PUBLISHED: 27 សីហា 2019
ការបង្កើតអង្គភាពថ្មី និងកំណែលម្អដំណើរការជ្រើសរើសមន្ត្រីបុគ្គលិក
ក. អង្គភាពថ្មីត្រូវបានបង្កើតឡើង ដើម្បីបម្រើសហគមន៍ពាណិជ្ជកម្មឱ្យកាន់តែប្រសើរ និងជំរុញពាណិជ្ជកម្ម (នាយកដ្ឋានថ្មីចំនួន ៩ និងអគ្គនាយកដ្ឋានចំនួន ២)។ អង្គភាពទាំងនេះរួមមាន៖
ខ. អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម៖ មាននាយកដ្ឋានចំនួនបួនរួមមាន នាយកដ្ឋានពិព័រណ៍ពាណិជ្ជកម្ម នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកិច្ចការទីផ្សារ នាយកដ្ឋានតំណាងពាណិជ្ជកម្ម (ក្រៅប្រទេស)
គ. អគ្គនាយកដ្ឋានសេវាគាំទ្រពាណិជ្ជកម្ម៖ រួមមាននាយកដ្ឋានបីដូចជា នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងនាយកដ្ឋានអាហរ័ណនីហារ័ណ
ឃ. អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ៖ រួមមាននាយកដ្ឋានចំនួនពីរដូចជា នាយកដ្ឋានអាមេរិក នាយកដ្ឋានអឺរ៉ុប អាហ្វ្រិក និងមជ្ឈិមបូព៌ា
ង. អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុក៖ រួមមាននាយកដ្ឋានចំនួនពីរដូចជា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលពាណិជ្ជកម្ម
ច. បញ្ចូលនាយកដ្ឋានប្រព័ន្ធអនុគ្រោះទូទៅ (GSP) ទៅក្នុងនាយកដ្ឋានអាហរ័ណ-នីហរ័ណ ដើម្បីផ្តល់សេវាដល់វិស័យឯកជនកាន់តែប្រសើរ
ឆ. ដំណើរការជ្រើសរើសមន្ត្រី បុគ្គលិកដោយផ្អែកលើគុណសម្បត្តិ ត្រូវបានប្រើប្រាស់ជាលើកដំបូង ដើម្បីជ្រើសរើសប្រធាននាយកដ្ឋាន
See orginal documents here and here.