បោះពុម្ពផ្សាយ៖ 10 សីហា 2026

ផតខាស់ដើម្បីបរិយាបន្នភាគទី៩​៖ ការសរសេររបាយការណ៍ស្រាវជ្រាវ

សូមស្វាគមន៍មកកាន់ភាគទី៩! នៅក្នុងភាគនេះ កញ្ញា ចេក សញ្ចនា មកពីមជ្ឈមណ្ឌលខេមរសិក្សា និងភ្ញៀវកត្តិយស អ្នកស្រី គ្រី​ ស៊ុយហៀង មកពីអង្គការនារីដើម្បីសន្តិភាព នឹងស្វែងយល់អំពីរបៀបដែលការស្រាវជ្រាវអាចត្រូវបានផ្សព្វផ្សាយឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។

កិច្ចពិភាក្សានេះពិនិត្យមើលអំពីរបាយការណ៍ស្រាវជ្រាវដែលមានភាពច្បាស់លាស់ និងមានរចនាសម្ព័ន្ធល្អ អាចបំប្លែងទិន្នន័យទៅជាចំណេះដឹង និងការយល់ដឹងដែលអាចយកទៅអនុវត្តបាន ងាយស្រួលយល់ និងមានប្រយោជន៍សម្រាប់អ្នកតាក់តែងគោលនយោបាយ អ្នកអនុវត្ត អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន។

ចំណុចសំខាន់ៗក្នុងភាគនេះរួមមាន៖

  • ការសរសេរដើម្បីបង្កើតផលជះ៖ ហេតុអ្វីបានជារបាយការណ៍ស្រាវជ្រាវគួរតែធ្វើសកម្មភាពលើសពីការកត់ត្រា លទ្ធផល មកជាការផ្សព្វផ្សាយទិន្នន័យដែលផ្ដល់ព័ត៌មានដល់គោលនយោបាយ និងជំរុញឱ្យមានការផ្លាស់ប្តូរជាក់ស្ដែង។
  • ឥទ្ធិពលនៃសេចក្តីសង្ខេបប្រតិបត្តិ៖ ការបង្ហាញលទ្ធផលសំខាន់ៗ និងអនុសាសន៍នៅខាងដើមទំព័រ ជួយឱ្យអ្នកធ្វើការសម្រេចចិត្តដែលមានភាពមមាញឹក អាចយល់បានយ៉ាងឆាប់រហ័សអំពីសារៈសំខាន់បំផុត។
  • ការបំប្លែងលទ្ធផលទៅជារបាយការណ៍ដ៏ច្បាស់លាស់មួយ៖ របៀបរៀបចំ និងការបង្ហាញទិនន្ន័យប្រកបដោយតក្កវិជ្ជា ដែលឆ្លើយសំណួរស្រាវជ្រាវ ដើម្បីបង្កើតបានជារបាយការណ៍ដែលមានភាពស៊ីសង្វាក់គ្នា និងគួរឱ្យទាក់ទាញ។
  • ការអភិវឌ្ឍសេចក្តីសន្និដ្ឋាន និងអនុសាសន៍ផ្អែកលើទិន្នន័យ៖ ការសរសេរសេចក្តីសន្និដ្ឋានដែលអាចយកទៅអនុវត្តបាន និងអនុសាសន៍ជាក់ស្តែង ដែលផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ។

ចុចទីនេះដើម្បីទាញយកសៀវភៅ៖ https://policypulse.org/publications/references/12404

ទស្សនាឥឡូវនេះ ដើម្បីស្វែងយល់ពីរបៀបសរសេររបាយការណ៍ស្រាវជ្រាវដែលមានប្រសិទ្ធភាព បំប្លែងទិន្នន័យទៅជាចំណេះដឹងដែលផ្ដល់ព័ត៌មានដល់ការសម្រេចចិត្ត និងបង្កើតឱ្យមានផលវិជ្ជមាន។

សូមរង់ចាំតាមដានទស្សនាភាគទី១០នៅក្នុងសប្តាហ៍ក្រោយ!

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក