ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 20 ធ្នូ 2024
- ម៉ោង៖ 8:00 am > 12:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ការលើកកម្ពស់ភាពធន់៖ ការបន្សុំានឹងបម្រែបម្រួលអាកាសធាតុតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នៅតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិសង្គមកិច្ច (NISA) សហការជាមួយ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ដែលជាដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះបានរៀបចំសិក្ខាសិលាផ្សព្វផ្សាយ លើលទ្ធផលនៃការសិក្សាស្រាវជ្រាវស្ដីអំពី “ការបន្សុំានឹងបម្រែបម្រួលអាកាធាតុតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នៅតំបន់ឆ្នេរ”។
សិក្ខាសាលានេះ បានប្រមូលផ្តុំ អ្នកចូលរួមប្រមាណ ៧០នាក់ រួមមាន តំណាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងមកពីស្ថានទូតអូស្ត្រាលីប្រចាំ កម្ពុជា សហគមន៍មូលដ្ឋានដែលមកពីខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង គ្រូបង្រៀន និងសិស្ស។
កិច្ចពិភាក្សានេះ បានគូសបញ្ជាក់អំពីកម្មវិធីផ្ទេរសាច់ប្រាក់ ការលើកកម្ពស់ដល់ក្រុមងាយរងគ្រោះ ជាពិសេសស្ត្រី និងសហគមន៍ងាយរងគ្រោះ តាមរយៈការបង្កើនស្វ័យភាពហិរញ្ញវត្ថុរបស់ពួកគេ និងជំរុញឱ្យមានការចូលរួម។ កម្មវិធីទាំងនេះក៏បង្កើតនូវសមត្ថភាពសម្របខ្លួនដោយការរួមបញ្ចូលគ្នានូវជំនួយផ្នែកហិរញ្ញវត្ថុជាមួយនឹងការបណ្តុះបណ្តាល និងធនធាន ដោយផ្ដល់ឱ្យក្រុមគ្រួសារនីមួយៗនូវជំនាញដែលត្រូវការដើម្បីដោះស្រាយបញ្ហា អាកាសធាតុ។ ជាពិសេស ការចូលរួមរបស់សហគមន៍ក្នុងការរចនារៀបចំ និងការអនុវត្តកម្មវិធីនេះ នឹងត្រូវបានធានាថា សកម្មភាពទាំងនេះ នឹងត្រូវបានបំពេញទៅតាមតម្រូវការជាក់លាក់របស់អ្នកទទួលផល បង្កើនប្រសិទ្ធភាព និងភាពពាក់ព័ន្ធនានា។
ដើម្បីបង្កើនកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា អនុសាសន៍សំខាន់ៗ រួមមានការផ្តល់កម្មវិធីអប់រំស្តីពីហានិភ័យអាកាសធាតុ ការលើកកម្ពស់ដល់គ្រួសារក្នុងការប្រើប្រាស់មូលនិធិប្រកបដោយប្រសិទ្ធភាព ពង្រីកលក្ខណៈវិនិច្ឆ័យគោលដៅដើម្បីរួមបញ្ចូលក្រុមងាយរងគ្រោះ ជំរុញកិច្ចសហការរវាងភាគីពាក់ព័ន្ធសម្រាប់សកម្មភាពពាក់ព័ន្ធ និងការអនុវត្តឱ្យរឹងមាំ នូវការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការកែលម្អ និងប្រសិទ្ធភាពជាបន្តបន្ទាប់។
សូមរង់ចាំមើលកិច្ចការបន្ទាប់ពីការសិក្សាស្រាវជ្រាវដ៏សំខាន់មួយនេះ!
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។