បោះពុម្ពផ្សាយ៖ 6 មិនា 2026

ផតខាស់ដើម្បីបរិយាបន្ន ភាគទី៤៖ ពានរង្វាន់ការផ្សព្វផ្សាយប្រកបដោយបរិយាបន្ន

ស្វាគមន៍មកកាន់ភាគទី៤នៃផតខាស់ដើម្បីបរិយាបន្ន ជាសេរីមួយដែលអបអរសាទរស្ថាប័ន និងបុគ្គលដែលបានលើកកម្ពស់ការស្រាវជ្រាវ ការផ្សព្វផ្សាយ និងការពិភាក្សាប្រកបដោយបរិយាបន្ន។

នៅក្នុងភាគទី៤នេះ យើងមកជួបជាមួយនឹង លោកស្រី តាត់ ន្និការ មកពីមជ្ឈមណ្ឌល តាត់ ន្និការម៉ាស្សាដៃទេព ជាម្ចាស់ជ័យលាភីពានរង្វាន់បរិយាបន្នឆ្នាំ២០២៥ នៃកម្មវិធីពន្លកចំណេះ ៖ «ពានរង្វាន់ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវប្រកបដោយបរិយាបន្ន» សម្រាប់ការផ្សព្វផ្សាយការស្រាវជ្រាវអំពី «សមត្ថភាពរបស់យើងលើសពីពិការភាព» តាមរយៈទម្រង់ផ្សព្វផ្សាយដូចជា ការនិទានជាសំឡេង អក្សរប្រៃយ៍ ទម្រង់ដែលងាយស្រួលសម្រាប់អ្នកអានអេក្រង់ និងការតាំងពិព័រណ៍។

ក្នុងភាគនេះ អ្នកនឹងបានស្តាប់រឿងរ៉ាវបំផុសគំនិតពីម្ចាស់ជ័យលាភី និងស្វែងយល់បន្ថែមអំពីការបំប្លែងការស្រាវជ្រាវទៅជាទម្រង់ច្នៃប្រឌិតថ្មីដែលបំបែកឧបសគ្គនិងការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដែលបានឈ្នះក្នុងការប្រកួត។ យើងនឹងស្វែងយល់អំពីដំណើរការស្រាវជ្រាវ វិធីសាស្ត្រ បញ្ហាប្រឈមសំខាន់ៗ និងការដោះស្រាយបញ្ហាទាំងនោះ។

ការសន្ទនាក៏រំលេចនូវទស្សនៈលើទម្រង់ផ្សព្វផ្សាយបរិយាបន្នដូចជា សំឡេង អក្សរស្ទាប និងការតាំងពិពណ៌ ដែលសួរថាតើទម្រង់មួយណាមានផលវិជ្ជមាន និងរបៀបដែលជនមានពិការភាព និងសាធារណជនឆ្លើយតបចំពោះផលិតផលទាំងនេះ។

សូមចូលរួមស្តាប់ ដើម្បីស្វែងយល់ថាការស្រាវជ្រាវដឹកនាំដោយជនមានពិការភាព និងការផ្សព្វផ្សាយប្រកបដោយបរិយាបន្ន អាចជំរុញឱ្យមានការផ្លាស់ប្តូរដែលមានអត្ថន័យ

សូមរង់ចាំតាមដានទស្សនាភាគទី៥ នៅសប្តាហ៍ក្រោយ!

សូមចុចនៅទីនេះដើម្បីទស្សនាផតខាស់!

ចែករំលែក