PUBLISHED: 27 សីហា 2019

ការបង្កើត​អង្គភាព​ថ្មី និង​កំណែលម្អ​ដំណើរការ​ជ្រើសរើស​មន្ត្រីបុគ្គលិក​

ក. អង្គភាព​ថ្មី​ត្រូវបានបង្កើតឡើង ដើម្បី​បម្រើសហគមន៍​ពាណិជ្ជកម្ម​​ឱ្យ​កាន់តែប្រសើរ និង​ជំរុញ​ពាណិជ្ជកម្ម​ (នាយកដ្ឋានថ្មីចំនួន ៩ និង​អគ្គនាយកដ្ឋាន​ចំនួន ២)។ អង្គភាព​ទាំងនេះរួមមាន៖

ខ. អគ្គនាយកដ្ឋាន​ជំរុញពាណិជ្ជកម្ម​៖ មាន​នាយកដ្ឋាន​ចំនួន​បួនរួមមាន នាយកដ្ឋាន​ពិព័រណ៍ពាណិជ្ជកម្ម នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម នាយកដ្ឋាន​កិច្ចការ​ទីផ្សារ នាយកដ្ឋានតំណាងពាណិជ្ជកម្ម (ក្រៅប្រទេស)

គ. អគ្គនាយកដ្ឋាន​សេវាគាំទ្រ​ពាណិជ្ជកម្ម៖ រួមមាន​នាយកដ្ឋាន​បី​ដូចជា នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា និងនាយកដ្ឋាន​អាហរ័ណនីហារ័ណ

ឃ. អគ្គនាយកដ្ឋាន​ពាណិជ្ជកម្មអន្តរជាតិ៖ រួមមាន​នាយកដ្ឋាន​ចំនួន​ពីរ​ដូចជា នាយកដ្ឋាន​អាមេរិក នាយកដ្ឋាន​អឺរ៉ុប អាហ្វ្រិក និង​មជ្ឈិមបូព៌ា

ង. អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក៖ រួមមាន​នាយកដ្ឋាន​ចំនួនពីរដូចជា នាយកដ្ឋានអភិវឌ្ឍន៍​វិស័យ​ឯកជន និង​វិទ្យាស្ថាន​ស្រាវជ្រាវ និងបណ្ដុះបណ្ដាល​ពាណិជ្ជកម្ម

ច. បញ្ចូល​នាយកដ្ឋាន​​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ទៅក្នុង​នាយកដ្ឋាន​​អាហរ័ណ-នីហរ័ណ ដើម្បី​ផ្តល់​សេវាដល់​​​​វិស័យ​ឯកជនកាន់តែប្រសើរ

ឆ. ដំណើរការ​ជ្រើសរើស​មន្ត្រី បុគ្គលិកដោយ​ផ្អែកលើ​គុណសម្បត្តិ ត្រូវបានប្រើប្រាស់ជាលើកដំបូង ដើម្បី​ជ្រើសរើស​ប្រធាននាយកដ្ឋាន

See orginal documents here and here.

Share