ព្រឹត្តិការណ៍ចុងក្រោយ

ការចូលរួមពីសហគមន៍មូលដ្ធាន៖​ ការត្រួតពិនិត្យលើលទ្ធផលនៃការសិក្សាស្រាវជ្រាវ
  • កាលបរិច្ឆេទ៖ ថ្ងៃ អាទិត្យ, 20 តុលា 2024 8:00 am > ថ្ងៃ ព្រហស្បតិ៍, 10 តុលា 2024 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ ខេត្តកំពត ប្រទេសកម្ពុជា

ការចូលរួមពីសហគមន៍មូលដ្ធាន៖​ ការត្រួតពិនិត្យលើលទ្ធផលនៃការសិក្សាស្រាវជ្រាវ

កាលពីថ្ងៃទី១០​​ ខែតុលា​ ឆ្នាំ២០២៤​ កន្លងទៅនេះ​ ដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ​ វិទ្យាស្ថានជាតិសង្គមកិច្ច (NISA) សហការជាមួយ Advocacy and Policy Institute – វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) បានរៀបចំកិច្ចពិភាក្សាសហគមន៍មួយនៅខេត្តកំពតស្តីពី​ «ការចូលរួមពីសហគមន៍មូលដ្ធាន៖​​ ការត្រួតពិនិត្យលើលទ្ធផលនៃការសិក្សាស្រាវជ្រាវស្ដីអំពី ការបន្សុំានឹងបម្រែបម្រួលអាកាធាតុតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នៅតំបន់ឆ្នេរ» នៅខេត្តកំពត។

អ្នកចូលរួមប្រមាណ​ ៥០នាក់​ ដែលក្នុងនោះរួមមាន​ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ​ សហគមន៍មូលដ្ឋានដែលមកពី​ខេត្តកែប ខេត្តកំពត​ ខេត្តព្រះសីហនុ​ និងខេត្តកោះកុង​ បានចូលរួមកិច្ចពិភាក្សាសហគមន៍នេះ ដើម្បីពិភាក្សានិងបញ្ចេញមតិនិងអនុសាសន៍ពាក់ព័ន្ធៗនឹងកម្មវិធីផ្ទេរសាច់ប្រាក់នៅកម្ពុជា​ និងការសម្របខ្លួនទៅនឹងកត្តាប្រែប្រួលអាកាសធាតុ។

ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។

ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (Australian Embassy, Cambodia) តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី (The Asia Foundation)។

ដើម្បីស្វែងរករូបភាព​ សូមចុចប៊ូតុង “បង្ហាញរូបភាពព្រឹត្តិការណ៍” ខាងក្រោម។