 2026

ខៀវ ភិរម្យ – ការរួមចំណែកដល់គោលនយោបាយប្រកបដោយបរិយាបន្នតាមរយៈអ្នកស្រាវជ្រាវវ័យក្មេង

ការស្រាវជ្រាវជំរុញដំណោះស្រាយសម្រាប់ការពង្រឹងភាពធន់នៅតំបន់ជនបទ

អូស្ត្រាលីកំពុងវិនិយោគលើអ្នកស្រាវជ្រាវវ័យក្មេង តាមរយៈកម្មវិធីណែនាំអ្នកស្រាវជ្រាវស្ត្រី ដោយផ្តល់ជំនាញចាំបាច់ដល់អ្នកស្រាវជ្រាវស្ត្រីជំនាន់ក្រោយ ដើម្បីធ្វើការស្រាវជ្រាវប្រកបដោយគុណភាព និងគាំទ្រដល់ការរៀបចំគោលនយោបាយ។

ជួបជាមួយលោកស្រី ខៀវ ភិរម្យ ដែលការស្រាវជ្រាវរបស់លោកស្រី ក្រោមចំណងជើងថា «ការកាត់បន្ថយភាពងាយរងគ្រោះ៖ ការកសាងភាពធន់នៅតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការអនុវត្តវិធីសាស្ត្រសុខភាពតែមួយ» សិក្សាអំពីវិធីសាស្ត្រដែលឆ្លើយតបទៅនឹងយេនឌ័រ ក្នុងការពង្រឹងភាពធន់នៅតំបន់ជនបទ ដោយរួមចំណែកផ្តល់ព័ត៌មានសម្រាប់ដំណោះស្រាយគោលនយោបាយដែលកាន់តែមានបរិយាបន្ន និងអាចពង្រីកការអនុវត្តបាន។

តាមរយៈការស្រាវជ្រាវដូចនេះ អ្នកស្រាវជ្រាវស្ត្រីកំពុងរួមចំណែកស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនៃការអភិវឌ្ឍនៅកម្ពុជា និងជួយកសាងសហគមន៍ឱ្យកាន់តែមានភាពធន់។

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក