ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 16 សីហា 2024
- ម៉ោង៖ 9:00 am > 10:00 am
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
កិច្ចប្រជុំពិគ្រោះយោបល់៖ ការវិភាគអំពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម នៅក្នុងវិស័យស្រាវជ្រាវ និងដំណើរការគោលនយោបាយ
ថ្ងៃនេះ កម្មវិធីពន្លកចំណេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញស្តីពី៖ ការវិភាគអំពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម នៅក្នុងវិស័យស្រាវជ្រាវ និងដំណើរការគោលនយោបាយ។ កិច្ចប្រជុំនេះ មានគោលបំណង ធ្វើបទបង្ហាញ និងពិគ្រោះយោបល់អំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ជាមួយភាគីពាក់ព័ន្ធ និងស្វែងរកធាតុចូលបន្ថែម ដើម្បីធានាថាលទ្ធផលទទួលបានស្របគ្នាជាមួយនឹងការរំពឹងទុក។
គោលបំណងចម្បងនៃកាសិក្សាស្រាវជ្រាវនេះ គឺធ្វើការវិភាគស៊ីជម្រៅអំពី សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដើម្បីកំណត់ពីឧបសគ្គ ឱកាស តម្រូវការជាក់លាក់ និងអាទិភាពនៃក្រុមដែលជួបការលំបាកក្នុងសង្គមក្នុងការចូលរួមក្នុងវិស័យស្រាវជ្រាវ និងដំណើរការគោលនយោបាយនៅកម្ពុជា ព្រមទាំងកំណត់យុទ្ធសាស្រ្តសម្រាប់ការរួមបញ្ចូលគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម កាន់តែមានប្រសិទ្ធភាពនៅក្នុងវិស័យស្រាវជ្រាវ និងដំណើរការគោលនយោបាយនៅកម្ពុជា។
សូមរង់ចាំនូវសមិទ្ធផលសំខាន់ៗទាំងអស់គ្នា!