បោះពុម្ពផ្សាយ៖ 29 កញ្ញា 2026

ផតខាស់ដើម្បីបរិយាបន្នភាគទី១៤៖ ផាសុកវត្ថុ និងបរិយាបន្ន

សូមស្វាគមន៍មកកាន់ភាគទី១៤! នៅក្នុងភាគនេះ កញ្ញា ស៊ឹម​ សុវចនា មកពីកម្មវិធីពន្លកចំណេះ និងវាគ្មិន អ្នកស្រី អុន សុខនី នាយកប្រតិបត្តិ នៃអង្គការអេពិកអាត នឹងស្វែងយល់អំពីរបៀបដែលការពិភាក្សា និងការចូលរួម អាចត្រូវបានធ្វើឡើងឱ្យកាន់តែមានភាពងាយស្រួល បរិយាបន្ន និងមានន័យសម្រាប់មនុស្សគ្រប់រូប។

ក្នុងភាគនេះអ្នកនឹងបានស្វែងយល់ពីការបង្កលក្ខណៈងាយស្រួល  មិនមែនជាដំណោះស្រាយតែមួយគត់ដែលអាចប្រើបានសម្រាប់ទាំងអស់គ្នានោះទេ ប៉ុន្តែវាទាមទារឱ្យមានការយល់ដឹងអំពីតម្រូវការជាក់លាក់ និងចម្រុះរបស់បុគ្គលម្នាក់ៗ ចាប់តាំងពីជនមានពិការភាព រហូតដល់សហគមន៍ជនជាតិដើមភាគតិច និងមនុស្សវ័យចំណាស់។

ចំណុចសំខាន់ៗក្នុងភាគនេះ៖

  • លើសពីការចូលរួមផ្នែករូបវន្ត៖  ភាពងាយស្រួលក្នុងការចូលរួមគឺសម្រាប់មនុស្សគ្រប់រូប និងឆ្លើយតបទៅនឹងតម្រូវការខុសៗគ្នារបស់បុគ្គលម្នាក់ៗ។
  • ឧបសគ្គដែលមើលឃើញច្បាស់៖​ បញ្ហាប្រឈមជាក់ស្តែង ដូចជាទីសាធារណៈដែលខ្វះការបង្កភាពងាយស្រួល ភាពក្រីក្រ ឧបសគ្គផ្នែកភាសាសម្រាប់ជនជាតិភាគតិច និងការរើសអើង ឬសើចចំអកដោយចំហនៅក្នុងសង្គម។
  • ឧបសគ្គដែលមើលមិនឃើញ៖​ ផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការរើសអើងការផាត់ចេញពីសង្គម និងផ្នត់គំនិតសង្គម។

ចុចទីនេះដើម្បីទាញយកសៀវភៅ៖ https://policypulse.org/publications/references/guidelines-for-inclusive-dialogue/

ទស្សនាឥឡូវនេះ ដើម្បីរៀនសូត្រពីការបង្កើតការពិភាក្សាប្រកបដោយបរិយាបន្ន និងការបង្កលក្ខណៈងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា!

សូមរង់ចាំតាមដានទស្សនាផតខាស់ភាគទី១៥សប្តាហ៍ក្រោយ!

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក