ព្រឹត្តិការណ៍ចុងក្រោយ

ព្រឹត្តិការណ៍រៀនសូត្រពីកម្មវិធីពន្លកចំណេះ
  • កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 21 ឧសភា 2025
  • ម៉ោង៖ 8:00 am > 3:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ កម្មវិធីពន្លកចំណេះ បានរៀបចំព្រឹត្តិការណ៍រៀនសូត្រពីកម្មវិធីពន្លកចំណេះ ដែលមានការចូលរួមពីដៃគូ និងភាគីពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹង ការយល់ដឹង ការឆ្លុះបញ្ចាំង និងសហប្រតិបត្តិការ រយៈពេលមួយថ្ងៃពេញ។ 

សកម្មភាពរួមមាន 

  • ការនិយាយបំផុសគំនិតអំពីសកម្មភាពចូលរួមដែលដឹកនាំដោយយុវវ័យ វិធីសាស្រ្តក្នុងការស្រាវជ្រាវ កិច្ចពិភាក្សាប្រកបដោយបរិយាបន្ន និងយុវជនក្នុងគោលនយោបាយអភិវឌ្ឍទីក្រុង
  • ការតាំងពិព័រណ៍ប្រកបដោយការចូលរួម ដោយដាក់បង្ហាញកិច្ចការស្រាវជ្រាវ សារគមនាគមន៍ និងឆន្ទៈបរិយាបន្នសង្គម
  • ការឆ្លុះបញ្ចាំងដោយផ្ទាល់ពីអ្នកចូលរួម តាមរយៈការស្ទាបស្ទង់មតិភ្លាមៗ ដើម្បីប្រមូលមតិយោបល់ និងព័ត៌មានបន្ថែម
  • កិច្ចពិភាក្សាស៊ីជម្រៅជាមួយដៃគូកម្មវិធី ទៅលើសកម្មភាពរបស់កម្មវិធីពន្លកចំណេះ។ 

ព្រឹត្តិការណ៍ពោរពេញទៅដោយការចូលរួម និងសហការនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍគោលនយោបាយសាធារណៈក្នុងប្រទេសកម្ពុជា ឱ្យប្រកបដោយបរិយាបន្ន និងប្រើប្រាស់ទិន្នន័យដែលអាចទុកចិត្តបាន។


ដើម្បីមើលរូបថតទាំងអស់ពីកម្មវិធី សូមចុចទីនេះ

ចែករំលែក

បច្ចុប្បន្នភាពព័ត៌មាន