Latest events

សិក្ខាសាលាបណ្តុះបណ្តាលលើកទីពីរ ស្តីពី “សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម”
  • Date: ថ្ងៃ ចន្ទ, 29 មេសា 2024 9:00 am > ថ្ងៃ អង្គារ, 30 មេសា 2024 5:00 pm
  • Attending: 0
  • Location: Phnom Penh, Cambodia

កម្មវិធីពន្លកចំណេះ សហការជាមួយក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើកទីពីរ រយៈពេលពីរថ្ងៃស្តីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមនៅថ្ងៃទី ២៩-៣០ ខែមេសា ឆ្នាំ ២០២៤។  

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីរំឭកនិងឆ្លុះបញ្ចាំងពី ការបណ្តុះបណ្តាលកាលពីវគ្គទីមួយ ពង្រឹងចំណេះដឹងអំពីគោលគំនិតដែលពាក់ព័ន្ធ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដោយរួមបញ្ចូលអន្តរប្រសព្វ សក្ដានុពលនៃអំណាច និងគន្លឹះសម្រាប់ការស្រាវជ្រាវប្រកបដោយបរិយាបន្ន 

លទ្ធផលរំពឹងទុករួមមាន 

បង្កើនការយល់ដឹងអំពីវាក្យស័ព្ទសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមនិងសមាសធាតុស្នូល 

បង្កើនការយល់ដឹងអំពីអន្តរប្រសព្វ និងភាពពាក់ព័ន្ធរបស់វាទៅលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម 

យល់ដឹងអំពីសក្ដានុពលនៃអំណាច ឯកសិទ្ធិ និងការស្រាវជ្រាវប្រកបដោយបរិយាបន្ន 

ធ្វើឱ្យប្រសើរឡើងនូវការរួមបញ្ចូល សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់អ្នកចូលរួម 

សូមអរគុណដល់ ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម របស់កម្មវិធីពន្លកចំណេះ រួមមាន អង្គការជនពិការកម្ពុជា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងអង្គការនារីដើម្បីសន្តិភាព ដែលបានសម្របសម្រួលសិក្ខាសាលានេះ

សូមស្វែងរករូបថតពីសិក្ខាសាលានៅខាងក្រោម និងរង់ចាំសកម្មភាពបន្ទាប់។ 

 

Share