ព្រឹត្តិការណ៍ចុងក្រោយ

ការលើកកម្ពស់ស្រាវជ្រាវ និងកិច្ចពិភាក្សាប្រកបដោយបរិយាបន្នពិការភាព
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 14 សីហា 2026
  • ម៉ោង៖ 8:30 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កាលពីថ្ងៃទី ១៤ សីហា ឆ្នាំ២០២៦ កម្មវិធីពន្លកចំណេះ សហការជាមួយអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន (PAfID) បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើគោលការណ៍ណែនាំស្តីពីបរិយាបន្នពិការភាពសម្រាប់ការស្រាវជ្រាវ និងការពិភាក្សានៅកម្ពុជា ដែលមានអ្នកចូលរួមប្រមាណជាង ២០ នាក់ រួមមាន ស្ថាប័នស្រាវជ្រាវ ស្ថាប័នសង្គមស៊ីវិល និងជនមានពិការភាព។

សិក្ខាសាលានេះ បានធ្វើឡើងដើម្បីផ្ទៀងផ្ទាត់វិធីសាស្រ្តរួមនៃគោលការណ៍ណែនាំ ដោយវាយតម្លៃលើភាពត្រឹមត្រូវ ភាពពាក់ព័ន្ធ និងភាពសមស្របតាមទស្សនវិស័យរបស់អ្នកពាក់ព័ន្ធ។ ព្រមទាំង វាយតម្លៃថា តើគោលការណ៍ណែនាំនេះមានលក្ខណៈជាក់ស្តែង និងងាយស្រួលប្រើប្រាស់សម្រាប់ស្ថាប័នស្រាវជ្រាវ និងរៀបចំកិច្ចពិភាក្សាដែរឬទេ ព្រមទាំងស្វែងរកគម្លាត និងភាពមិនស៊ីសង្វាក់គ្នា ឬបញ្ហាប្រឈមជាក់ស្តែងដែលត្រូវដោះស្រាយមុនពេលបោះពុម្ពផ្សាយ និងប្រមូលមតិត្រឡប់លើភាពងាយស្រួលប្រើប្រាស់នៃឧបករណ៍ជាក់ស្តែង និងធនធានដែលបានដាក់បញ្ចូលក្នុងគោលការណ៍ណែនាំនេះ។

ចែករំលែក