បោះពុម្ពផ្សាយ៖ 17 មិនា 2026

យុទ្ធនាការ «ការផ្តល់ឱ្យដើម្បីទទួលបាន» របស់កម្មវិធីពន្លកចំណេះ #៤: ការលើកកម្ពស់ស្ត្រីក្នុងការស្រាវជ្រាវ និងភាពជាអ្នកដឹកនាំ សម្រាប់អនាគតកម្ពុជា

យើងរីករាយដែល ឯកឧត្តម ស៊ វរិន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចូលរួមក្នុងពិធីប្រារព្ធទិវានារីអន្តរជាតិឆ្នាំ២០២៦ ក្រោមយុទ្ធនាការ «ការផ្តល់ឱ្យដើម្បីទទួលបាន»។

ឯកឧត្តម ស៊ វរិន បានចែករំលែកអំពីបទពិសោធន៍ និងទស្សនៈក្នុងនាមជាអ្នកតាក់តែងគោលនយោបាយម្នាក់ក្នុងវិស័យអភិបាលកិច្ចមូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំ។ លោកបានលើកឡើងថា ការលើកកម្ពស់ស្ត្រីក្នុងការសិក្សាស្រាវជ្រាវ និងភាពជាអ្នកដឹកនាំមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រោះស្ត្រីតំណាងឱ្យប្រហែលពាក់កណ្ដាលនៃប្រជាជនសរុប។

លោកក៏បានបញ្ជាក់អំពីការចូលរួមក្នុងការតាក់តែងគោលនយោបាយ និងច្បាប់សំខាន់ៗទាក់ទងនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី។ គោលនយោបាយទាំងនេះមានគោលបំណងធានាថា ប្រជាពលរដ្ឋទាំងស្ត្រី បុរស និងក្រុមដែលត្រូវបានផាត់ចេញ អាចចូលរួមក្នុងដំណើរការអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។
កម្មវិធីពន្លកចំណេះ សហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការចូលរួមរបស់ ស្ត្រី (និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត) នៅក្នុងដំណើរការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយ។

រង់ចាំតាមដានវីដេអូ យុទ្ធនាការបន្ទាប់!

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក