PUBLISHED: 27 សីហា 2019
ការបញ្រ្ជាបយេនឌ័រ
ការធ្វើការងារជាមួយនឹងក្រសួងពាក់ព័ន្ធផ្សេងទៀតជុំវិញការបញ្រ្ជាបយេនឌ័រ។ លទ្ធផលដែលសម្រេចបានតាមរយៈការបញ្រ្ជាបយេនឌ័រថ្នាក់ជាតិ រួមមាន៖ ការបញ្ចូលបញ្ហាយេនឌ័រ ទៅក្នុងការអង្កេតថ្នាក់ជាតិរបស់ក្រសួងផែនការ (ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ជំរឿនកសិកម្ម ការអង្កេតសេដ្ឋកិច្ច ការអង្កេតសង្គម-សេដ្ឋកិច្ច), បានរៀបចំសិក្ខាសាលាស្តីពីយេនឌ័រ និងទេសន្តរប្រវេសន៍ការងារ ដោយសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈការកំណត់កូតាពី ២០ ទៅ ៥០ ភាគរយ សម្រាប់ស្ត្រីក្នុងការប្រលងជ្រើសរើសមន្ត្រីរាជការថ្មី ដែលរៀបចំដោយក្រសួងមុខងារសាធារណៈការផ្តល់អាហារូបករណ៍ និងសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី ដោយក្រសួងអប់រំ យុវជន និងកីឡា ។ល។ ដោយសហការជាមួយនឹងក្រសួងពាក់ព័ន្ធផ្សេងទៀត ។ល។ ដោយសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងទៀត ក្រសួងកិច្ចការនារីក៏បានចាត់វិធានការដើម្បីបញ្ជ្រាបយេនឌ័រទៅក្នុងគោនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកម្មវិធីនានាផងដែរ។