ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 5 មិថុនា 2024
- ម៉ោង៖ 8:00 am > 12:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ខេត្តបាត់ដំបង, ប្រទេសកម្ពុជា
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះបានរៀបចំនូវសិក្ខាសាលាជាមួយភាគីពាក់ព័ន្ធអំពីគម្រោងស្រាវជ្រាវស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធនវានុវត្តន៍ក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ អាជ្ថាធរខេត្ត មន្ទីរពាក់ព័ន្ធផ្សេងទៀត និងសហគ្រាសនៅថ្នាក់ខេត្ត”។
តំណាងចំនួន ៧០នាក់ (ស្រី៣៦នាក់ និងជនជាតិដើមភាគតិច២នាក់) ដែល មកពីស្ថាប័នរាជរដ្ឋាភិបាល មន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្ម សមាគមសហគ្រិន សហគ្រាស ស្ថាប័នវិស័យឯកជន សាស្ត្រាចារ្យ និងសិស្សនិស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចូលរួមសិក្ខាសាលានេះ។
អ្នកចូលរួមបានផ្តល់ធាតុចូលជាច្រើនដែលអាចប្រើប្រាស់ជាយុទ្ធសាស្ត្រនវានុត្តន៍ក្នុងតំបន់សម្រាប់ការអនុវត្តនូវគម្រោងស្រាវជ្រាវ ប្រកបទៅដោយប្រសិទ្ធភាព។ កម្មវិធីពន្លកចំណេះមានសេចក្តីរីករាយ ដែលបានក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដើម្បីបង្កើនប្រព័ន្ធនវានុវត្តន៍ក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូនវានុវត្តន៍!
គម្រោងនេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។